Liny Chan
  • ព័ត៌មានជាតិ

    (កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជំរុញអ្នកវិនិយោគិនមកកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ សំណើនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាកូរ៉េ បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ

    September 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាពេលថ្មីៗនេះ ប្រជាកសិករបានត្អូញត្អែរពីការធ្លាក់ចុះ តម្លៃស្រូវនៅលើទីផ្សារ ដោយប្រជាកសិករបានធ្វើការប្រៀបធៀបតម្លៃស្រូវកាលពីឆ្នាំទៅ ហើយកត្តាប្រធានស័ក្តិ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ដង្ហូវហ្វូងថ្មី ទាំងនេះហើយជាហេតុនាំឱ្យប្រជាកសិករបន្ថែមដើមទុនមួយកម្រិតទៀត ដើម្បីដោះស្រាយបញ្ហា។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា កាលៈទេសៈបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងលើកទឹកចិត្ត ឱ្យប្រជាកសិករខ្មែរ ងាកមកដាំពូជស្រូវក្នុងស្រុក ដូចជាសែនក្រអូប០១ ផ្ការំដួល ដែលមានទីផ្សារស្រាប់។

    September 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន លោក មុំ សាម៉េត ហៅ DJ HERO ត្រូវបានផាកពិន័យ ដោយសារបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L។ សេចក្តីបំភ្លឺព័ត៌មាន ធ្វើឡើងបន្ទាប់ពីមានការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា «លោកប៉ូលីសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់»​។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច

    September 10, 2024
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា នាពេលនេះ មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន

    September 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ «បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាព» នៅកម្ពុជា ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព» នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមជាង៤ម៉ឺននាក់។ កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ បានធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ

    September 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មិនយូរទៀតទេ កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ថែមទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ជិត ៧០០ដុល្លារ នៅខេត្តក្រចេះ និងខេត្តស្វាយរៀង។ គម្រោងវិនិយោគបង្កើត «រោងចក្រផលិតសំបកកង់រថយន្ត» ទាំងពីរនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យដំណើរការសាងសង់ ក្នុងខែសីហាឆ្នាំ២០២៤។ គម្រោងវិនិយោគទាំងពីរនេះរួមមាន៖ * ទី១៖ គម្រោងវិនិយោគបង្កើត រោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងខេត្ដក្រចេះ ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩៥៩កន្លែង។ * ទី២៖ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន

    September 10, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ថា រាល់ព្រឹកថ្ងៃចន្ទ​ តាមការបំផុសស្មារតីរបស់រដ្ឋបាលក្រុង ឃើញមានបងប្អូនអាជីវករ ផ្សារឧដុង្គ​ និងផ្សាបាត់ដឹងចូលរួមគោរពទង់ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗគ្នា។ លោកអភិបាលក្រុង ចង់ឃើញពលរដ្ឋគ្រប់គោរពទង់ជាតិរាល់ថ្ងៃចន្ទឲ្យបានគ្រប់គ្នា មិនថានៅតាមដងផ្លូវ ឬផ្សារ បើសិនមានសញ្ញាស្តីពីការគោរពទង់ជាតិ សូមឲ្យបងប្អូនមេត្តាឈប់ត្រឹមតែ១នាទី។ លោកថា នេះគឺបានបង្ហាញអំពីការគោរព និងស្រឡាញ់ជាតិរបស់យើង និងធ្វើឲ្យមើលពីភាពថ្លៃថ្នូររបស់ប្រជាជនទាំងអស់ ហើយជាគំរូដ៏ល្អសម្រាប់កូន ចៅជំនាន់ក្រោយបន្តទៀត។ សូមបញ្ជាក់ថា ការចូលរួមគោរពទង់ជាតិរបស់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ រៀងរាល់ថ្ងៃចន្ទ គោលបំណងលើកកម្ពស់មោទកភាពជាតិ

    September 10, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន បានប្រកាសបង្ហាញទូរស័ព្ទអេក្រង់បត់ ៣តង់ដំបូងបំផុតរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានគេមើលឃើញថា ស្មាតហ្វូននេះកំពុងក្លាយជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ត្បតិស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរនេះ បានចេញមកក្នុងពេលដំណាលគ្នា និងមានលក្ខណៈពិសេសរៀងៗខ្លួន។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួន គឺត្រកូល iPhone 16 នោះ ក្រុមហ៊ុន Huawei ក៏កំពុងរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនរាងអក្សរ Z (អេក្រង់បត់៣តង់) ថ្មីម៉ូដែល Mate XT ផងដែរ

    September 10, 2024
  • ព័ត៌មានអន្តរជាតិ

    (​វ៉ាស៊ីនតោន)៖ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា បាននិយាយថាសម្ព័ន្ធមិត្តរបស់ខ្លួនបានចែករំលែកព័ត៌មានសម្ងាត់ដ៏គួរឱ្យទុកចិត្តបានថាអ៉ីរ៉ង់បានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ទៅឱ្យរុស្ស៉ី ជាទង្វើមួយដែលទីក្រុងវ៉ាស៊ីនតោនព្រមានថាទីក្រុងតេហេរ៉ង់នឹងត្រូវជួបផលវិបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការចោទប្រកាន់ខាងលើត្រូវបានអ៉ីរ៉ង់បដិសេធ ខណ​ៈរុស្ស៉ីមិនបានប្រកែក ហើយក៏មិនទទួលស្គាល់នោះដែរ។ ក្រុមមន្ត្រីអឺរ៉ុប និងអាមេរិកបានព្រមានថាប្រសិនបើព័ត៌មានដែលថាអ៉ីរ៉ង់ បញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៉ីគឺជាការពិតមែន នោះវានឹងក្លាយជាទង្វើបង្ករឿងដ៏ធំមួយរបស់អ៉ីរ៉ង់ ក្នុងការគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «រាល់ការផ្ទេរមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ទៅឱ្យរុស្ស៉ី នឹងត្រូវបាន ចាត់ទុកជាទង្វើបង្ករឿងនៅក្នុងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន…ហើយយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថាយើងបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានធ្ងន់ធ្ងរជាទីបំផុត»។ គួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីសប្ដាហ៍មុនថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីសម្រាប់រុស្ស៉ី យកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំងអ៊ុយក្រែន។

    September 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមលោករដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖ *ទី១៖ ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០

    September 10, 2024