- Liny Chan
- ព័ត៌មានជាតិ
(បរទេស)៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន កំពុងងាកទៅផលិតស្មាតហ្វូនអេក្រង់បត់ ដោយក្នុងចំណោមនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក៏កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍផងដែរ។ តែយ៉ាងណា បើតាមប្រភពពីអ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo បានអះអាងថា គម្រោងផលិតឧបករណ៍អេក្រង់បត់ចំនួនពីគឺ iPad/ MacBook របស់ Apple នឹងមិនចេញមកទាន់ពេលវេលានោះទេ ពោលគឺត្រូវពន្យារពេលជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អ្នកវិភាគលោក Kuo បាននិយាយថា ពេលវេលាសម្រាប់ការផលិតឧបករណ៍អេក្រង់បត់ដ៏ធំរបស់ Apple ដំបូងឡើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេលទៅចុងឆ្នាំ២០២៧ ឬរហូតដល់ឆ្នាំ២០២៨ ឯណោះ។
August 23, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ កម្លាំងអធិការនគរបាលស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (អនឡាញ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមុខសញ្ញា៣នាក់ ក្នុងនោះ មានស្រី២នាក់ រួមមាន៖១៖ ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ (ផ្ដល់ទីតាំង)។២៖ ឈ្មោះ យឿន ចាន់ធឿន ភេទស្រី អាយុ៣៦ឆ្នាំ
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចំពោះអាជីវករ ដែលទទួលបានចំណូលដុល ពីការធ្វើអាជីវកម្មក្រោម ២៥០លានរៀល នឹងមិនតម្រូវឱ្យចុះប៉ាត់តង់ ឬប្រកាសពន្ធអ្វីនោះទេ ដើម្បីសម្រួលដល់ការប្រកបរបររកស៊ីរបស់បងប្អូនអាជីវករខ្នាតតូច និងលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ចុះឈ្មោះនៅក្នុងប្រព័ន្ធ។ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឱ្យឡើងក្នុងឱកាសដែលសម្តេចបានថ្លែងការណ៍ពិសេសស្តីពី«សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយរបស់បារម្ភរបស់ប្អូនអាជីវកម្ម
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន ៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងវិដេអូមួយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ការអនុញ្ញាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមលោកស្រី ជ្រឹង បុទុមរង្សី,
August 23, 2024 - ព័ត៌មានអន្តរជាតិ
(ហ្កាបូរ៉ូន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនរុករករ៉ែ Lucara Diamond Corp របស់កាណាដា បានប្រកាសឱ្យដឹងថា ដុំពេជ្រមួយទំហំរហូតដល់២,៤៩២ការ៉ាត់ ដែលធំបំផុតលំដាប់ទី២ នៅលើពិភពលោក ត្រូវបានរកឃើញ នៅក្នុងប្រទេសបុតស្វាណា នៃទ្វីបអាហ្រ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុន Lucara ដុំពេជ្រខាងលើ ត្រូវបានរកឃើញ នៅអណ្តូងរ៉ែរុករកពេជ្រ Karowe Diamond Mine នៃតំបន់ភាគឦសានបុតស្វាណា តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាកាំរស្មីអ៉ិច ឬ X-ray។ ក្រុមហ៊ុន
August 23, 2024 - បច្ចេកវិទ្យា
តារាចម្រៀងវ័យក្មេងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា ដែលធ្លាប់ជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្មដ៏ធំមួយ បច្ចុប្បន្ននេះបានក្លាយជាតារាចម្រៀងថ្មីរបស់ផលិតកម្មបារមីហើយ ក្រោយជ្រកក្រោមទ្រនំចាស់អស់រយៈពេល 8 ឆ្នាំមកនេះ។ ក្រោយបាត់មុខពីសិល្បៈជិត 1 ឆ្នាំ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីដុះពន្លកពីកម្មវិធី The Voice Cambodia រដូវកាលទី2 រ៉េត ស៊ូហ្សាណា បានអះអាងថា សម្ងំនៅតែក្នុងបន្ទប់រៀនធ្វើបទភ្លេង និពន្ធបទចម្រៀង និងសរសេរបទដែលខ្លួនពេញចិត្ត ហើយនាងក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងប្រកាសនឹងលាពីផលិតកម្មចាស់ ហើយបោះជំហានចូលផលិតកម្ម បារមី តាមរយៈរូបភាពជាច្រើនសន្លឹក។ ក្នុងនោះមានមហាជន និងអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ថាមូលហេតុអ្វី រ៉េត ស៊ូហ្សាណា បានផ្លាស់ប្តូរខ្លួនឯងពីផលិតកម្មចាស់ដែលធ្លាប់ជ្រកអស់ពេលជាច្រើនឆ្នាំចូលក្នុងផលិតកម្មបារមី? បើតាមរយៈការបង្ហើបពីអ្នកជិតដិតរបស់
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដោយសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន។ ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ពិសេសជាវីដេអូមួយរបស់សម្តេចស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន
August 23, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃសុក្រនេះ ក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការ នៅក្នុងព្រៃនៃប្រទេសថៃ ដើម្បីរុករកមនុស្សបាត់ខ្លួនសរុបចំនួន ៩នាក់ ក្រោយយន្តហោះខ្នាតតូច១គ្រឿង បានធ្លាក់ក្បែរ ភាគអាគ្នេយ៍រាជធានីបាងកក ប៉ុន្តែអាជ្ញាធរមិនរំពឹងថា អាចមានអ្នករួចរស់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរថៃបានប្រាប់ថា យន្តហោះខាងលើ ប្រភេទ Cessna 208B Grand-Caravan បានធ្លាក់នៅតំបន់ព្រៃនៃខេត្ត Chacheongsao កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមនុស្សទាំងប៉ុន្មាន ដែលធ្វើដំណើរលើនោះ ត្រូវបានសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ មនុស្សទាំង៩នាក់នោះ រួមមានអាកាសយានិក២នាក់ និងអ្នកដំណើរ៧នាក់ ហើយយន្តហោះបានធ្លាក់
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីជាយន្តការលើកទឹកចិត្ត ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រសួងទេសចរណ៍ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២
August 23, 2024 - PR
ឥឡូវនេះអតិថិជន អាចទិញរថយន្តក្នុងក្តីស្រមៃដ៏ទំនើបម៉ាក JETOUR ដោយទទួលបានទំហំកម្ចីដល់ទៅ ១០០% នៃតម្លៃរថយន្ត ពីធនាគារ វីង និងការសងត្រលប់រយៈពេលវែង។ ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា
August 23, 2024








