Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្ភារមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖២០នាទីព្រឹក នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃ ប្រទេសនានា និងភាគីពាក់ព័ន្ធដែលបានចូលរួមចំណែក ផ្តល់កិច្ចសហការសម្របសម្រួល និងគាំទ្រទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស ទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផល ដ៏វិសេសវិសាលនាពេលនេះ។ ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ពិធីដ៏សែនរីករាយនៃការវិលត្រឡប់នៃ ព្រលឹងវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងស្មារតីនេះក្នុងនាមរាជរដ្ឋាភិបាល

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្ថុបុរាណដែលកម្ពុជាទទួលបានមកវិញនាពេលនេះ គឺជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ​សម្តេចធិបតី ថ្លែងបែបនេះ ធ្វើឡើងឱកាសដែលសម្ដេច​អញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍​នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០ រូប នាព្រឹកថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៤​ នៅវិមានសន្តិភាព។ វត្ថុបុរាណ​ ទាំងនោះរួម វត្ថុចំនួន ១៤ រូប បានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង៥៦ រូប ទៀត

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ៣នាក់ជាបន្តបន្ទាប់បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ។ តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅមុននេះបានឲ្យដឹងថា ការស្លាប់មនុស្ស៣នាក់ជាបន្តបន្ទាប់ បានកើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយ ស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ។ សម្ដេច បានថ្លែងបែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ បើតាមប្រសាសន៍របស់សម្ដេចធីបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ។ សម្ដេចធីបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖

    August 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលមិនបានយល់ព្រមថានឹងដកកងទ័ព របស់ខ្លួនចេញពីច្រករបៀង Philadelphi ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអេហ្ស៉ីប និងតំបន់ហ្កាហ្សានោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលនឹងប្រកាន់ខ្ជាប់នូវការសម្រេចឱ្យបានរាល់វត្ថុបំណង របស់ខ្លួនទាំងអស់នៅក្នុងសង្រ្គាម តាមការកំណត់របស់គណៈរដ្ឋមន្ត្រី ក្នុងនោះរួមមានទាំងការធានាឱ្យបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងសន្តិសុខ សាជាថ្មីដល់អ៉ីស្រាអែលដាច់ខាត។ នេះគឺតម្រូវជាចំាបាច់ការធានាសន្តិសុខនៅតាមព្រំដែនភាគខាងត្បូង»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ធ្វើឡើងជាការបដិសេធទៅនឹងសេចក្ដីរាយការណ៍ដែលថាលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រម តាមសំណើរបស់សហរដ្ឋអាមេរិក ដើម្បីដកកងទ័ពចេញពីច្រករបៀង Philadelphi ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសជាមួយ ក្រុមហាម៉ាស។ Philadelphi គឺជាច្រករបៀងមួយស្ថិតនៅតាមបណ្ដោយព្រំដែនអេហ្ស៉ីប និងតំបន់ហ្កាហ្សា។

    August 22, 2024
  • PR

    មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ 2024 នេះ នឹងនាំវត្តមានរបស់ លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏ល្បីរន្ទឺពាសពេញពិភពលោក នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ2024 ដ៏ខ្លីខាងមុខនេះ អមជាមួយវត្តមានកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូប ទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។  នេះ គឺជាលើកទី01 ហើយ ដែលកំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY

    August 22, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Apple កន្លងទៅត្រូវបានរាយការណ៍មកថា ងាកទៅផ្តោតអាជីវកម្មរបស់ខ្លួននៅប្រទេសឥណ្ឌាវិញ ជំនួសឲ្យប្រទេសចិន សម្រាប់ការផលិតទូរស័ព្ទ iPhone ។ យោងតាមរបាយការណ៍ពី Bloomberg ក្រុមហ៊ុននេះបានផលិត iPhones មានតម្លៃសរុបខ្ទង់ ១៤ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយបង្អស់បានអះអាងថា Apple បានបង្វែរយុទ្ធសាស្ត្ររបស់ខ្លួនម្តងទៀត ដោយងាកទៅកាន់ប្រទេសចិនវិញ សម្រាប់ការ iPhone 16 ស៊េរី។ បើតាមការចេញផ្សាយដោយសារព័ត៌មន Gizmo China បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការជាមួយក្រុមហ៊ុន Foxconn នៅក្នុងការផលិត iPhones

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញប្រកាសជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីលេខទូរស័ព្ទមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់សាធារណជនដែលចង់ដឹងព័ត៌មានអ្វីមួយ អាចទំនាក់ទងសួរនាំព័ត៌មានបាន។ មន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យរបស់​រដ្ឋបាលរាជធានីភ្នំពេញ មានដូចជា៖ *ទី១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១*ទី២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨*ទី៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល

    August 22, 2024