Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា បានបញ្ជាក់ឱ្យដឹងថាគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។ មាត្រា២៤ នៃអនុក្រឹត្យនេះ បានកំណត់ពីប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖* លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)* អ្នកឧកញ៉ា៖ ៦០ ០០០ ០០០

    September 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីគាំទ្រការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាចំនួន ៤៤រូប ដើម្បីបង្រៀនថ្នាក់ ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងរាជធានី-ខេត្ត ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖

    September 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជំងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម» ជូនបុគ្គលិក-មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ និងសង្កាត់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានថ្លែងថា សម្តេចធិបតី

    September 6, 2024
  • ព័ត៌មានជាតិ

    (ហុងកុង)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយឥទ្ធិពលព្យុះ Super Typhoon Yagi បានវាយប្រហារលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ខណៈការបិទសាលារៀនចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថាជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ hurricane Beryl។ Yagi ដែលទើបតែវាយប្រហារលើហ្វីលីពីនកាលពីសប្ដាហ៍មុនផងនោះ ត្រូវបានរំពឹងថានឹងបក់បោកដល់ដីគោកនៅតាមបណ្ដោយឆ្នេររបស់ចិន ចាប់ពីតំបន់ Wenchang នៅលើកោះ Hainan រហូតដល់តំបន់ Leizhou នៃខេត្ត

    September 6, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោក ជា ខន បានលើកឡើងថា ក្រុមហ៊ុនស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីសុំគោលការណ៍ថតរូបភាព និងវីដេអូខ្លីៗនៅតាមតំបន់ប្រាសាទ ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងទីផ្សារទេសចរណ៍ចិនឱ្យបានទូលំទូលាយ។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។ បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស

    September 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣ តោន ទទួលបានចំណូល ៣០៥លានដុល្លារ។ ការនាំចេញអង្ករ នៅរយៈពេល៨ខែ ឆ្នាំ២០២៤ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧

    September 6, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកមិនយល់ទេ ចំពោះសកម្មភាព របស់ប្រទេសបារាំង ជុំវិញការចាប់ខ្លួនស្ថាបនិក និងនាយកប្រតិបត្តិនៃប្រព័ន្ធទំនាក់ទំនងសង្គមឆាត Telegram គឺលោក Pavel Durov ដែលកាលពីសប្តាហ៍មុន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៉ើបអង្កេត និងហាមមិនឱ្យចេញពីប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន ថា ចំណាត់ការរបស់បារាំង មានលក្ខណៈរើសអើង។ លោកបានប្រាប់វេទិកាសេដ្ឋកិច្ចមួយថា លោកធ្លាប់បានជួប លោក Durov ម្តងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែមិនបានទាក់ទងគ្នា ឬជួបគ្នាទៀតទេតាំងពីពេលនោះមក។

    September 5, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទាន ចំនួនជាង៥០ពាន់លានដុល្លារ ឱ្យទ្វីបអាហ្រ្វិក សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ហើយលោកក៏បានសន្យាជួយបង្កើតការងារ យ៉ាងហោច១លានកន្លែងនៅទីនោះ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ការសន្យារបស់លោក ស៉ី ជីនពីង ត្រូវបានធ្វើឡើង អំឡុងពិធីបើកកិច្ចប្រជុំកំពូលធំមួយ នៅទីក្រុងប៉េកាំង ដែលមេដឹកនាំអាហ្រ្វិក​រាប់សិបនាក់ បានមកចូលរួម ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរបស់ទ្វីបមួយនេះ ជាមួយប្រទេសចិន។ លោក ស៉ី បាននិយាយថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ

    September 5, 2024
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ លោក ហុង សុហួរប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា នៅរយៈពេល ៤ខែចុងក្រោយនេះ ទំហំនៃការជួញភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ បានចាប់ផ្តើមកើនឡើងបន្តិចវិញ ក្នុងរង្វង់ជាមធ្យម ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ បន្ទាប់ពីធ្លាក់យ៉ាងខ្លាំងកាលពីដើមឆ្នាំ រហូតដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ លោក ហុង សុហួរ គូសបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ​ដែលបានប្រារព្ធឡើងនៅការិយាល័យកណ្តាលធនាគារ អេស៊ីលីដា ក្រោមប្រធានបទស្តីពី វឌ្ឍនភាពរបស់ ធនាគារ អេស៊ីលីដា ​នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤នេះ ទំហំជួញដូរប្រចាំថ្ងៃបានធ្លាក់ចុះដល់ក្រោម ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ

    September 5, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ទីភ្នាក់ងារអាកាសធាតុ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវកម្រិតសីតុណ្ហភាពជាមធ្យម នារដូវក្តៅឆ្នាំនេះ គឺមានកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការធ្វើកំណត់ត្រា ចាប់ផ្តើមកាលពីពាក់កណ្តាលសតវត្សរ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា ចាប់ពីខែមិថុនា ដល់ខែសីហា សីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេស គឺមានកម្រិត ២៥.៦អង្សាសេ។ នេះជាកម្រិតខ្ពស់ជាងមុនគិតចាប់តាំងពីទីភ្នាក់ងារ បានកំណត់ការតាមដានដើម្បីប្រមូលទិន្នន័យ នៅឆ្នាំ ១៩៧៣ ដោយកើនឡើង ១.៩អង្សសេក្នុងអំឡុងពេលនៃរដូវក្តៅ។ បម្រែបម្រួលអាកាសធាតុ បាននិងកំពុង ប៉ះពាល់ដល់លំនាំអាកាសធាតុ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប្រធាន KMA លោក Jang

    September 5, 2024