- Liny Chan
- ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក WHO បាននិយាយថាជំងឺ mpox ឬអុតស្វា មិនថាជាមេរោគបំប្លែងចាស់ ឬថ្មី គឺមិនមែនជា ជំងឺរាតត្បាតសកល ឬក៏ជំងឺកូវីដ១៩ថ្មីនោះទេ ពីព្រោះអាជ្ញាធរសុខាភិបាកដឹងពីរបៀបគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃអង្គារ ទី២០ ខែសីហា លោក Hans Kluge ជានាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបានគូសបញ្ជាក់ដូច្នេះថា «យើងអាច ហើយត្រូវតែទប់ស្កាត់ mpox ជាមួយគ្នា»។ លោកបន្ថែមថា «រៀបដែលយើងឆ្លើយតបក្នុងពេលបច្ចុប្បន្ន និងនៅប៉ុន្មានឆ្នាំទៅមុខ នឹងក្លាយជាការធ្វើតេស្ដមួយដ៏សំខាន់ សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល»។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក
August 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ និងនៅទីផ្សារកម្ពុជា បានបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ ដែលនៅថ្ងៃនេះ តម្លៃមាសបានឡើងដល់២៥០០ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬប្រមាណ៣០១២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មួយនៅក្នុងទីផ្សារ។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងខែសីហានេះ តម្លៃមាសបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ បើធៀបនឹងកាលពីខែមុន មាសតម្លៃខ្ពស់បំផុត នៅត្រឹម១អោន ២៤៨៣ដុល្លារ ឬស្មើនឹង២ ៩៩១ដុល្លារ ក្នុងមួយតម្លឹង ខណៈនៅក្នុងខែនេះ តម្លៃមាសខ្ពស់បំផុត បានឡើងដល់២៥០៩ ដុល្លារក្នុងមួយអោន ឬ
August 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះបុគ្គលដែលជាម្ចាស់ TikTok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៉ីសុវត្ថិ សីណាក់វង្ស ដែលបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្ដាញទំនាក់សង្គម ហើយប្រកាសអះអាងខ្លួនជានុរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ តាមសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង បុគ្គលខាងលើនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្ដេចនរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលទិវង្គតតាំងពីឆ្នាំ២០០៣មកម្ល៉េះ៕ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយលេខទំនាក់ទំនង Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាននិងធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋអាចរាយការណ៍បានភ្លាមៗ។ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួន៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 21, 2024 - ព័ត៌មានអន្តរជាតិ
(តៃវ៉ាន់)៖ តៃវ៉ាន់ នៅថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ច ទៅកាន់កន្លែងធ្វើតេស្ដមីស៊ីលដ៏សំខាន់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយនៃឆ្នេរភាគអាគ្នេយ៍របស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តៃវ៉ាន់ ដែលត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានតវ៉ាប្រឆាំងនឹងការបង្កើនការធ្វើសកម្មភាពយោធារបស់ចិន ខណៈប៉េកាំងកំពុងព្យាយាមអះអាងពីអធិបតេយ្យ លើតៃវ៉ាន់ រីឯតៃប៉ិក ព្យាយាមពង្រឹងសមត្ថភាពយោធា។ មីស៊ីលគឺជាប្រព័ន្ធអាវុធដ៏សំខាន់បំផុតនៅក្នុងយុទ្ធសាស្ត្រការពារខ្លួនរបស់តៃវ៉ាន់ ដែលមានទាំងប្រព័ន្ធខែល ប្រឆាំងមីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងផលិតនៅក្នុងស្រុក។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បាននិយាយថា ការធ្វើតេស្តបាញ់មីស៊ីលបានធ្វើឡើងនៅមូលដ្ឋាន Jiupeng ស្ថិតនៅតំបន់ Pingtung របស់ តៃវ៉ាន់ ជាមួយការធ្វើតេស្ដបាញ់មីស៊ីលចេញពីប្រព័ន្ធខែលមីស៊ីល
August 20, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ នៅពេលទៅដល់ទីក្រុង Chicago ដើម្បីបើកសមាជរបស់គណបក្សប្រជាធិបតេយ្យ លោកប្រធានាធិបតី ចូ បៃដិន នឹងស្នើដល់ក្រុមអ្នកប្រជាធិបតេយ្យឱ្យរួបរួមគ្នាគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ដើម្បីផ្តួលគូប្រជែង លោក Donald Trump បេក្ខជនរបស់គណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ ២០២៤។ ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បានជួបជុំគ្នាក្នុងសមាជជាតិរបស់ពួកគេ នៅឯទីលាន United Center នៃទីក្រុង Chicago ខណៈដែលវត្តមានរបស់ លោក បៃដិន ដើម្បីបើកយុទ្ធការរយៈពេល ៤ថ្ងៃនៅទីនោះ
August 20, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តតាកែវ បានឲ្យដឹងថា ករណីមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ គឺដោយសារពុលស្រាថ្នាំពិតប្រាកដមែន។ លោកបានអះអាងថា ក្រោយមន្រ្តីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ គឺលទ្ធផលស្រាថ្នាំនោះមានជាតិ មេតាណុលក្នុងស្រា មានកម្រិត១៥% ប្រសិនទទួលទានចាប់ពី ៦៦០មីលីលីតឡើងទៅ គឺអាចស្លាប់បាន។ សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង
August 20, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ នៅក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកបាទី ដែលសមាគមបានលើកឡើង និងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីអាជ្ញាធខេត្ត។ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ នឹងជួយបង្កើតការងារកាន់តែច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក និងលើកស្ទួយសេដ្ឋកិច្ច គ្រូសាររបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ដូច្នោះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុនដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។ នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានស្នើសុំឲ្យលោកឧកញ៉ា តាំង លាក់ហាវ បន្តជួយកៀរគរអ្នកវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើងនៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច
August 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក Jang Yun Gon បានថ្លែងកោតសរសើរដូចនេះនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ នាឱកាសនោះដែរ លោក Jang Yun Gon ក៏បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា
August 20, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នកំពុងសម្រេចការសាងសង់សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៨៩,៥៦% មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។ ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចំនួន៣៧ស្ថាប័នផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤, លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។ ឃុំអូរសោម ស្រុកវាលវែង ស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ
August 20, 2024









