Liny Chan
  • ព័ត៌មានជាតិ

    (ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ត​បំពេញ​ទស្សនកិច្ចនៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដំណើរទស្សនកិច្ច​នៅ​ប្រទេសចិននាពេលនេះ គឺមានគោលដៅចម្បងស្វះស្វែងរកការវិនិយោគបន្ថែមទៀត​ពី​ប្រទេស​ចិន។ ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់​អំពីបទពិសោធន៍​នៃការបង្កើត​តំបន់​ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍​យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិន ធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការ​បង្កើត​តំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់​ក្រុង​សៀមិន

    September 8, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញាថាមនុស្សម្នាក់នៅក្នុងរដ្ឋ Missouri បានក្លាយជាអ្នកជំងឺដំបូងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺផ្ដាសាយបក្សី ដោយមិនធ្លាប់ប៉ះពាល់សត្វដែលមានផ្ទុកជំងឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកជំងឺជាមនុស្សពេញវ័យខាងលើដែលមានជំងឺប្រចាំកាយស្រាប់ផងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល កាលពីថ្ងៃទី២២ ខែសីហា ហើយបានលេបថ្នាំ ប្រឆាំងវីរុសផ្ដាសាយ influenza។ ប៉ុន្តែ ដោយសារតែអាការៈផ្ដាសាយរបស់អ្នកជំងឺនេះមានលក្ខណៈគួរឱ្យសង្ស័យ អាជ្ញាធរសុខាភិបាលអាមេរិកក្នុងរដ្ឋ Missouri បានធ្វើតេស្ដ ហើយជាលទ្ធផលបង្ហាញថារូបគេបានឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5។ ឥលូវ រូបគេបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា អ្នកជំងឺខាងលើគឺជាអ្នកជំងឺទី១៤ ដែលឆ្លងជំងឺផ្ដាសាយបក្សីប្រភេទ H5 នៅក្នុងសហរដ្ឋអាមេរិក នាឆ្នាំ២០២៤

    September 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​ ដែលបា​នប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំពោះការធ្វើការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺគ្រាន់តែជាការហោះហើរសាកល្បងរបស់យន្តហោះបច្ចេកទេសប៉ុណ្ណោះ ពោលជាហោះហើរដោយតួចមួយ ដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស ដែលទើបបំពាក់នៅអាកាសយានដ្ឋាន។ លោកបញ្ជាក់ថា ការហោះហើរសាកល្បងនេះ មិនមែនជាការហោះហើរសាកល្បងដឹកមនុស្ស ជាលក្ខណៈពាណិជ្ជកម្មនោះឡើយ។ ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំនានា ជុំវិញពីការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ស្អែក។ លោកបញ្ជាក់ថា «ការធ្វើតេស្តហោះហើរវិស្វកម្ម ឬការត្រួតពិនិត្យការហោះហើរ ការហោះហើរក្រិតខ្នាតវិស្វកម្ម (បច្ចេកទេស) គឺខុសគ្នាពីការសាកល្បងហោះហើរពាណិជ្ជកម្ម ដែលដឹកមនុស្ស។ ដូច្នេះការហោះហើរសាកល្បងនៅថ្ងៃទី៨

    September 7, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិនជាង៤ពាន់នាក់។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបរិវេណមហាវិទ្យាល័យកោះសូទិន ស្ថិតក្នុងឃុំកសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានថ្លែងក្នុងឱកាសនោះថា ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត

    September 7, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ព្យុះ Super Typhoon Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នាឆ្នាំ២០២៤នេះ បានបក់បោកទៅដល់តំបន់ភាគខាងជើងនៃប្រទេស វៀតណាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ បន្ទាប់ពីវាយប្រហារលើខេត្ត Hainan ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយបន្សល់ទុកមនុស្ស ២នាក់បានស្លាប់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយនាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង ព្យុះ Yagi ក៏បានធ្វើឱ្យមនុស្ស ៩២នាក់រងរបួសផងដែរក្នុងខេត្ត Hainan។ ព្យុះនេះបានបក់បោកដល់ខេត្ត Hainan កាលពីថ្ងៃសុក្រ ជាមួយល្បឿនខ្យល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើឱ្យដើមឈើជាច្រើនដួលរលំ រីឯផ្លូវមួយចំនួនជន់លិច ខណៈផ្ទះជាង

