Liny Chan
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួ)៖ អ្នកស្រុកនៅក្នុងរដ្ឋ Penang នៃប្រទេសម៉ាឡេស៉ី ត្រូវបានស្នើឱ្យកាត់បន្ថយការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ពួកគេ ចំពេលមានក្តីបារម្ភកាន់តែកើនឡើង អំពីលទ្ធភាពនៃកង្វះខាតទឹក ដោយសារតែកម្រិតទឹកទំនប់ធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤។ ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Penang Water Supply Corporation ដែលទទួលខុសត្រូវផ្តល់សេវាកម្ម នៅក្នុងរដ្ឋមួយនេះ បានឱ្យដឹងថា ឥលូវនេះ សមត្ថភាពនៃទំនប់ Air Hitam មាន ២៧.៦ភាគរយ និងនៅទំនប់ Teluk Bahang មាន ១៥.២ភាគរយ។

    August 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ​ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី

    August 21, 2024
  • ព័ត៌មានជាតិ

    (ម៉ាឌ្រីដ)៖ លោកយាយ Maria Branyas Morera ដែលជាប់កំណត់ត្រាជា បុគ្គលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទើបតែបានទទួលមរណភាព នៅអាយុ១១៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ គ្រួសាររបស់លោកយាយ បានបង្ហោះដំណឹងមរណភាពខាងលើ តាមបណ្តាញទំនាក់ទំនងសង្គម X យ៉ាងដូច្នេះថា «Maria Branyas បានចាកចោលពួកយើងហើយ។ គាត់បានទទួលមរណភាព តាមអ្វីដែលគាត់សង្ឃឹមចង់បាន គឺអំឡុងពេលដំណេក ដោយស្ងប់ស្ងាត់ និងដោយគ្មានភាពឈឺចាប់អ្វីទាំងអស់។ ពួកយើងនឹងចងចាំគាត់ជានិច្ច សម្រាប់ដំបូន្មាននិងក្តីសប្បុរស​របស់គាត់»។ រយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយមកនេះ លោកយាយ Branyas បានរស់នៅក្នុងមណ្ឌលថែទាំចាស់ជរា Santa

    August 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង

    August 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីការរកឃើញ ករណីជំងឺ mpox ឬអុតស្វា ហើយអាចជាប្រភេទបំប្លែងថ្មី បន្ទាប់ពី​អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នកម្រិតខ្ពស់សាជាថ្មី សម្រាប់ជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ បានប្រាប់ថា អ្នកជំងឺខាងលើគឺជាជនជាតិអឺរ៉ុបម្នាក់ ដែលបានធ្វើដំណើរមកពី ប្រទេសមួយនៅអាហ្រ្វិក។ រូបគេកំពុងត្រូវបានដាក់ ឱ្យធ្វើចត្តាឡីស័ក នៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរថៃកំពុងរង់ចាំ លទ្ធផលធ្វើតេស្ត​ពីមន្ទីរពិសោធ ដើម្បីកំណត់ប្រភេទមេរោគថា តើវាជា mpox Clade 1 ឬក៏

    August 21, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់កម្ទេចដ្រូន១០គ្រឿងរបស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារលើទីក្រុងមូស្គូ នៅថ្ងៃពុធ ទី២១ ខែសីហានេះ ។ នេះជាការបញ្ជាក់របស់ចៅហ្វាយក្រុងមូស្គូ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារបង្ហោះលើបណ្ដាញ​ Telegram ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថានេះជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំមួយលើទីក្រុងមូស្គូ ដោយប្រើដ្រូន។ តាមលោក Sobyanin ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់កម្ទេចដ្រូន១០គ្រឿង ហើយមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះ នោះទេ។ ការប៉ុនប៉ងវាយប្រហារដោយដ្រូនលើទីក្រុងមូស្គូ កើតមានឡើង ខណៈអ៊ុយក្រែនបានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៉ី ជាទីដែលទីក្រុងកៀវ អះអាងថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមគ្រប់គ្រងបានជាង ៨០ទីតាំង។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក

    August 21, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានប្រកាសផ្តល់ជូនកូនត្នោតជាង ៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ​២០២៤ ខាងមុខ។ ទៅអនាគត លោកបណ្ឌិត អ៊ាង សុផល្លែត បានកំពុងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដាំជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា​។ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤

    August 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅពេលនេះបានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ បន្ដទៀត។ ហើយលើសពីនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី (ATF) បានបន្ថែមការតែងតាំងលោកធ្វើជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍរបស់ ATF ទៀតផងដែរ ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ស្របពេលលោក កែវ រ៉េមី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅទីក្រុង

    August 21, 2024
  • ព័ត៌មានអន្តរជាតិ

    (ក្រុងបង់ហ្កាលលូរុ)៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើផលិតផលដែកមួយចំនួនដែលនាំចូលពីប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាថា ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃនេះដែលនឹងវិភាគផលវិបាក និងការគំរាមកំហែងនៃការកើតមានផលវិបាកដល់ឧស្សាហកម្មក្នុងស្រុក ឆ្លើយតបទៅនឹងការជំរុញរបស់ក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ប្រទេសឥណ្ឌាដូចជាក្រុមហ៊ុន JSW Steel និងក្រុមហ៊ុន ArcelorMittal Nippon Steel។ វិធានការនេះធ្វើឡើងបន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារដែកថែបរបស់ឥណ្ឌា ដោយតម្លៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំដោយសារតែការកើនឡើងនៃការនាំចូល និងការធ្លាក់ចុះការនាំចេញ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាទំនិញ BigMint។ ទោះបីជាឥណ្ឌាគឺជាប្រទេសផលិតដែកឆៅធំជាងគេទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះបានក្លាយជាប្រទេសនាំចូលដែកសុទ្ធ (នាំចូលច្រើនជាងនាំចេញ) ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ Fresh News

    August 21, 2024