- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា នៅឆ្នាំក្រោយក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅអំឡុងខែសីហាវិញ សំដៅឲ្យវិលមករកពេលវេលាចាស់ មុនដំណាក់កាលជំងឺកូវីដ១៩។ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ នាមណ្ឌលប្រឡងវិទ្យាល័យព្រះស៉ីសុវត្ថិ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានអះអាងថា មុនដំណាក់កាលជំងឺកូវីដ១៩ ការប្រឡងបាក់ឌុបតែងតែធ្វើឡើងនៅអំឡុងខែសីហា ប៉ុន្ដែក្រោយមកត្រូវអូសបន្លាយពេលជាបន្ដបន្ទាប់ រហូតឆ្នាំខ្លះដល់អំឡុងខែធ្នូ ឬឆ្លងទៅឆ្នាំបន្ទាប់ក៏មាន។ លោកបណ្ឌិតសភាចារ្យ បានបន្ដទៀតថា ការអូសបន្លាយពេលវេលានេះ ក៏ធ្វើឲ្យសិស្សានុសិស្សដែលត្រូវមកប្រឡង ជួបនូវការលំបាកមួយចំនួនផងដែរ ដោយសារតែបញ្ហាអាកាសធាតុ
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅព្រឹកថ្ងៃទី១ ត្រូវនឹងព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងបញ្ជាក់ទៀតថា ព័ត៌មានសរុបម៉ោងទី១ បេក្ខជនអវត្តមានសរុប២១២២ នាក់ ស្រី៨១៨នាក់ ត្រូវជា១,៥៥% នៃចំនួនបេក្ខជនសរុប ១៣៧០៤០ នាក់ ក្នុងនោះបេក្ខជនស្វៃរិនអវត្តមាន
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យដាក់ពិន័យនាយអាវុធហត្ថម្នាក់ ដែលមានតួនាទីជាស្នងការរង នៃស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រើប្រាស់ពាក្យសម្ដី និងទង្វើមិនគួរគម្បីក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនាពេលកន្លងទៅនេះ រួមមាន៖ *១៖ ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ពិន្ទុត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ២០២៤នេះ មានចំនួន ២៣៧ពិន្ទុ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣
October 8, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មានមន្ត្រីអនុរក្សម្នាក់ ត្រូវបានផ្អាកពីតួនាទី ព្រោះប្រព្រឹត្តខុសនឹងវិន័យ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨៖១០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីអនុរក្សដែលមានវ័យ៥២ឆ្នាំរូបនេះ បានយកទូរស័ព្ទជាប់ខ្លួនចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរស័ព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក។ មន្ត្រីអនុរក្សរូបនេះ បម្រើការនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនរ៉ូតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណាត់ការចំពោះការប្រព្រឹត្តខុសវិន័យនេះ ប្រធានមណ្ឌលបានសម្រេចផ្អាកតួនាទីពីអនុរក្ស មកនៅគណៈកម្មការកណ្តាលវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 8, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ យុវជន ធា សៀវវ៉ុង បានជួបគ្រោះថ្នាក់ចរាចរមុនថ្ងៃប្រឡងបាក់ឌុបឈានចូលមកដល់បណ្តាលឱ្យបាក់ជើង។ ក្រឡងបាក់ឌុបគឺសំខាន់ណាស់សម្រាប់ជីវិតសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ បើទោះបីត្រូវបានរងរបួសបាក់ជើង ក៏យុវជន ធា សៀវវ៉ុង មិនបោះបង់ការប្រឡងនោះឡើយ។ យុវជន ធា សៀវវ៉ុង ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនវត្តស្វាយជើង ក្នុងខេត្តសៀមរាប មានលេខបន្ទប់១១ លេខតុ២៥១។ ដោយសាររូបគេមានរបួស ត្រូវបានប្រធានមណ្ឌល ប្រធានអប្បមាទប្រចាំមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែកពីគេ នៅជាន់ផ្ទាល់ដី ដោយមានអនុរក្សប្រចាំការនៅបន្ទប់ប្រឡង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ចំនួន ៤រូប។ ក្នុងអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា៖ * ១៖ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ យោធភូមិភាគទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក* ២៖ ឧត្តមសេនីយ៍ទោ មួង វុទ្ធា ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក* ៣៖ ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក*
October 8, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង មានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន ៤,២១៤នាក់ (ស្រី២,២៦៩នាក់) ខណៈលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ គួរជម្រាបថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានបេក្ខជនចុះឈ្មោះប្រឡងសរុបទូទាំងប្រទេសមានចំនួន១៣៧,០៤០នាក់ (ស្រី៧៤,៨៨២នាក់)។ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះដែរ លោកអភិបាលខេត្ត ប៉េង ពោធិ៍សា រួមជាមួយលោកអភិបាលខេត្ត
October 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។ ការប្រឡងនៅថ្ងៃទី០៨ ខែសីហានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា,
October 8, 2024 - ព័ត៌មានជាតិ
(បរទេស)៖ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោកនោះ បានយកឈ្នះលើការរំពឹងទុករបស់អ្នកវិភាគ ក្រោយទទួលបានប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខណៈចំណូលភាគច្រើន គឺជំរុញដោយតម្រូវការខ្លាំងសម្រាប់ម៉ាស៊ីនមេ AI ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើង ២០.២% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ១.៨៥ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬ៥៧.៣ពាន់លានដុល្លារអាមេរិក។ Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា «លទ្ធផលទទួលបានលើសពីការរំពឹងទុកនាពេលកន្លងទៅរបស់ក្រុមហ៊ុន ដោយសារតែមានកំណើនខ្លាំងនៃផ្នែកដ៏សំខាន់របស់ក្រុមហ៊ុន»។ កន្លងទៅស្ថាប័ននិភាគ LSEG SmartEstimate បានសន្និដ្ឋានប្រាក់ចំណូលគឺទទួលបាន ១.៧៩ពាន់ពាន់លានដុល្លារតៃវ៉ាន់ ខណៈជាក់ស្តែងទទួលបានច្រើនជាងនេះ។ ឭ Foxconn បានប្រកាសថា តម្រូវការម៉ាស៊ីនមេ AI
October 7, 2024









