Liny Chan
  • ព័ត៌មានជាតិ

    (សៀមរាប)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិតអញ្ជើញ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បំភ្លឺករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗជាច្រើន ដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌។ ក្នុងលិខិតអញ្ជើញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការបង្ហោះរបស់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលឈ្មោះ «កញ្ញាស្លឹកឈើ Fashion និង «សាលា Kanha Slerkcher Catwalk Class» បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃកុមារកម្ពុជា។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រាប់ឲ្យម្ចាស់គណនីខាងលើ នៅថ្ងៃទី២០

    August 19, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អាជ្ញាធរអប្សារា បានឱ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ។ ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។ បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕ អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ យី សុថា/ឮ ចាន់ណូរ៉ា

    August 19, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយបសុពេទ្យខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកផលិតផលសាច់ជ្រូកបង្កក ខូចគុណភាព សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។ ប្រតិបត្តិការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីតាំងដីស្រែមួយកន្លែង ក្បែរវត្តបឹងគល់ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានបំពេញនីតិវិធី និងបង់ផាកពិន័យ ចំពោះបុគ្គលជាអ្នកដឹកជញ្ជូននោះរួចរាល់។ បើតាម លោកវរសេនីយ៍ឯក ភុំ ផៃឌឿន

    August 19, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាមេរិក ថាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានផ្ដល់នូវ​ព័ត៌មានមិនពិតថា បណ្ដាញសង្គម TikTok ជាគេញសម្ងាត់ ឬជាអ្នកផ្ដល់ព័ត៌មានឱ្យរដ្ឋាភិបាល និងបានជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេ មានមូលដ្ឋាននៅប្រទេសចិនលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងពាក្យបណ្ដឹងរបស់ TikTok បាន​បញ្ជាក់ថា ក្រសួង​យុត្តិធម៌​អាមេរិក បាន​បង្កើត​កំហុស​ជាក់ស្តែង​ក្នុង​ករណី​នេះ។ ការិយាល័យមេធាវី បាននិយាយកាលពីខែមុនថា កម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចិនប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក និងរៀបចំដោយសម្ងាត់នូវខ្លឹមសារមួយចំនួន។ ក្រុមហ៊ុន TikTok បានបញ្ជាក់ជាថ្មីទៅកាន់តុលាការឧទ្ធរណ៍ថា

    August 19, 2024
  • ព័ត៌មានអន្តរជាតិ

    (មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៊ុយក្រែនបានដាក់កងទ័ពជាង ១២០,០០០នាក់ ឱ្យឈរជើងនៅព្រំដែនជាមួយបេឡារុស ហើយទីក្រុងមីនស្កិ៍ក៏បានដាក់ពង្រាយជិត ១ភាគ ៣នៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅតាមព្រំដែនជាមួយគ្នានោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់រុស្ស៉ី ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Belta លោក Lukashenko គូសបញ្ជាក់ថា «ដោយមើលឃើញគោលនយោបាយឈ្លានពានរបស់ពួកគេ យើងបានណែនាំ និងដាក់ជាគោលការណ៍ថា ក្នុងករណីមានសង្រ្គាម ពួកគេនឹងត្រូវរារាំងដោយយោធារបស់យើង នៅតាមព្រំដែនទាំងមូល»។ លោក Lukashenko មិនបានបញ្ជាក់ពីចំនួនជាក់លាក់នៃកងទ័ព ដែលត្រូវបានដាក់ពង្រាយនៅព្រំដែនជាមួយអ៊ុយក្រែនទេ។

    August 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលត្រឹម៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ករណី មានជនសង្ស័យចំនួន ២១៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦៤ នាក់ ដែលពាក់ព័ន្ធនឹងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត»។ នេះបើយោងតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង

    August 19, 2024
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្ត្រមួយផ្សេងទៀត នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ដែលនឹងបង្ក ការលំបាកដល់ទីក្រុងមូស្គូ ក្នុងការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៉ីដែលកំពុងព្យាយាមទប់ស្កាត់ការវាយរុលទៅមុខរបស់កងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters។ ទីក្រុងកៀវ បាននិយាយថាកងកម្លាំងរបស់ខ្លួន បានវាយដណ្ដើមកាន់កាប់ទឹកដីច្រើនជាង ៨០កន្លែង លើផ្ទៃ១១៥០គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ចាប់តាំងពី បានបើកប្រតិបត្តិការវាយលុកចូលទឹកដីរុស្ស៉ីកាលពីថ្ងៃទី៦ ខែសីហាមក ធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសដំបូងគេបំផុតដែលបានលើកទ័ពវាយចូលដីរុស្ស៉ី ក្រោយសម័យសង្រ្គាម លោកលើកទី២មក។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក ​Mykola Oleshchuk ធ្វើការអះអាងពីការបំផ្លាញស្ពានមួយផ្សេងទៀតរបស់រុស្ស៉ី នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង សង្គម Telegram កាលពីថ្ងៃអាទិត្យ

    August 19, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោលរោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា

    August 19, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លើកឡើងថា កម្ពុជាត្រៀមស្វាគម៍ភ្ញៀវទេសចរឥណ្ឌា ដែលនឹងមកទស្សនាកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់សមាគមទីភ្នាក់ងារទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌា ហៅកាត់ថា (TAFI) មកកាន់កម្ពុជា ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេស តំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាប ទៅដល់ប្រជាពលរដ្ឋឥណ្ឌាឲ្យបានទូលំទូលាយ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី ឆាយ ស៊ីវលីន ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងរាត្រីវប្បធម៌ អាហារពេលល្ងាចជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌា «Gala Dinner» ដើម្បីស្វាគមន៍គណៈប្រតិភូ TAFI-NI និងប្រារព្ធពិធីសម្ពោធឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤ នៅរាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក

    August 17, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ កាសែតជប៉ុន Yomiuri បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កំពុងធ្វើការរៀបចំ សម្រាប់គម្រោងបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) ហើយក៏អាចមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤។ កាសែត Yomiuri បាននិយាយថា ការបំពេញទស្សនកិច្ចនោះ អាចប្រព្រឹត្តទៅរយៈពេលប៉ុន្មានថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ កាលពីថ្ងៃពុធសប្តាហ៍នេះ

    August 17, 2024