- Liny Chan
- ព័ត៌មានជាតិ
(ស្វាយរៀង)៖ ថ្មដែលដាក់តាំងផ្លូវបំបែករង្វង់មូលជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ហើយធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម និងលើកជាចម្ងល់ក្នុងបណ្ដាញសង្គម ត្រូវបានលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បញ្ជាក់ថា វាជាថ្មសិលា សុខសេរី យកមកពីកំពូលភ្នំជុំសែន រីករាយ មានកម្ពស់ជាង៧០០ម៉ែត្រ នឹងត្រូវឆ្លាក់ជារូបរមាស នៅរង្វង់មូលបំបែកជា៤ នៅស្រុករមាសហែក។ លោកថ្លែងថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំ នីមួយៗ ហើយដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះត្រូវធ្វើការលម្អបន្ថែមទៀត ដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ។ ក្រៅពីនេះ មានសរសេរអក្ស ទី១. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
September 10, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅវៀតណាម បានរាយការណ៍ថា ចំនួនមនុស្សបាត់បង់ជីវិត ក្រោយការវាយប្រហាររបស់ ព្យុះទីហ្វុងកំណាច Yagi នៅតំបន់ភាគខាងជើងប្រទេស បានបន្តកើនដល់យ៉ាងហោច៥៩នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤។ សារព័ត៌មាន VNExpress ដោយផ្អែកលើប្រភពពីក្រសួងកសិកម្មវៀតណាម បានអះអាងថា គិតត្រឹមរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ចំនួនមនុស្សស្លាប់ដោយសារតែ ព្យុះទីហ្វុង Yagi បានកើនដល់យ៉ាងហោច៥៩នាក់ ក្នុងនោះ៤៤នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់និងរអិលបាក់ដី។ កាលពីព្រឹកថ្ងៃចន្ទនេះ ស្ពានឆ្លងទន្លេមួយខ្សែ នៅខេត្ត Phu Tho ក៏បានបាក់ផងដែរ
September 10, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីប្រកាសបង្ហាញផលិតផលថ្មី ដែលក្នុងនោះ iPhone 16 ត្រូវបានប្រកាសបង្ហាញវត្តមានជាផ្លូវការ អមមកជាមួយនូវលក្ខណៈសម្បត្តិថ្មីៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងព្រឹត្តិការណ៍ «It’s Glowtime» ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលគឺ iPhone 16, 16 Plus, 16 Pro និង 16 Pro Max។
September 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥
September 9, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ បានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សកើនដល់យ៉ាងហោច៣៥នាក់ និងរាប់រយនាក់ផ្សេងទៀត រងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះ បានវាយប្រហារលើភាគឦសាន ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ វាបានកាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍ ជន់លិចផ្លូវ ព្រមទាំងបង្កឱ្យអគារ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ រងការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅតាមផ្នែកជាច្រើននៃប្រទេស ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។ អាជ្ញាធឧតុនិយមវៀតណាម
September 9, 2024 - ព័ត៌មានជាតិ
(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុងមួយ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈ កងទ័ពរុស្ស៉ីកំពុងវាយរុលទៅមុខតម្រង់ទៅកាន់ទីក្រុងយុទ្ធសាស្ត្រ Pokrovsk និងព្យាយាមវាយទម្លុះខ្សែការពាររបស់កងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កងទ័ពរុស្ស៉ីដែលកំពុងគ្រប់គ្រង១ភាគ៥ នៃទឹកដីអ៊ុយក្រែន ចាប់តាំងពីបើកការឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បាន និងកំពុងរីកចម្រើនទៅមុខ ក្នុងតំបន់ ភាគខាងកើតអ៊ុយក្រែន ក្នុងគោលដៅវាយយកតំបន់ដុនបាស់ទាំងមូល ដែលមានផ្ទៃដីស្មើនឹងពាក់កណ្ដាលនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថាកងទ័ពរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុង Novohrodivka ស្ថិតនៅចម្ងាយពី១២គីឡូម៉ែត្រពីទីក្រុង Pokrovsk។ ទីក្រុង Novohrodivka ធ្លាប់មានប្រជាជន ១៤០០០នាក់រស់នៅ
September 9, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី
September 9, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកស្រី កែ សួនសុភី សសុខា និងវត្តមានលោកស្រី ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស
September 9, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្នាក់ជាតិធ្វើឡើង ដោយកាសែត The New York Times និងវិទ្យាស្ថាន Siena College កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបង្ហាញថា ការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានតាមទាន់គ្នាយ៉ាងប្រកៀកប្រកិត ខណៈសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៤។ លោក Trump ទទួលបានការគាំទ្រ ៤៨ភាគរយ នាំមុខលោកស្រី Harris
September 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង ដែលកើតឡើងនៅភូមិសាស្ដ្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី០៤ និងថ្ងៃទី០៧ ខែកញ្ញា ដោយជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក
September 9, 2024









