- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើមួកការពារវាយ និងធាក់ ប្លន់យកម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យ៧នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្ថិភាព ដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះម្នាក់។ លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បម្រុងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ឃាត់ខ្លួនបានម្នាក់
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងសំរាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន ដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៩។ ទារកភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៧ ដែលមានឪពុកឈ្មោះ
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សម្តេចធិបតីសម្រេចបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន
August 26, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ លោក Brian Niccol ទើបតែត្រូវបានក្រុមហ៊ុនកាហ្វេយក្ស Starbucks ប្រកាសតែងតាំងជានាយកប្រតិបត្តិ (CEO) កាលពីថ្មីៗ ហើយនឹងចូលកាន់តំណែងនៅដើមខែកញ្ញាខាងមុខនេះ ជាមួយនឹងប្រាក់បៀវត្សប្រចាំឆ្នាំ ១.៦លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលដែលកាន់តែអស្ចារ្យនោះគឺថា លោកត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន (Private Jet) ក្នុងការធ្វើដំណើរទៅធ្វើការនៅការិយាល័យកណ្ដាល។ នាយកប្រតិបត្តិវ័យ ៥០ឆ្នាំរូបនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Starbucks ដោយទទួលបានប្រាក់បៀវត្សប្រចាំ ១.៦លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងអាចទទួលបានប្រាក់លើកទឹកចិត្តចន្លោះ ៣.៦ ទៅ ៧.២លានដុល្លារមេរិកបន្ថែមទៀត អាស្រ័យលើការអនុវត្ត និងការបំពេញការងាររបស់គាត់នៅក្នុងក្រុមហ៊ុន ជាពិសេសនោះគឺគាត់អាចទទួលបានប្រាក់រង្វាន់ប្រចាំឆ្នាំរហូតដល់ ២៣លានដុល្លារអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន DNTV បានឲ្យដឹងថា លោក
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ
August 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នៅល្ងាចថ្ងៃទី២៤ ខែសីហានេះ ក្រុមបុរស លើវិញ្ញាសាបច្ចេកទេសពិសេស ខណៈមេដាយប្រាក់ បានទៅកូរ៉េខាងជើង និងមេដាយសំរឺទ្ធ បានទៅក្រុមកាហ្សាក់ស្ថាន ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ នាំឲ្យក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស ៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ១២ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh
August 24, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហានេះបានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅលើកោះ Phuket បានកើនដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលថៃក៏បានឱ្យដឹងដែរថាមនុស្ស៣នាក់ផ្សេងទៀត បានបាត់ខ្លួន និង១៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារលើតំបន់ទីប្រជុំជន មួយកន្លែង នៅលើកោះ Phuket កាលពីថ្ងៃសុក្រ។ ប៉ូលិសថៃកាលពីថ្ងៃសុក្រ បាននិយាយថាក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់ មានប្ដីប្រពន្ធជនជាតិរុស្ស៉ី ២នាក់ ជនជាតិមីយ៉ាន់ម៉ា ៦នាក់ និងជនជាតិថៃ ២នាក់ ហើយផ្ទះជាង ៥០ខ្នងរងការខូចខាត។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុងបានបង្កផលប៉ះពាល់មួយផ្នែកធំ ដល់តំបន់ឆ្នេរភាគខាងត្បូង
August 24, 2024 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ លោកស្រី សេង សុជាតិតា ជានាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះ គឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។ លោកស្រីនាយិការូបនេះ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា
August 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ។ មេដាយមាសទី២ របស់អត្តពលិកកម្ពុជានេះ ដណ្ដើមបានលើវិញ្ញាសាក្រុមបុរសវាយបំបែកក្ដារ (Power Breaking) ។ ទន្ទឹមជាមួយគ្នាដែរ ក្រុមកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ២គ្រឿងបន្ថែមទៀតផងដែរ ដោយកីឡាការិនី ម៉េត ស្រីឡែន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាបច្ចេកទេសពិសេស និងកីឡាការិនី រស់ ស្រីនិច ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាបំបែកក្ដារ ។
August 24, 2024









