Liny Chan
  • PR

    GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក! ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយក្រុមហ៊ុន GANZBERG នឹងចាប់ដៃគ្នាបង្កើតប្រវត្តិសាស្ត្រជួយកីឡាករគុនខ្មែរ ហោះទៅប្រទេសកូរ៉េជាលើកដំបូង ដើម្បីផ្សព្វផ្សាយគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER To The World Class។ កីឡាករគុនខ្មែរដែលទៅប្រកួតមានដូចជាបេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ GANZBERG IPCC KUN KHMER រួមមាន៖ គូមិត្តភាពអន្តរជាតិគុនខ្មែរ (KUN KHMER RULES) ធឿន ធារ៉ា (THOEUN THEARA)

    September 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងបំភ្លឺ ក្រោយមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយនោះគឺមានភាពប្រាសចាកពីភាពពិតរបស់គម្រោង ខណៈដែលគម្រោងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថាក្រសួងសូមធ្វើការបំភ្លឺជូនបន្ថែមថា គម្រោងលើកកម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពី ធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុងរដូវវស្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ទើបបណ្តាល ឱ្យការងារការដ្ឋាននៅតាមចំណុចមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំ ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។ ជាក់ស្តែងការអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងពង្រីកផ្លូវ

    September 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២៤ម៉ឺនដុល្លារ តាមបណ្ដឹងរបស់ជនរងគ្រោះ។ បុរសដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ ស៉ឺន សុកគា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ យោងតាមបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា បុគ្គលរូបនេះជាបក្ខពួកជាមួយក្រុមគ្រូជោគជ័យ ដែលកាលពីអំឡុងខែមករា ឆ្នាំ២០២៤ បានទូទាត់សងប្រាក់ឲ្យខ្លួនតាមរយៈមូលប្បទានប័ត្រ (សែក) ចំនួន៤សន្លឹក ដែលមានទឹកប្រាក់សរុបចំនួន២៤ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលខ្លួនទៅបើកនៅធនាគារ ខាងធនាគារបានបញ្ជាក់ថា សែកនោះមិនមានលុយឡើយ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៉ឺន សុកគា ដែលសមត្ថកិច្ចចាប់ខ្លួននេះ ក៏ជាប់ពាក់ព័ន្ធជាមួយអំពើឆបោកផ្សេងទៀត ជាមួយពលកររស់នៅក្រៅប្រទេស។ បន្ថែមពីនេះ លោក ស៉ឺន សុកគា

    September 14, 2024
  • ព័ត៌មានជាតិ

    (ហាណូយ)៖ ចំនួនអ្នកស្លាប់នៅប្រទេសវៀតណាម ដែលបណ្តាលមកពីព្យុះ Yagi និងការបាក់ដី និងទឹកជំនន់ភ្លាមៗ បានកើនឡើងដល់ ២៥៤ នាក់ហើយគិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលទឹកជំនន់កំពុងស្រកចុះបន្តិចម្តងៗ និងការស្វែងរកជនរងគ្រោះនៅតែបន្ត។នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារ Reuters។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងរងផលប៉ះពាល់ពីព្យុះដ៏ខ្លាំងបំផុត ដែលបានវាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ។ ព្យុះនេះបានចាប់ផ្តើមវាយប្រហារតាមឆ្នេរភាគឦសានរបស់វៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មានមនុស្សជាង ៨២០ នាក់បានរងរបួស និង ៨២ នាក់នៅបន្តបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋវៀតណាម។ កុមាររាប់រយពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយខ្វះទឹកស្អាត អនាម័យ និងការថែទាំសុខភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ។ កុមារប្រមាណ ២ លាននាក់បានបាត់បង់ឱកាសទទួលបានការអប់រំ ការគាំទ្រផ្នែកចិត្តសង្គម និងកម្មវិធីចែកអាហារនៅសាលារៀន

    September 14, 2024
  • ព័ត៌មានជាតិ

    (កូឡុំប៊ូ)៖ សេដ្ឋកិច្ចប្រទេសស្រីលង្ការ បានកើនឡើង៤.៧ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះបើតាមទិន្ន័យផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រនេះ ខណៈប្រទេសនេះ ខណៈប្រទេសដែនកោះមួយនេះ បានរីកចម្រើនក្នុងការងើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ វិស័យកសិកម្មរបស់ស្រីលង្ការ បានកើនឡើង១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន, ទិន្នផលឧស្សាហកម្ម បានកើនឡើង១០.៩ភាគរយ និងសេវាកម្មបានកើនឡើង២.៥ភាគរយ។ នេះបើតាមនាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្ការ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ នាយកដ្ឋានដដែល បានបញ្ជាក់ថា តម្លៃថាមពល និងឥន្ធនៈទាប, ការរឹតបន្តឹងការនាំចូល,

