- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យសាន់រ៉ាយភ្នំពេញ នាវេលាម៉ោង០៦នាទីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។ សពនឹងត្រូវរៀបចំធ្វើបុណ្យតាមពិធីសាសនានៅផ្ទះលេខ២៣ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 9, 2024 - ព័ត៌មានជាតិ
(បាងកក)៖ តម្លៃអង្ករសក្នុងស្រុករបស់ប្រទេសថៃ បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា បានចាប់ផ្តើមនាំចេញអង្ករសមិនមែន ប្រភេទបាសម៉ាទីជាថ្មី។ ទោះយ៉ាងណា ប្រធានកិត្តិយសសមាគមក្រុមហ៊ុននាំចេញអង្ករថៃ បានឱ្យដឹងថា ការប្រែប្រួលតម្លៃនេះ មិនទាន់ប៉ះពាល់ដល់បរិមាណនាំចេញអង្ករ នៅឆ្នាំនេះនៅឡើយទេ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រធានសមាគមកិត្តិយសលោក Chookiat Ophaswongse បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា រដ្ឋាភិបាលឥណ្ឌាបានលុបចោលការហាមឃាត់ លើការនាំចេញអង្ករសមិនមែនប្រភេទបាសម៉ាទី ដែលបានដាក់បម្រាបរយៈពេលជាងមួយឆ្នាំមកនេះ ហើយទិន្នផលនៅរដូវប្រមូលផល នៅឆ្នាំ២០២៤នេះ នឹងជួយបង្កើនស្តុកអង្កររបស់រដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។ ប្រទេសឥណ្ឌាក៏បានកាត់បន្ថយពន្ធនាំចេញអង្ករ ប្រភេទស្ងោពី ២០% មកត្រឹម ១០% ផងដែរ។ កាលពីថ្ងៃចន្ទ អង្ករសប្រភេទបាក់ ៥ភាគរយរបស់ប្រទេសឥណ្ឌា ត្រូវបានជួញដូរក្នុងតម្លៃប្រហែល
October 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (មាស ២ និងប្រាក់ ២) នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់កម្រិតពិភពលោក (WGP1 World Serie America-USA) ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ បេសកកម្មខាងលើនេះ ក្រុមម៉ូតូទឹកកម្ពុជា មានសមាជិក ៥នាក់ ក្នុងនោះមានក្រុមវីរៈកីឡាករ សាលី អ៊ូមើល ជាប្រធានក្រុមដឹកនាំ និងសិស្សប្អូន សាលី ហ្វីលីន, ម៉ីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងកីឡាករ
October 9, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ) ៖ យោងតាមការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News បានឱ្យដឹងថា នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំនេះ ក៏មិនខុសប្លែកអ្វីពីបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលមានផ្ទះនៅឆ្ងាយ ព្រមទាំងផ្តល់ អាហារជូនដល់បេក្ខជនមកស្រុកឆ្ងាយមាន
October 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ការអំពាវនាវរបស់លោក កត្តា អ៊ន រដ្ឋលេខាធិការនៅពេលនេះ បន្ទាប់ពីសារព័ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អំពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។ លោករដ្ឋលេខាធិការ បានស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនចំនួន ២៥នាក់ មានបញ្ហាសុខភាព មានករណីគ្រុនឈាម ៣ករណី ។ អ្នកមានបញ្ហាសុខភាពមកពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តត្បូងឃុំ ខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងសន្តិសុខ ០១រូប ខេត្តកំពង់ចាម។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា
October 8, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គម Facebook ដោយបង្ហាញវិក័យប័ត្រមួយសន្លឹករបស់ផ្ទះសំណាក់ «រស្មីមុនីវង្ស» នៅផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្ហាញថា កូនសិស្សមកដេក ២យប់រង់ចាំប្រឡងបាក់ឌុប អស់១៦០ដុល្លារនោះ, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាអាជ្ញាធស្រុកត្រាំកក់ ឲ្យចុះទៅពិនិត្យភ្លាមៗ ថាតើរឿងនេះពិត ឬយ៉ាងណា? ពាក់ព័ន្ធទៅនិងករណីនេះលោក វ៉ី សំណាង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា អាជ្ញាធរស្រុកត្រាំកក់ បានចុះទៅដល់ទីតាំងផ្ទះសំណាក់ និងបានរាយការណ៍មកថា តម្លៃផ្ទះសំណាក់ក្នុងមួយបន្ទប់២០ដុល្លារ សម្រាប់គ្រែ២ ដែលអាចស្នាក់នៅចំនួន៤នាក់ ប៉ុន្តែសិស្សានុសិស្សដែលមកស្នាក់នៅដើម្បីរង់ចាំការប្រឡង
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបង្ហោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ត្រូវបានហាមឃាត់ និងបានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះទាំងអស់ ត្រូវលុបចេញជាបន្ទាន់ មុនក្រសួងមានវិធានការផ្លូវច្បាប់។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣
October 8, 2024 - ព័ត៌មានជាតិ
ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលានេះ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុងញូវដេលី-ភ្នំពេញ (New Delhi – Phnom Penh) និងទីក្រុងកុលកាតា-សៀមរាប (Kolkata – Siem Reap) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះថា កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល
October 8, 2024









