- Liny Chan
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី
September 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដោយជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត។ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណាវិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់នាំចេញឡើយ។ ការសម្រេចបន្តហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារ នៅប្រទេសនាំចេញ។ ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal)
September 12, 2024 - ព័ត៌មានជាតិ
(ហាណូយ)៖ អាជ្ញាធរវៀតណាម ក្នុងរដ្ឋធានីហាណូយ បានជម្លៀសមនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរទន្លេក្រហម ខណៈកម្រិតទឹកទន្លេនេះបានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ បង្កជាទឹកជំនន់ជន់លិចផ្ទះ និងផ្លូវ ក្រោយព្យុះទីហ្វុង Yagi វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសដោយសម្លាប់មនុស្សយ៉ាងហោច ១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Yagi ដែលជាព្យុះទីហ្វុងកំណាចបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំនេះបានបក់បោកលើតំបន់ភាគខាងជើងវៀតណាម ដោយនាំមកជាមួយនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន រហូតបណ្ដាលឱ្យស្ពានមួយបាក់ចូលទន្លេ និងគ្រោះរអិលបាក់ រួមទាំងទឹកជំនន់ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើង ដោយសារព្យុះ Yagi បានកើនដល់ ១៧៩នាក់ និង១៤៥នាក់កំពុងបាត់ខ្លួន។ ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ
September 12, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេិរក Microsoft បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្នុងការកែលម្អប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត បន្ទាប់ពីការអាប់ដេតកម្មវិធីដោយក្រុមហ៊ុន CrowdStrike បណ្តាលឱ្យគាំង Windows នៅទូទាំងពិភពលោកកាលពីខែកក្កដាកន្លងទៅ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា កិច្ចប្រជុំនេះបានកត់សម្គាល់ពីជំហានដ៏សំខាន់លើកដំបូងរបស់ក្រុមហ៊ុន Microsoft ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ឧបករណ៍ Windows ជិត ៨.៥ លានគ្រឿងកាលពីថ្ងៃទី១៩ ខែកក្កដា។ បញ្ហាបច្ចេកវិទ្យានេះ គឺបានរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនធំៗនានា នៅទូទាំងឧស្សាហកម្មជាច្រើន គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗរហូតដល់ធនាគារ និងសេវាថែទាំសុខភាព។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Microsoft ស្ថិតក្នុងតំបន់
September 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បច្ចុប្បន្នបញ្ហាតម្លៃស្រូវ នៅតែជាប្រធានបទមួយ ដែលស្មុគស្មាញ ជាពិសេសនៅអំឡុងខែកញ្ញានេះ ដែលជារដូវប្រមូលផលទិន្នផលស្រូវរបស់ប្រជាកសិករ។ ដើម្បីជាដំណោះស្រាយលើតម្លៃស្រូវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករ សូមប្រើប្រាស់ពូជស្រូវរបស់ជាតិ (សែនក្រអូប០១) ជាជាងដាំដុះពូជស្រូវរបស់បរទេស (OM) ដើម្បីងាយស្រួលអន្តរាគមន៍ ពេលជួបបញ្ហាប្រឈមថ្លៃ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីតម្លៃស្រូវក្នុងស្រុក ជាពិសេសពូជស្រូវសែនក្រអូប០១ គឺមានតម្លៃរហូត ១៤០០រៀល ក្នុងមួយគីឡូក្រាម (ស្រូវសើម) ដែលកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM
September 11, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ សមាគមចុងភៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីដើម្បីអបអរ ដែលសមាជិករបស់សមាគម បានប្រឡងជាប់ជ័យលាភីលេខ១ នៅមុខម្ហូប (អាម៉ុក) ក្នុងកម្មវិធីការប្រកួតចម្អិនម្ហូបដ៏ធំ សម្រាប់ចុងភៅវ័យក្មេងក្រោមអាយុ២៤ឆ្នាំ ក្នុងកម្មវិធី (Thailand World Junior Chef Battle 2024) កាលពីថ្ងៃទី២៨ -៣១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅប្រទេសថៃ។ ការប្រកួតលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាពចំនួន ១៦ក្រុម (មកពី ១៣ប្រទេស) រួមមាន៖ ប្រទេសកម្ពុជា
September 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីណែនាំ ស្តីពី ការអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍។ សេចក្ដីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ក្នុងគោលបំណងជួយសម្រាលបន្ទុក របស់ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការជួលយន្តហោះ ពីក្រុមហ៊ុនក្រៅប្រទេស ក៏ដូចជាដើម្បីជួយសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំ អំពីការអនុវត្តពន្ធកាត់ទុក និងអាករពិសេស ដូចខាងក្រោម៖ ១៖ បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះ ពីក្រៅប្រទេសមកប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។២៖ បន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាស
September 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្តការកែទម្រង់ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលការកែទម្រង់ដំណាក់កាលទី១នេះ មានដូចខាងក្រោម៖ * លុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុ និងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
September 11, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តតាកែវគ្រោងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនិងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង និងទីប្រជុំជន ដើម្បីកាត់បន្ថយបាននូវអំពើអសន្ដិសុខផ្សេងៗដែលបង្កផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០៤ អភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកនេះយើងសង្កេតឃើញថា នៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្កការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់។ ទន្ទឹមនឹងនេះ អាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ច តាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោរលួចឆក់ប្លន់
September 11, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋាភិបាលថៃ បានឱ្យដឹងនាថ្ងៃពុធនេះថា ទឹកជំនន់និងរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុង Yagi បានផ្តាច់ជីវិតមនុស្ស៤នាក់ នៅភាគខាងជើងប្រទេស និងបង្កការជន់លិចលំនៅដ្ឋានរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី Paetongtarn Shinawatra បាននិយាយថា ជំនួយកំពុងតែត្រូវបានដឹកជញ្ជូន ដើម្បីនាំយកទៅឱ្យប្រជាជនប្រមាណ៩,០០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្ត Chiang Mai និង Chiang Rai នៅភាគខាងជើង។ វាគឺជាករណីមនុស្សស្លាប់ដំបូង ដែលពាក់ព័ន្ធជាមួយព្យុះ Yagi នៅប្រទេសថៃ។
September 11, 2024









