- Liny Chan
- ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោកស្ដាយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។ ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជានិងពិភពលោក។ ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅនិងឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦
August 17, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា បាននិយាយថាក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ ទៅឱ្យអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្ត NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណ ហៅកាត់ថា DSCA បានគូសបញ្ជាក់ថាការលក់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot នឹងជួយធ្វើឱ្យ សមត្ថភាពរបស់អាល្លឺម៉ង់កាន់តែល្អប្រសើរឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងបច្ចុប្បន្ន និងនៅពេលអនាគត ព្រមទាំងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់បែរឡាំងផងដែរ។ គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈ DSCA បានជូនដំណឹងទៅកាន់សភាទាំង២ របស់អាមេរិក
August 17, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ លោក Nikolai Patrushev ជំនួយការរបស់វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា សម្ព័ន្ធភាពយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច គឺបានចូលរួមដោយផ្ទាល់ក្នុងផែនការរបស់អ៊ុយក្រែន ដើម្បីវាយប្រហារលើ ទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia លោក Patrushev គូសបញ្ជាក់ថា «ប្រតិបត្តិការនៅតំបន់ Kursk ក៏ចូលរួមរៀបចំផែនការ ដោយអង្គការណាតូ (NATO) និងកងកម្លាំងពិសេសរបស់លោកខាងលិច។ សេចក្តីថ្លែងការណ៍ ដោយមេដឹកនាំសម្ព័ន្ធភាពគឺសហរដ្ឋអាមេរិក ដែលថាខ្លួនមិនពាក់ព័ន្ធក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ នៅតំបន់ Kursk គឺមិនពិត…បើគ្មានពួកគេចូលរួម
August 17, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពី អ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀតផងដែរ។ ក្នុងឱកាសនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍
August 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ ITF កម្ពុជា បង្ហាញថា លោកចង់ឃើញទង់ជាតិខ្មែរបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្ដងទៀត នៅក្នុងការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌានាសប្ដាហ៍ក្រោយ ទោះបីលោកដឹងថា ការប្រកួតឆ្នាំនេះ មានក្រុមខ្លាំងៗមួយចំនួនចូលរួមប្រកួតប្រជែងក៏ដោយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-២៥ ខែសីហាខាងមុខ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្ដរជាតិ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក
August 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ សហគ្រាសចំនួន ៧ ៣៤២ បានមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៥ ៧៤៧ សហគ្រាស។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ចំណែកនៅក្នុងកក្កដា អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យនិងអនុម័តការស្នើសុំចុះបញ្ជីពន្ធដារ បានចំនួន ១ ១៩៩ សហគ្រាស ក្នុងនោះតាមថ្នាល CamDX ចំនួន ៩៦៣ សហគ្រាស។
August 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤១៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៥១គ្រឿង និងរថយន្ត ១៦៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦,០៩៤គ្រឿង ក្នុងនោះមានម៉ូតូ ៤,០៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,០៥៦គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ប័ណ្ណបើកបរ
August 17, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះមកពិនិត្យការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ និងបានប្រទះឃើញបទល្មើសនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទមួយចំនួន។ លោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញា ក៏បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះជាបន្ទាន់ ដោយធ្វើយ៉ាងណាត្រូវរុះរើ និងដុតបំផ្លាញចោលឲ្យអស់ចំពោះឧបករណ៍នេសាទល្មើសច្បាប់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។ ដោយឡែកខណៈដែលកំពុងធ្វើសកម្មភាពដុតបំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់ខាងលើនេះ ទៅថតរូបភាពផ្ញើជូនលោកកុំខានឲ្យសោះ។ លុះនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន
August 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២-១៦ខែសីហា ឆ្នាំ២០២៤ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង (ចង្កូតឆ្វេង ៦គ្រឿង និងចង្កូតស្តាំ ៤គ្រឿង)។ សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ Fresh News
August 17, 2024 - ព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន
(ភ្នំពេញ)៖ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានងាយទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 16, 2024