    September 14, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ ក្រុមហ៊ុន Nokia បានបដិសេធជាផ្លូវការនូវរបាយការណ៍ដែលបង្ហាញថាខ្លួនកំពុងស្វែងរកអ្នកជំនួសតំណែងប្រធាន និងនាយកប្រតិបត្តិ (CEO) របស់ខ្លួន គឺលោក Pekka Lundmark។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យ Reuters ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ក្រុមប្រឹក្សាភិបាលគាំទ្រយ៉ាងពេញទំហឹងដល់ប្រធាន និង CEO លោក Pekka Lundmark ហើយមិនកំពុងដំណើរការដើម្បីជំនួសគាត់នោះទេ»។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reutes ដែលចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹងថា​ Nokia បានបដិសេធទៅនឹងរបាយការណ៍របស់ Financial Time ដែលនិយាយថាខ្លួនកំពុងស្វែងរកនាយកប្រតិបត្តិថ្មី។ ក្រុមហ៊ុនហ្វាំងឡង់ដ៏ចំណាស់នេះ បានទទួលស្គាល់ថា ខ្លួនបានវាយតម្លៃជាបន្តបន្ទាប់នូវផែនការស្នងតំណែងរយៈពេលវែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលរួមមានការពិភាក្សាអំពីបេក្ខជនទាំងខាងក្នុង និងខាងក្រៅ

    September 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងឆ្លងកាត់និងរៀបចំកម្មវិធីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ពិសេសនៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលនឹងមានព្រឹត្តិការណ៍ពិសេសៗ និងយុទ្ធនាការជាច្រើនទៀតក្នុងនោះ ពោលគឺសុទ្ធតែនាំមកនូវប្រយោជន៍សម្រាប់វិស័យទេសចរណ៍ វប្បធម៌

    September 13, 2024
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឱ្យប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងសូមអត់ធ្មត់ និងអធ្យាស្រ័យចំពោះការរៀបចំប្រព័ន្ធលូ និងជួសជុលផ្លូវ ខណៈក្រុមការងារកំពុងមមាញឹករៀបចំឱ្យបានឆាប់រួចរាល់។ មន្ទីរជំនាញបានទទួលគម្រោង២ទៀត គឺការកសាងប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ក្នុងនោះមានផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង។ ផ្នែកខាងកើតស្ទឹង ត្រូវបានប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីភ្ជាប់ទៅប្រព័ន្ធលូធំ ពោលយកទឹកទៅឆ្ងាយរហូតដល់អូរមុនីក្នុងស្រុកសង្កែ ដើម្បីដាក់ក្នុងអាងប្រព្រឹត្តកម្មមួយទំហំ១០ហិកតា តាមលក្ខណៈបច្ចេកទេស។ លោក សុខ លូ បានថ្លែងទៀតថា សម្រាប់ទឹកហ្នឹងត្រូវបានធ្វើប្រព្រឹត្តកម្មទៅក្លាយជាទឹកដែលមិនមានស្អុយ និងកខ្វក់អីទៀតទេ ពោលអាចក្លាយទៅជាទឹកស្រោចស្រពបាន ហើយផ្នែកខាងកើតស្ទឹងនេះយើង បានដឹងពីការលំបាក នៃការសាងសង់នេះគឺបន្តបន្ទាប់យើងឃើញថា មានការខូចខាងផ្លូវថ្នល់មួយចំនួន ក្នុងពេលបច្ចុប្បន្នយើងកំពុងធ្វើការជួសជុលជាបន្តបន្ទាប់ ហើយគម្រោងខាងកើតស្ទឹងនេះនឹងចប់នៅក្នុងឆ្នាំ២០២៤នេះ។ ឥឡូវនេះគឺបានប្រហែលជា ៩៥ភាគរយ ហើយគម្រោងនេះ

    September 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ មនុស្សយ៉ាងហោច១៩នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កជាគ្រោះទឹកជំនន់ នៅក្នុងនិងជុំវិញ រដ្ឋធានីណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមអ្នកសង្រ្គោះ បាននិងកំពុងព្យាយាមជម្លៀសមនុស្សប្រហែល ៣,៦០០នាក់ តាមទូកនៅកាន់កន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន៣,៦០២នាក់ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅទីតាំងសរុប៣០កន្លែង ត្រូវបានជួយសង្រ្គោះ និងកំពុងជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ហើយមនុស្ស១៩នាក់ បានស្លាប់។ តំបន់មានផ្ទៃក្រឡាប្រហែល​១៦២គីឡូម៉ែត្រក្រឡា នៅជុំវិញទីក្រុងណៃពិដោ ត្រូវបានជន់លិច គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈប្រហែល៣៦៦ គីឡូម៉ែត្រក្រឡាទៀត នៅជុំវិញ

    September 13, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កម្មវិធីទិញទំនិញតាមអនឡាញដ៏ពេញនិយម Taobao ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Alibaba នោះ ត្រូវបានរាយការណ៍មកថា ឈរនៅលំដាប់កំពូលលើ App Store ក្នុងប្រទេសសិង្ហបុរី មានអ្នកទាញយកច្រើនបំផុត បន្ទាប់ពីកម្មវិធីនេះបានអាប់ដេតឲ្យមានជាអង់គ្លេស ខណៈកន្លងទៅមានតែភាសាចិនប៉ុណ្ណោះ។ តាមការចេញផ្សាយដោយសារៈព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា Taobao បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង App Store សិង្ហបុរី​ គិត​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា ជា​ថ្ងៃ​ដែលកម្មវិធីនេះបានធ្វើ​កំណែ​ថ្មីឲ្យមានជា​ភាសា​អង់គ្លេស ​និងធ្វើឲ្យមានអ្នកប្រើប្រាស់ទាញយកកាន់តែច្រើន ត្បិតកាលមុនឈរនៅចំណាត់ថ្នាក់លេខ៥ ហើយពេលនេះលោតមកលេខ១តែម្តង។ ការធ្វើឲ្យមានជាភាសាអង់គ្លេសនេះ គឺដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ដែលមិនមែនជាជនជាតិចិន

    September 13, 2024