Liny Chan
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កម្លាំងរដ្ឋបាលជលផលខេត្ត បានឃាត់រថយន្ដមួយគ្រឿងដែលដឹកបង្កងខុសច្បាប់ ទម្ងន់សរុបជិត១តោន ដែលនាំចូលមកពីក្រៅប្រទេស ហើយពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល​ និងនាំចូល​ផលិតផលជលផល គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែកញ្ញា លោកដឹកនាំមន្ត្រី សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការចុះឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3G-5776 ដែលដឹកបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ

    September 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ ការប្រកាសសាលក្រមផ្តន្ទាទោសលោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ នៅឯតុលាការក្រុងញូវយ៉ក ត្រូវបានពន្យារពេល រហូតដល់ក្រោយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ដែលនេះជាជ័យជម្នះមួយសម្រាប់លោក ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ខណៈរូបលោក កំពុងប្រជែងយ៉ាងស្រួចស្រាល់ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ដើម្​បីដណ្ដើមកៅអីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ដំបូងឡើយ ការប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ត្រូវបានកំណត់យកថ្ងៃទី១៨ ខែកញ្ញានេះ នៅក្នុងសំណុំរឿងក្លែងបន្លំឯកសារអាជីវកម្មដើម្បីសូកលុយបំបិទ មាត់អតីតតារាថតកុនអាសអាភាសម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។ ប៉ុន្តែ ចៅក្រម លោក Juan

    September 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាពេលកន្លងមកនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានពិនិត្យឃើញថា មានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការ អនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិ។ ក្នុងសេចក្ដីថ្លែងការណ៍រួមរវាងស្ថាប័នទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ ន.ម.ក. ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ

    September 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញាថា លោកផ្ទាល់មិនជឿឡើយថាការវិនិយោគរបស់ចិន នៅក្នុង ទី្វបអាហ្វ្រិក កំពុងរុញច្រានទ្វីបមួយនេះទាំងមូលធ្លាក់ចូលក្នុង «អន្ទាក់បំណុល» ប៉ុន្តែផ្ទុយទៅវិញ ការវិនិយោគរបស់ចិនគឺជាផ្នែកមួយនៃទំនាក់ទំនងផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Ramaphosa ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក ក្នុងទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំមកពីជាង៥០ប្រទេសក្នុងតំបន់អាហ្វ្រិក ជួបជុំគ្នា ក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានអំពីការសន្យារបស់ចិនថានឹងផ្ដល់ជំនួយវិនិយោគថ្មីទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសម្រាប់អាហ្វ្រិក លោក Ramaphosa បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនជឿនោះទេចំពោះការលើកឡើងដែលថានៅពេលដែលចិនបោះទុនវិនិយោគ គឺមានបង្កប់បំណងរុញច្រានឱ្យប្រទេសទាំងនោះ ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឬក៏វិបត្តិបំណុល»។ គួរបញ្ជាក់ថា

    September 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនចំនួន៥.៦ភាគរយ ក្នុងឆ្នាំ២០២៤ និងចំនួន៥.៩ភាគរយ ក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ AMRO ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរបាយការណ៍របស់ AMRO បានបញ្ជាក់ថា «សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងបន្តដំណើរងើបឡើងវិញបន្តិចម្តងៗ ជាមួយនឹងកំណើនដែលបានព្យាករណ៍ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៤ និង៥.៩ភាគរយ ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃវិស័យកាត់ដេរ»។ បើតាមរបាយការណ៍របស់ AMRO, ការងើបឡើងវិញនេះ ត្រូវបានគាំទ្រដោយវិស័យសេវាកម្ម ជាពិសេសការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក៏ដូចជាវិស័យផលិតកម្ម