    September 7, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះបាននិយាយថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីរបស់ខ្លួន ដែលភាគច្រើនជា ក្រដាស និងថង់បាស្ទិក តែមិនមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងជាង ៩០០ ក្នុងរយៈពេល ៣ថ្ងៃមកនេះ ក្នុងនោះរួមមានទាំងបាឡុងចំនួន១៩០ កាលពី ថ្ងៃសុក្រម្សិលមិញ ហើយក្នុងនោះបាឡុងភាគច្រើនធ្លាក់នៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្ត​ Gyeonggi។ កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមជិត ៥០០០ ចូលក្នុងទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីខែឧសភាមក ដោយនិយាយថាជាការសងសឹកទៅនឹងបាឡុងឃោសនា ប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលសកម្មជននៅកូរ៉េខាងត្បូងបង្ហោះចូលក្នុងទឹកដីកូរ៉េខាងជើង។ ជាការឆ្លើយតប

    September 7, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដាគ្រោងផ្គត់ផ្គង់រ៉ុក្កែតធុនតូចគ្មានក្បាលសម្រាប់បាញ់ពីលើអាកាសចំនួនជាង ៨ម៉ឺនគ្រាប់ និងក្បាលគ្រាប់ចំនួន ១,៣០០ គ្រាប់ទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាណាដាបានប្រកាសកាលពីខែមិថុនាថា ខ្លួននឹងផ្គត់ផ្គង់រ៉ុក្កែត CRV7 ចំនួន ២,១៦០គ្រាប់ដល់អ៊ុយក្រែន។ រ៉ុក្កែតប្រភេទនេះអាចបំពាក់ជាមួយក្បាលគ្រាប់ជាច្រើនប្រភេទ ដើម្បីវាយប្រហារគោលដៅផ្សេងៗគ្នា ដូចជាអគារ រថក្រោះ ឬទាហានជាដើម។ លោក Blair ក៏បានបន្ថែមថា កាណាដានឹងបរិច្ចាគគ្រឿងដំឡើងតួពីរថពាសដែក M113 ចំនួន ២៩គ្រឿង និងរថពាសដែក Coyote ចំនួន ៦៤គ្រឿង ដែលកងកម្លាំងប្រដាប់អាវុធកាណាដាលែងប្រើប្រាស់ហើយ

    September 7, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំអាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្ត្រតាមដងស្ទឹងសែន និងកងកម្លាំងប្រដាប់អាវុធទាំង៣ ក៏ដូចជាប្រជាសហគមន៍ ធ្វើការដកហូតយកមករក្សាទុក និងមួយចំនួនទៀតបានដុតបំផ្លាញចោល ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំតាមដងស្ទឹងសែន។ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ក្រោយទទួលបានបទបញ្ជា

    September 7, 2024
  • ព័ត៌មានជាតិ

    (កែប)៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងធ្វើឡើងនៅរាជធានី និងខេត្តចំនួន៤ ក្នុងនោះ ខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលនឹងចាប់ផ្តើមពីថ្ងៃ៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីតាំងឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការរត់ភ្លើងគប់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា។ នេះបើតាមការបញ្ជាក់ពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ និងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

    September 7, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កម្លាំងរដ្ឋបាលជលផលខេត្ត បានឃាត់រថយន្ដមួយគ្រឿងដែលដឹកបង្កងខុសច្បាប់ ទម្ងន់សរុបជិត១តោន ដែលនាំចូលមកពីក្រៅប្រទេស ហើយពុំមានលិខិតបញ្ជាក់អំពីគុណភាពនាំចូល​ និងនាំចូល​ផលិតផលជលផល គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល។ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែកញ្ញា លោកដឹកនាំមន្ត្រី សហការជាមួយកម្លាំងអាវុធហត្ថ បានធ្វើការចុះឃាត់រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ3G-5776 ដែលដឹកបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ

    September 7, 2024