- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ថ្លែងនៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្ត សម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ
October 16, 2024 - ព័ត៌មានជាតិ
(បរទេស)៖ យោងតាមរបាយការណ៍បឋមពី Canalys បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៥ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ ដោយក្រុមហ៊ុន Samsung ជាអ្នកគ្រងដំណែងលេខ១ ខណៈទីផ្សារប្រកួតប្រជែងក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញានេះ គឺកាន់តែតឹងតែងជាងពេលណាៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នៅតែឈរនៅតំណែងកំពូល ប៉ុន្តែស្ទើរតែត្រូវបានទាត់ចេញដោយ Apple ខណៈក្រុមហ៊ុនទាំងពីរនេះបានកាន់កាប់ចំណែកទីផ្សារ ១៨ភាគរយដូចគ្នា នៅពេលដែលភាគរយបានបង្កត់ឡើង។ ជុំវិញការប្រកួតប្រជែងដ៏តឹងតែងរវាងក្រុមហ៊ុនទាំងពីរនេះ គឺដោយសារតម្រូវការខ្លាំងសម្រាប់ iPhone 15 និងជាម៉ូដែលដែលរំពឹងទុកថានឹងចេញមកជាមួយនឹងមុខងារ Apple Intelligence (គ្រោងប្រកាសនៅក្នុងខែនេះ)។ ប្រភពបានគូសបញ្ជាក់ទៀតថា តម្រូវការ iPhone
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេលជិតមួយឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋាននេះ ទទួលបានជើងហោះហើរចំនួន ១៤,៧០០ ជើង និងអ្នកដំណើរចេញចូលសរុបប្រមាណ១.៣២លាននាក់ និងរំពឹងថាអ្នកដំណើរចេញ-ចូលនឹងកើនដល់ ១លាន៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ ខណៈអាកាសយានដ្ឋានអន្តរជាតិ បានបើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង១៥ទីក្រុង។ ថ្លែងនៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានបញ្ជាក់ឱ្យដឹងថា គ្រុប Telegram ដែលក្រុមអនាមិកបង្កើតដាក់ឈ្មោះថា «អគ្គលេខាធិការដ្ឋាន CMC INVESTMENTS» ដោយប្រើ Logo ក្រសួងសេដ្ឋកិច្ច គឺគ្រុបបោកប្រាស់ សូមបងប្អូនប្រុងប្រយ័ត្ន។ លោកបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចមិនមានបង្កើតក្រុមវិនិយោគបែបនេះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុនមួយមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់ មានគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍ បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុកនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជប៉ុន ក៏ដូចជាអន្តរជាតិដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន។ ការណ៍នេះត្រូវបានបង្ហាញក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា ឌីជីថល តាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល»។ នេះបើតាមសេចក្ដីជូនដំណឺង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅពេលនេះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ គឺឈ្មោះ កាម៉ារូទីន ស៊ូហៃមី មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម។ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា
October 16, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទោះបីជា BYD គឺជាម៉ាកដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនរួចហើយក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះបានឈានដល់ដំណាក់កាលសំខាន់ជាងនេះមួយទៀតនាពេលថ្មីៗនេះ បន្ទាប់ពីវ៉ាដាច់ SAIC និងបានក្លាយជាសម្ព័ន្ធក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Electrek។ បន្ទាប់ពីការលក់បានកើនឡើង ៦២% ជាមួយនឹងរថយន្តជាង៣លានគ្រឿងដែលត្រូវបាននាំចេញកាលពីឆ្នាំមុន BYD បានក្លាយជាម៉ាកយីហោដែលលក់ដាច់បំផុតរបស់ប្រទេសចិនជាផ្លូវការ។ BYD បានឈានដល់ដំណាក់កាលសំខាន់ជាងនេះ ក្លាយជាក្រុមរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន បន្ទាប់ពីបាននាំមុខ SAIC នៅក្នុងការលក់កាលពីខែកញ្ញា។ BYD Group បានលក់រថយន្តចំនួន ៤១៩,៤២៦ គ្រឿងកាលពីខែមុន ដែលកើនឡើង ៤៥%ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ តួរលេខទាំងនេះរួមមានម៉ាកយីហោ Denza របស់ BYD, Fang Cheng
October 16, 2024 - ព័ត៌មានជាតិ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៦ ខែតុលា បានរាយការណ៍ថាយុវជនប្រហែល ១.៤លាននាក់ បានចូលរួម ឬត្រឡប់មក ចូលរួមសាជាថ្មីនៅក្នុងជួរកងទ័ព នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថាយុវជនក្មេងៗ បានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមពលីមួយ ដើម្បីកម្ទេចសត្រូវជាមួយអាវុធរបស់បដិវត្តន៍។ ការអះអាងបែបនេះរបស់ KCNA ធ្វើឡើងនៅចំពេលភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឡើងកម្ដៅសាជាថ្មី ក្រោយកូរ៉េខាងជើងចោទថា កូរ៉េខាងត្បូងបានបង្ហោះដ្រូនចូលក្នុងរដ្ឋធានីព្យុងយ៉ាង។ កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏ធ្លាប់បានអះអាងដូចគ្នានេះដែរពីការចូលរួមរបស់យុវជនកូរ៉េខាងជើង នៅក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយ សហរដ្ឋអាមេរិក។ «ប្រសិនបើសង្រ្គាមផ្ទុះឡើង នោះកូរ៉េខាងត្បូង នឹងត្រូវរលាយបាត់ពីផែនទី ហើយបើពួកគេចង់ធ្វើសង្រ្គាម នោះយើងនឹងធ្វើឱ្យពួកគេរលាយ បាត់»។
October 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី១ កាលពីឆ្នាំ២០២៣កន្លងទៅនោះ គណៈកម្មការរៀបចំបាននិងកំពុងរៀបចំព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិនេះជាលើកទី២ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅស្ពានហាលមុខប្រាសាទអង្គរវត្តដដែល ហើយបើតាមគម្រោងនឹងទទួលអ្នកចូលរួមប្រកួតចាប់ពី១០០០-១៥០០នាក់។ គួរជម្រាបថា កម្មវិធីសំណេរអង្គរ ឬអាចហៅថាកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ត្រូវបានរៀបចំមួយលើករួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់។ ក្រោយជោគជ័យក្នុងការរៀបចំលើកទី១នោះ អន្តរក្រសួង-ស្ថាប័នក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះជាលើកទី២។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ជាអ្នកផ្តួចផ្ដើមព្រឹត្តិការណ៍មួយរូបដែរនោះ បានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ
October 16, 2024