    September 6, 2024
  • ព័ត៌មានជាតិ

    ​​(ភ្នំពេញ)៖​ ​ក្នុងរដូវប្រមូលផលស្រូវដើម​ដៃ នៅដើមខែកញ្ញានេះ តម្លៃស្រូវសែនក្រអូបបានកើនខ្ពស់ជាងឆ្នាំមុន ដែលអាចលក់បានជិត ១៥០០ រៀលក្នុងមួយគីឡូក្រាម តែយ៉ាងនេះក្តីការដាំដុះស្រូវប្រភេទនេះ បែរធ្លាក់ចុះយ៉ាងខ្លាំង។ បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឆ្នាំនេះការដាំដុះស្រូវសែនក្រអូបបានថយចុះប្រមាណពី៧០ ទៅ៨០% បើធៀបនឹងឆ្នាំមុន។ ការថយចុះនៃការដាំដុះស្រូវសែនក្រអូបនេះ ​ដោយសារកសិករទៅបង្កើនការដាំដុះស្រូវស្រងែវិញ ជាពិសេសនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ស្រូវ​ស្រងែ​ គឺជាពូជស្រូវក្នុងស្រុក ដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ ដូចគ្នា។ ​បើតាមលោក យ៉ង់

    September 6, 2024
  • ព័ត៌មានជាតិ

    (បរទេស)៖ សល់រយៈពេលមិនដល់មួយសប្តាហ៍ទៀតទេ ត្រកូល iPhone 16 របស់ក្រុមហ៊ុនយក្ស Apple នឹងលេចវត្តមានមកហើយ។ ស្របពេលជាមួយគ្នានេះ ទទួលដំណឹងមកថា iPhone ថ្មីនេះ នឹងប្រើប្រាស់នូវ Memory ប្រភេទ Quad-Level Cell (QLC) NAND flash memory ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Apple ប្រើប្រាស់នូវទំហំ Storage ធំជាងមុន ដែលត្រូវបានគេសន្និដ្ឋានថា អាចមានទំហំរហូតដល់ 2TB។ បើតាមការចេញផ្សាយដោយគេហទំព័រ WCCF Tech បានឲ្យដឹងថា នៅឆ្នាំនេះ Apple

    September 6, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសចិន បានរាយការណ៍ថា នៅថ្ងៃសុក្រនេះ ខេត្តដែនកោះ Hainan នៅភាគខាងត្បូងប្រទេស បានជម្លៀសមនុស្សជាង៤០០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព មុនការមកដល់របស់ ព្យុះទីហ្វុងកម្រិតធ្ងន់ហៅថា Super Typhoon Yagi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងថា គិតនៅត្រឹមវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ អាជ្ញាធរខេត្ត Hainan បានផ្លាស់ទីប្រជាជនខ្លួន សរុបចំនួនជិត ៤២០,០០០នាក់ ដើម្បីជាវិធានការបង្ការ មុនព្យុះ Yagi ធ្វើដំណើរមកដល់។ ខ្យល់បក់ព្រមជាមួយភ្លៀងធ្លាក់

    September 6, 2024
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, គណៈគ្រប់គ្រងក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ

    September 6, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖​ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ YouTube បានប្រកាសបិទ Channel ក្រុមហ៊ុន Tenet Media និង Channel ចំនួន ៤បន្ថែមទៀតដែលទាក់នឹងម្ចាស់ក្រុមហ៊ុន Tenet លោកស្រី Lauren Chen បន្ទាប់ពីមានការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចនេះ កើតឡើងបន្ទាប់ពីមានការចោទប្រកាន់លើបុគ្គលិកចំនួនពីរនាក់ដែលបម្រើការងារនៅបណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ី RT ដែលត្រូវបានចោទពីបទចូលរួមក្នុងគម្រោងលាងលុយកខ្វក់ ដែលមានគោលបំណងជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក។ យោងតាមការចោទប្រកាន់ នៅថ្ងៃពុធសប្តាហ៍នេះ ជនជាប់ចោទបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន និងអត្តសញ្ញាណក្លែងកា្លយ ដើម្បីផ្តល់ប្រាក់ចំនួន ១០លានដុល្លារដល់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះ ឬ

    September 6, 2024