Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំ និងដឹកនាំរួមកិច្ចដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (សរសេរកាត់ថា គណៈកម្មការរៀបចំ និងដឹកនាំរួម) បានចេញសេចក្ដីជូនដំណឹងបង្ហាញតារាងឈ្មោះបេក្ខជនចំនួន១៤៨រូប ដែលបានជាប់ក្នុងការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១ នៃដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លទ្ធផលនៃការសម្ភាសជ្រើសរើសបេក្ខជន ដំណាក់កាលទី១នេះ ក៏មានបិទផ្សាយនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុក «ជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» និងនៅលើឆាណែលតេឡេក្រាម «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមបញ្ជាក់ថា នៅគ្រប់ដំណាក់កាលនៃកិច្ចដំណើការនៃការសម្ភាសជ្រើសរើសបេក្ខជននេះ ក៏មានការចូលរួមសង្កេតការណ៍ដោយផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សយ៉ាងហោច ២៤នាក់ និង២៩៩នាក់ផ្សេងទៀតរងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះបានវាយប្រហារលើភាគឦសានប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបាន កាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍នៅតាមផ្នែកជាច្រើននៃប្រទេសផងដែរ ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។ អាជ្ញាធឧតុនិយមវៀតណាម បានព្រមាននៅថ្ងៃចន្ទនេះថាអាចនឹងមានគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនាំមកនូវកម្ពស់ទឹកចម្លោះពី ២០៨មីលីម៉ែត្រ ដល់ ៤៣៣មីលីម៉ែត្រ នៅតាមផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល២៤ម៉ោងមកនេះ។ ហានិភ័យនៃគ្រោះទឹកជំនន់ខ្ពស់ជាងគេត្រូវបានព្រមាននៅក្នុងខេត្ត Lang

    September 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង។ យោងតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា តបតាម​ការអញ្ជើញរបស់ស្ថាបនិក​នៃវេទិកា​ចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗ​ផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន

    September 9, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានរៀបចំបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបាន១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញ ឱ្យបាន៥លានហិកតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញឱ្យបាន១១លានហិកតា ឬ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។ ថ្នាលបណ្តុះកូនឈើទី១នេះ ស្ថិតក្នុងចម្ការកៅស៊ូពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយទទួលបានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ

    September 9, 2024
  • ព័ត៌មានជាតិ

    (ចិន)៖ ក្នុងដំណើរអញ្ជើញបំពេញការងារនៅប្រទេសចិន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤​នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលទានអាហារ និងពិភាក្សាការងារជាមួយលោកបណ្ឌិត Mohammed Al Zarooni ប្រធានអង្គការតំបន់សេរីពិភពលោក (World Free Zone Organization) និងជានាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចរួមបញ្ចូលឌូបៃ (Dubai Integrated Economic Zones)។ ជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត James Zhan ប្រធានសម្ព័ន្ធសកលនៃតំបន់សេដ្ឋកិច្ចពិសេស និងលោក Juma Al Matrooshi នាយកប្រតិបត្តិក្រុមហ៊ុន

    September 9, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ប្រទេសជប៉ុន បានកាត់បន្ថយផែនការផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ឆ្នាំ២០២៦ ចំនួនមួយភាគបី ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេ ដែលដកថយផែនការរថយន្តអគ្គិសនីវិញ ខណៈដែលសន្ទុះការលក់រថយន្តថាមពលថ្មីនេះធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តធំបំផុត របស់ពិភពលោក Toyota ឥឡូវនេះគ្រោងនឹងផលិតរថយន្តអគ្គិសនីត្រឹមតែ ១លានគ្រឿងប៉ុណ្ណោះនៅឆ្នាំ២០២៦ ធៀបនឹងទិសដៅលក់ ដែលបានប្រកាសកន្លងមករបស់ក្រុមហ៊ុនចំនួន ១,៥លានគ្រឿង។ ការផលិតរថយន្តអគ្គិសនីចំនួន ១លានគ្រឿងក្នុងមួយឆ្នាំ បង្ហាញពីការងារប្រកបដោយមហិច្ឆតា សម្រាប់ក្រុមហ៊ុនតូយ៉ូតា ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការអភិវឌ្ឍរថយន្តកូនកាត់ និងលក់រថយន្តអគ្គិសនីបានត្រឹមតែ ១០៤ ០០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ បច្ចុប្បន្ន រថយន្តអគ្គិសនីមានប្រហែល ១ ភាគរយប៉ុណ្ណោះនៃការលក់រថយន្ត នៅទូទាំងពិភពលោករបស់ខ្លួន។

    September 8, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងដកហូតពន្ធលើទំនិញដែលនាំចូលមកពីប្រទេស ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលជាគោលនយោបាយពន្ធគយថ្មីមួយទៀត សម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ថ្លែងទៅកាន់ការប្រមូលផ្តុំសម្រាប់យុទ្ធនាការបោះឆ្នោត នៅរដ្ឋវីនកូស៊ីន លោក ត្រាំ បាននិយាយថា៖ «អ្នក (ប្រទេស) ចាកចេញពីប្រាក់ដុល្លារ ហើយអ្នកមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិក ពីព្រោះយើងនឹងដកហូតពន្ធ ១០០% លើទំនិញរបស់អ្នក»។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោក ត្រាំ និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់គាត់អំពីវិធីដាក់ទណ្ឌកម្មលើប្រទេសជាសម្ព័ន្ធមិត្ត ឬសត្រូវដែលស្វែងរកមធ្យោបាយសកម្ម ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។ ប្រភពដែលបានដឹងពីកិច្ចការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News កន្លងមកថា ជម្រើសនានាក្នុងការដាក់ទណ្ឌកម្មរួមមានការគ្រប់គ្រងការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ

    September 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារប្រកបដោយជោគជ័យ នៅរដ្ឋធានីប៉េងកាំង និងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចការងារនេះ អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារ

    September 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» លើកទី១ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ខណៈការចុះឈ្មោះនៅសល់រយៈពេលជាង ៣សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី (គ.ច.យ.ខ.ព)។ មុននឹងឈានដល់ការប្រកួតនេះដែរ គណៈកម្មការចំពោះកិច្ចខាងលើ ក៏បានរៀបចំនូវកិច្ចប្រជុំ ក៏ដូចជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដើម្បីត្រៀមលក្ខណៈ និងបញ្ជ្រាបនូវការយល់ដឹងផ្សេងៗ ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះថ្នាក់ដឹកនាំ គ.ច.យ.ខ.ព ក៏បានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់កីឡាករ-កីឡាការិនីជយលាភី នៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកដំបូងនេះផងដែរ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា

    September 8, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀង ដើម្បីបញ្ជៀសការកកស្ទះលូ។ នាឱកាសនោះលោក សរ សុដានី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង និងក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុង។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះឡើយ

    September 8, 2024