Liny Chan
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងបន្ទះឈីបមេម៉ូរីលំដាប់កំពូលរបស់ពិភពលោកនោះ បានប្រកាសពីការកាត់បន្ថយបុគ្គលិកសលករបស់ខ្លួនរហូតដល់ ៣០%។ Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានណែនាំក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទូទាំងពិភពលោក ឱ្យកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥% និងបុគ្គលិករដ្ឋបាលរហូតដល់ ៣០%។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ផែនការកាត់បន្ថយបុគ្គលិក​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ចុង​ឆ្នាំ​២០២៤នេះ ហើយ​នឹង​ប៉ះពាល់​ដល់​ការងារ​នៅ​ទូទាំង​អាមេរិក អឺរ៉ុប អាស៊ី និង​អាហ្វ្រិក។ ទោះយ៉ាងណាក៏ដោយ នៅមិនច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នឹងរងផលប៉ះពាល់ពីការកាត់បន្ថយការងារនៅពេលនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បាននិយាយថា ការកែសម្រួលកម្លាំងពលកម្មដែលធ្វើឡើងនៅប្រតិបត្តិការក្រៅប្រទេសមួយចំនួនគឺបានកើតឡើងជាទម្លាប់ទៅហើយ ហើយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ។ ក្រុមហ៊ុន

    September 12, 2024
  • ព័ត៌មានជាតិ

    (កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហាញនូវក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា

    September 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ចំនួន២ ពីសហរដ្ឋអាមេរិក ខណៈមកដល់ពេលនេះសម្តេចតេជោ មានសញ្ញាបត្របណ្ឌិតកិត្តិយសជាង ១០សញ្ញាបត្រឯណោះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពីមានខ្មែរនៅសហដ្ឋអាមេរិក បានចោទជាសំណួរថា តើសម្តេចសមនឹងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសកូរ៉េដែរ ឬយ៉ាងណា។ ថ្លែងក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានតបថា​ ដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយស ពីបរទេសជាង ១០សញ្ញាបត្រ

    September 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ហើយបើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន ដែលមានកើនប្រមាណ៣៦,៧% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ ។ បន្ថែមលើគោលនយោបាយជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ រួមមាន៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ, សហគមន៍កសិកម្មទំនើបកំពង់ធំ

    September 12, 2024
  • ព័ត៌មានជាតិ

    (កូរ៉េខាងត្បូង)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងទៅកាន់លោកប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។ ឆ្លើយតបនឹងការរង់ចាំរបស់សម្តេចតេជោ, លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ជូនសម្តេចតេជោវិញថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ស្ពាននេះនឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ

    September 12, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ព្យុះយ៉ាហ្គីបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រោងចក្រមួយចំនួនធំ និងជន់លិចឃ្លាំងស្តុកទំនិញនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មសម្រាប់នាំចេញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលបង្ខំឱ្យរោងចក្រជាច្រើនបិទទ្វារ ដោយរោងចក្រខ្លះរំពឹងថា នឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីអាចដំណើរការឡើងវិញបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ព្យុះត្រូពិចយ៉ាហ្គីដែលជាព្យុះខ្លាំងបំផុត នៅអាស៊ីក្នុងឆ្នាំនេះ បានបោកបក់ទៅលើឆ្នេរសមុទ្រភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយនៅតែបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងបណ្តាញអគ្គិសនី និងផ្លូវថ្នល់ផងដែរ។ ការអាក់ខានទាំងនេះអាចប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយសារវៀតណាម គឺជាទីតាំងប្រតិបត្តិការមួយនៃក្រុមហុនអន្តរជាតិធំៗ ដែលភាគច្រើននាំចេញផលិតផលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រតិបត្តិករគ្រប់គ្រងតំបន់ឧស្សាហកម្មហៃហ្វុង (Haiphong) បានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា នៅទីក្រុងឆ្នេរសមុទ្រហៃហ្វុង ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះនេះ ក្រុមហ៊ុនអាជីវកម្ម ៩៥ភាគរយត្រូវបានរំពឹងថានឹងចាប់ផ្តើមសកម្មភាពមួយចំនួនឡើងវិញនៅថ្ងៃអង្គារ។ សេចក្តីប្រកាសមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ប្រតិបត្តិករនេះបានឱ្យដឹងថា៖ «ក្រុមហ៊ុនអាជីវកម្មជាច្រើនបានបាក់ដំបូល ជញ្ជាំងខ្លះរហែក និងដួលរលំ

    September 12, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ត្រកូល iPhone 16, iPhone 16 Plus, iPhone 16 Pro, និង iPhone 16 Pro Max ដែលទើបតែប្រកាសបង្ហាញថ្មីៗនេះ ត្រូវបានរាយការណ៍មកថា មានអេក្រង់បំពាក់ដោយស្រទាប់សេរ៉ាមិកជំនាន់ថ្មី ដែលជាកញ្ចក់និងសេរ៉ាមិកប្រភេទ Hybrid ជួយការពារអេក្រង់របស់ iPhone រហូតដល់ ៥០% ដោយសារភាពរឹងរបស់វា។ ក្រុមហ៊ុន Apple ក៏បានឲ្យដឹងដែរថា ស្រទាប់សេរ៉ាមិកជំនាន់ថ្មីរបស់ខ្លួនមានលក្ខណៈពិសេសបំផុត ព្រោះវាមានភាពរឹងជាងម៉ូដែលមុនៗរហូតដល់ ៥០ភាគរយ ។ ត្បិតថា Apple នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់ពីរឿងនេះក៏ដោយ

    September 12, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយការកោតសរសើរ វិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក កើត

    September 12, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់រៀងរាល់ថ្ងៃ។ ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែស្វ័យ័ត្រក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា។ កំពង់ផែដែលបានកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ»។

    September 12, 2024
  • ព័ត៌មានអន្តរជាតិ

    (គែរ)៖ ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា បាននិយាយថាក្រុមអ្នកចរចារបស់ខ្លួន បានបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្តបទឈប់បាញ់បន្ទាន់ ជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ឈរលើមូលដ្ឋាននៃផែនការបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដោយមិនមានលក្ខខណ្ឌថ្មីពីភាគីណាមួយនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឱ្យដឹងទៀតថាក្រុមអ្នកចរចារបស់ខ្លួនដឹកនាំដោយមន្ត្រីជាន់ខ្ពស់ លោក Khalil al-Hayya បានជួបជាមួយក្រុមអ្នកសម្របសម្រួល កាលពី ថ្ងៃពុធ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani និងប្រមុខចារកម្មអេហ្ស៉ីប លោក Abbas Kamel

    September 12, 2024