- Liny Chan
- ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទីក្រុងកៀវបានរិះគន់រូបលោក អំលុងទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងញូវដែលី បានប្រកាសឱ្យដឹងថា ជាដំបូង លោក Modi នឹងបំពេញទស្សនកិច្ចទៅកាន់ប៉ូឡូញ នៅថ្ងៃព្រហស្បតិ៍ មុនបន្តដំណើរទៅអ៊ុយក្រែននៅថ្ងៃបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បានបន្ថែមថា អំឡុងទស្សនកិច្ចខាងលើ លោក Modi នឹងពិភាក្សាអំពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
August 20, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ស្ពានឆ្លងកាត់ស្ទឹងអាតៃ ជាស្ពានក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានដំណើរការសាសង់សម្រេចការសាងសង់ជាង៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ គ្រាដែលការស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ប្រវែងជាង១៩៧គីឡូម៉ែត្រ សម្រេចបានលទ្ធផលចំនួន៨៩,៥៦ភាគរយហើយ បើគិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់កំពុងពន្លឿនការស្ថាបនា បញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីយឺតជាងផែនការដែលបានគ្រោងទុក។ ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០ ដោយក្នុងផែនការ គឺបញ្ចប់នៅចុងឆ្នាំ២០២៣ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល។ គម្រោងកសាងផ្លូវថ្មីនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) និងសាងសង់ស្ពានចំនួន២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ
August 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានឱ្យដឹងថា បើទោះបីជា ឥណទានមិនដំណើរការ ឬឥណទានដែលអតិថិជនបង់សងយឺតលើសពី៣០ថ្ងៃ បានកើនឡើងដល់កម្រិតជាង៩% គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ប៉ុន្តែមិនបានប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ ដោយវិស័យនេះនៅតែបន្តមានស្ថេរភាព។ យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ឥណទានមិនដំណើរការបានកើនដល់កម្រិតប្រមាណ៩% ខណៈនៅត្រីមាសទី១ នៃឆ្នាំនេះ ឥណទានមិនដំណើរការស្ថិតក្នុងកម្រិត ៦.៩២%។ លោក កាំង តុងងី បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា កាកើនឡើងនៃឥណទានមិនដំណើរការនេះ គឺដោយសារបញ្ហាសេដ្ឋកិច្ចដែលបានអូសបន្លាយចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ១៩ ការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន
August 20, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ជនមានពិការភាពដៃជើងដ៏កំសត់ម្នាក់ រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ពេលទទួលបានការយកចិត្តទុក្ខ និងអំណោយជាម៉ូតូកង់បី១គ្រឿង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោក វ៉ាន់ ហ៊ាង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយក្តីអាណិតអាសូរ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក និងសហការី ចុះមកសួរសុខទុក្ខ និងនាំយកម៉ូតូកង់បី១គ្រឿង ដោយប្រើថាមពលអគ្គិសនី ជូនដល់លោក
August 20, 2024 - ព័ត៌មានអន្តរជាតិ
(ចាងសា)៖ គិតត្រឹមយប់ថ្ងៃចន្ទនេះ មនុស្ស៥០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុង បានវាយប្រហារទីក្រុង Zixing ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ព្យុះភ្លៀងដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi បានធ្វើឱ្យទីក្រុង Zixing រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីចុងខែកក្កដា ដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះជាង ១,៧០០ គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងការបាក់រលំជាង ៦៥,០០០ កន្លែងនៅក្នុងទីក្រុង Zixing ។ មន្ត្រីបាននិយាយថា មនុស្ស ២៣,៤១៩ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងទីក្រុងដែលមានទីតាំងស្ថិតនៅក្នុងដីគោកមួយនេះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕
