- Liny Chan
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការលក់ឧទ្ធម្ភាគចក្រ Apache ទៅឱ្យកូរ៉េខាងត្បូង ហើយសន្យាថានឹងចាត់វិធានការ បន្ថែមដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងក្រោយមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានប្រកាសថាក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache រួមទាំងបរិក្ខារពាក់ព័ន្ធ ទៅឱ្យកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានថ្កោលទោសគម្រោងលក់នេះ និងចាត់ទុកថាជា ទង្វើបង្ករឿង។ «នេះគឺជាទង្វើបង្ករឿងដែលមានចេតនាបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់»។ នេះជាសម្ដីរបស់មន្ត្រីកូរ៉េខាងជើងម្នាក់ដកស្រង់ចេញផ្សាយដោយ KCNA។ មន្ត្រីកូរ៉េខាងជើងរូបនេះដដែល ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថាកំពុងបង្កើនការប្រឈមមុខដាក់គ្នាដោយយោធា និងរុញច្រានតំបន់ទាំងមូលទៅក្នុងហានិភ័យនៃជម្លោះថ្មី មួយ តាមរយៈការផ្គត់ផ្គង់អាវុធទៅឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាមិត្តរបស់ខ្លួន។ ដូច្នេះការពង្រឹងសមត្ថភាពការពារខ្លួនរបស់កូរ៉េខាងជើងនឹងត្រូវបង្កើន ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។ សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣
August 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកែសម្រួលម៉ោងបើក និងបិទការចូលទស្សនា តាមប្រាសាទមួយចំនួន ដោយក្នុងនោះម៉ោងចូលទស្សនាប្រាសាទអង្គរវត្ត នឹងបើកនៅម៉ោង៥ព្រឹក ហើយបិទនៅម៉ោង៦ល្ងាច ដោយឡែកសម្រាប់ម៉ោងបិទ និងបើកនៃការចូលទស្សនាតាមប្រាសាទនេះ នឹងប្រែប្រួលតាមរដូវកាល។ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើសេចក្ដីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ប្រកាសជូនដល់បងប្អូន មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា
August 23, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ករណីជំងឺអុតស្វាដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាមេរោគប្រភេទ Clade 1b ដែលជាករណីទី២ ដែលត្រូវបានបញ្ជាក់នៃមេរោគប្រភេទនេះនៅក្រៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ករណីនេះគឺជាបុរសជនជាតិអឺរ៉ុបអាយុ ៦៦ឆ្នាំ ដែលបានមកដល់ប្រទេសថៃកាលពីសប្តាហ៍មុន មកពីប្រទេសមួយនៅទ្វីបអាហ្វ្រិកដែលមិនបានបញ្ជាក់ ជាកន្លែងដែលជំងឺនេះកំពុងរាតត្បាត។ លោក Thongchai Keeratihattayakorn អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ បានប្រាប់ Reuters ថា «លទ្ធផលតេស្តបញ្ជាក់ថា គាត់បានឆ្លងមេរោគអុតស្វាប្រភេទ Clade 1b ដែលជាករណីដំបូងដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសថៃ ប៉ុន្តែបុរសម្នាក់នេះទំនងជាឆ្លងមេរោគនេះពីប្រទេសដែលមានជំងឺរាតត្បាត»។ លោកបាននិយាយថា មិនមានការឆ្លងក្នុងស្រុកផ្សេងទៀតត្រូវបានរកឃើញតាមរយៈការតាមដានទំនាក់ទំនងនោះទេ។ មេរោគប្រភេទ Clade
August 22, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ចម្លាក់បដិមាទ្វារបាល (យក្ស) ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។ លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ
August 22, 2024 - PR
ធនាគារ វីងទទួលបានការអនុញ្ញាតក្នុងការប្រមូលថ្លៃសេវា សម្រាប់និយ័តករមូលបត្រកម្ពុជា ដែលបង្កើននូវជម្រើសទូទាត់កាន់តែប្រសើរថែមទៀតក្នុងការបង់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាព លេខអត្តសញ្ញាណវិនិយោគិន។ និយ័តករមូលបត្រកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសកិច្ចសហការ ដើម្បីជួយសម្រួលទៅដល់វិនិយោគិន ក្នុងការដាក់ស្នើ ក៏ដូច ជាបន្តសុពលភាពលេខអត្តសញ្ញាណ ដោយផ្តល់ជូននូវការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដ៏រលូនតាមរយៈធនាគារ វីង។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក Han Peng Kwang អគ្គនាយកធនាគារ វីង។ កិច្ចសហការនេះបង្ហាញពីការបោះជំហាន ដ៏សំខាន់មួយទៀត សំដៅជំរុញសក្តានុពលទីផ្សាមូលបត្រឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម
August 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កូនក្រពើភ្នំ ឬហៅថាក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើង បានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសម្បុកមួយ ក្នុងចំណោមសម្បុកចំនួន៥ ខណៈដែលសម្បុកចំនួន៤ទៀត មិនបានជោគជ័យនោះទេ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបន្ថែមថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឱ្យចំនួន របស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។
August 22, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវ ចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នងដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។ ការជំរុញរបស់ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា
August 22, 2024









