Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា បានដណ្ដើមមេដាយមាសលើកដំបូងជូនជាតិ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដោយកីឡាករ ឃឿន ប៊ុនឡុង លើវិញ្ញាសាបច្ចេកទេសពិសេស បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃទី២៤ ខែសីហានេះ។ គួរដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១២គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨គ្រឿង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 24, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) អាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តស្ព័រ Model X ចំនួន ៩ ១៣៦គ្រឿង ដើម្បីជួសជុលបញ្ហាបំណែកដំបូល ដែលអាចជ្រុះចេញពីដំបូល ដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលវិញនេះ ជាករណីដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Tesla ដែលមានមូលដ្ឋាននៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ដោយជាធម្មតាក្រុមហ៊ុនជួសជុល បញ្ហានៅក្នុងរថយន្តរបស់ខ្លួន តាមរយៈការធ្វើបច្ចុប្បន្នភាពសុសវែរ តាមអ៊ីនធឺណិត។ យោងតាមក្រុមហ៊ុន Bizzycar ដែលជាអ្នកបង្កើតវេទិកាគ្រប់គ្រងការប្រមូលរថយន្ត មកជួសជុល បានឱ្យដឹងថា ក្រុមហ៊ុន Tesla បានប្រមូលរថយន្តជិត

    August 24, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកទឹកចិត្តឱ្យ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ របស់សម្ដេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង […] កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់»។

    August 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖​ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុននឹងបង្ហាញម៉ូដែលចុងក្រោយបង្អស់របស់ iPhones, Apple Watches និង AirPods របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuteres នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ពី Bloomberg ដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីព្រឹត្តិការណ៍នេះ iPhone ថ្មី ពោលគឺ ត្រកូល iPhone 16 ត្រូវបានគេរំពឹងថានឹងអាចរកទិញបាននៅថ្ងៃទី២០ ខែកញ្ញា ស្របតាមកាលវិភាគចេញលក់ជារៀងរាល់ឆ្នាំរបស់ Apple។

    August 24, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ។ ការលើកឡើងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាសកម្មភាពក្រៅផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «សូមគាំទ្រសាលា គាំទ្រលោកគ្រូអ្នកគ្រូ ហើយសហការគ្នា ព្រោះការអប់រំបណ្តុះបណ្តាលនេះទាល់តែ២នាក់ បានជួយបាន ឪពុកម្តាយ តា

    August 24, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនចំនួន ១២៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដែលត្រូវបានគេស្គាល់ថាជា «បញ្ជីអង្គភាព» ដែលក្នុងនោះរួមមានក្រុមហ៊ុនចិនចំនួន ៤២ និងក្រុមហ៊ុនរុស្ស៊ីចំនួន ៦៣។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបានបោះពុម្ពផ្សាយនៅក្នុង Federal Register នៅថ្ងៃសុក្រនេះ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការដាក់បញ្ចូលក្នុងបញ្ជីនេះ នឹងបង្ខំឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវតែទទួលបានអាជ្ញាបណ្ណដែលពិបាកទទួលបាន មុនពេលអាចនាំចេញទំនិញទៅកាន់ក្រុមហ៊ុនទាំងនោះ។ វិធានការនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ ដោយរដ្ឋាភិបាលអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជំរុញការអភិវឌ្ឍដោយយោធាចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ ភ្ញៀវទេសចរឥណ្ឌា ២១នាក់បានស្លាប់ នៅថ្ងៃសុក្រនេះ នៅពេលដែលរថយន្តក្រុងដែលដឹកពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ ដែលហើមដោយភ្លៀងនៅប្រទេសនេប៉ាល់ជិតខាង នេះបើយោងតាមអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធនៃប្រទេសហិម៉ាឡៃយ៉ា។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ លោក Shailendra Thapa បាននិយាយថា មនុស្សសរុបចំនួន ២១នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតបានរងរបួស ដោយបន្ថែមថា អ្នកដំណើរទាំងអស់ចំនួន ៤១នាក់ និងបុគ្គលិក២នាក់ គឺជាជនជាតិឥណ្ឌា ហើយកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Kathmandu ទីក្រុងទេសចរណ៍ Pokhara នៅពេលដែលគ្រោះថ្នាក់កើតឡើង។ ផ្លូវនៅក្នុងតំបន់ភ្នំអាចជាបញ្ហាប្រឈមសម្រាប់អ្នកបើកបរ ព្រោះវាតែងតែតូចចង្អៀត និងគ្រោះថ្នាក់ ដែលធ្វើឱ្យវាពិបាកក្នុងការបត់បែនយានជំនិះធំៗ។ ក្រុមអ្នកជួយសង្គ្រោះមនុស្ស ២២នាក់ចេញពីទន្លេ Marsyangdi ដែលហើមដោយទឹកភ្លៀងនៅក្នុងស្រុក Tanahun

    August 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះទ្បើយ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន

    August 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដេលី)៖ អាជ្ញាធរនិយាយថា នៅ​ថ្ងៃ​សុក្រនេះ ក្រុមទាហានបានជួយសង្រ្គោះប្រជាជនទៅកាន់​ទី​សុវត្ថិភាព ​នៅក្នុង​រដ្ឋ Tripura ភាគ​ឦសាន​នៃប្រទេស​ឥណ្ឌា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ និង​ការ​រអិលបាក់ដី ដែលបង្ខំឱ្យមនុស្សជាង ៦៥,០០០នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលមនុស្សចំនួន ២៣នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤។ រូបភាពពីទូរស្សន៍បង្ហាញឱ្យឃើញនូវបុគ្គលិកកងទ័ព កំពុងបញ្ជាទូកសង្គ្រោះ ខណៈដែលរថយន្តធុនតូច និងរថយន្តក្រុង ជាប់កកកុញនៅតាមផ្លូវដែលលិចលង់ដោយទឹកត្រឹមជង្គង់។ មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និយាយ​ថា ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ ៤ថ្ងៃមកនេះ ​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ឡើង​កាន់តែខ្លាំង។ បើតាមក្រុមមន្ត្រីអ្នកផ្លាស់ទីលំនៅ បានប្រមូលផ្តុំគ្នានៅក្នុងជំរំចំនួន ៤៥០កន្លែង។ មនុស្សសរុបប្រហែល ១.៧លាននាក់បានរងផលប៉ះពាល់

    August 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលពេលវេលា ការបើក បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ខាងក្រោមនេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 23, 2024