August 20, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាទាហានកូរ៉េខាងជើងម្នាក់ទៀត បានឆ្លងព្រំដែនផ្នែកខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ រត់ចូលក្នុង ទឹកដីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម Yonhap ទាហានកូរ៉េខាងជើងខាងលើបានរត់ចូលតំបន់ Goseong ស្ថិតនៅឆ្នេរភាគខាងកើត របស់កូរ៉េខាងត្បូងជាប់ព្រំដែនជាមួយកូរ៉េខាងជើង ហើយរូបគេ ត្រូវបានឃុំខ្លួនដោយឆ្មាំព្រំដែនកូរ៉េខាងត្បូង ដែលបានតាមដានសកម្មភាពរបស់ទាហានកូរ៉េខាងជើងរូបនេះ។ ចំណែក មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាយោធាបានឃុំខ្លួនមនុស្សម្នាក់ ដែលគេជឿជាក់ថាជាទាហានកូរ៉េខាងជើង ខណៈអាជ្ញាធរកំពុងសួរចម្លើយដើម្បីចង់ដឹងថាទាហានរូបនោះរត់ចូលដី កូរ៉េខាងត្បូង ក្នុងគោលបំណងអ្វី? គួរបញ្ជាក់ថា បើតាម Yonhap ទាហានកូរ៉េខាងជើងខាងលើដែលរត់ចូលដីកូរ៉េខាងត្បូងមានឋានៈជាពលបាល។ កាលពីដើមខែសីហាកន្លងទៅ ទាហានកូរ៉េខាងជើង ម្នាក់
August 20, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាក់សម្ពោធឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។ ការសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។ កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst
August 20, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា លក្ខណៈពិសេសដោយឡែករបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តកពោធិ៍សាត់ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា។ ជាក់ស្តែងក្រុមហ៊ុនហ្វូត ជាក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិក បានបើករោងចក្រដំឡើងរថយន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្ត។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា, លោក កែវ រតនៈ បានឱ្យដឹងថា៖ «ឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយដែរ យើងទាក់ទាញមកបាន ប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញផលិតខ្សែកាប អគ្គិសនី កំពុងផលិតរាល់ថ្ងៃ ហើយការទិញខ្សែភ្លើង ខ្សែកាប គឺចេញពីរោងចក្រនៅតំបន់ឧស្សាហកម្មពិសេសនេះ»។ បើតាមលោក កែវ រតនៈ បានបញ្ជាក់ថា ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត
August 19, 2024 - ព័ត៌មានជាតិ
(ម៉ានីល)៖ នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសពីការរកឃើញករណីដំបូងនៃជំងឺ mpox ឬអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ដែលជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។ អ្នកជំងឺខាងលើជាបុរសជនជាតិហ្វីលីពីនផ្ទាល់ អាយុ៣៣ឆ្នាំ ដែលមិនមានប្រវត្តិធ្លាប់ធ្វើដំណើរចេញក្រៅប្រទេសឡើយ។ វាគឺជាករណីជំងឺ mpox ទី១០ ដែលត្រូវបានរកឃើញ ដោយក្រសួងសុខាភិបាលហ្វីលីពីន ហើយត្រូវបានផ្ទៀងផ្ទាត់នៅមន្ទីរពិសោធ។ ហ្វីលីពីនបានរកឃើញ ករណីជំងឺនេះដំបូងបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។ ស្ថានភាពជំងឺ mpox ជាទូទៅមានកម្រិតស្រាល ប៉ុន្តែវាអាចឆក់យកអាយុជីវិតបាន។ គួរបញ្ជាក់ថា
August 19, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ សមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ជាបណ្ដោះអាសន្ន ក្រោយជនរងគ្រោះ៣នាក់ បានស្លាប់ក្រោយពីផឹកស្រាថ្នាំនៅផ្ទះអ្នកលក់ស្រាក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការងទទួលបន្ទុកព្រហម្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល៨ព្រឹក ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ មានប្រពន្ធឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ។ ក្រោយពេលផឹកស្រារួច ជនរងគ្រោះ៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលឲ្យ៣នាក់បានស្លាប់បន្តបន្ទាប់
August 19, 2024









