- Liny Chan
- ព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន
(ភ្នំពេញ)៖ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានងាយទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 16, 2024 - ព័ត៌មានជាតិ
(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងសប្តាហ៍នេះថា រុស្ស៉ីនិងអ៊ុយក្រែន គួរតែព្យាយាមនិយាយចរចាគ្នា ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។ លោក Lukashenko បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលអ៊ុយក្រែន កំពុងរក្សាការវាយលុករបស់ខ្លួនចូលក្នុងទឹកដីរុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែសីហា នៅពេលកងកម្លាំងរបស់ទីក្រុងកៀវ ចំនួនរាប់ពាន់នាក់ បានវាយឆ្មក់ទម្លុះចូល ព្រំប្រទល់ភាគខាងលិចរបស់រុស្ស៉ី។ លោកប្រធានាធិបតីបេឡារុស បានបន្តទៀតថា
August 16, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ គណៈបញ្ជាការឯកភាពស្រុកអង្គស្នួល បានរកឃើញសង្ឃក្លែងក្លាយ៥នាក់ កំពុងផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ យ៉ាងសប្បាយរីករាយ ហើយត្រូវបានយកខ្លួនយកមកផ្សឹកតែម្ដង។ ការរកឃើញ និងចាប់ផ្សឹកនេះធ្វើឡើងក្នុងប្រតិបត្តិការចុះធ្វើ រដ្ឋបាលនៅតាមទីកន្លែងសប្បាយ កាលពីថ្ងៃទី១២ សីហា ២០២៤កន្លងទៅនេះ នៅក្នុងផាប់ណាតូ៣៣៣ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ហើយពួកគេត្រូវបានគេស្គាល់ថា ជាលោកសង្ឃបន្លំខ្លួនជាគ្រហស្តចូលផឹកស៊ីសប្បាយខុសពីសីលធម៌សង្ឃ។ អ្នកទាំង៥នាក់គឺជាព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង១អង្គ លេខាចៅអធិការ១អង្គ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា តាមចម្លើយសារភាព ពួកគេធ្លាប់បានណាត់គ្នាស្លៀកពាក់ជាគ្រហស្ថចូលផឹកស៊ីនៅហាងខាងលើចំនួន២លើកមកហើយ ហើយកាលពីថ្ងៃកើតហេតុនោះ ពួកគេទាំង៥នាក់ បានណាត់គ្នា និងឱ្យតៃកុងឡានជូនទៅភ្នំពេញ ដើម្បីទិញតោក ទុកប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។
August 16, 2024 - PR
ប៊ិះរត់ចេញពីផ្ទះរបស់ម្ចាស់រង្វាន់អត់រួច …. បន្ទាប់ពីប្តូរស្តាយល៍ថ្មី ប្រគល់រង្វាន់ឡានជូនអតិថិជនដល់ផ្ទះ ….ស្រាប់តែម្ចាស់រង្វាន់ឡាន ត្រៀមបិទរបង ព្រួតគ្នាវាយ សួរចម្លើយបុគ្គលិកក្រុមហ៊ុន ប៉ុន្មាននាក់ ខណៈពេលយករង្វាន់ឡាន ១តឹកទៅ ប្រគល់ជូនគាត់ ក្នុងគោលបំណង សាកចិត្ត អតិថិជនជាអ្នកឈ្នះរង្វាន់ឡានតែប៉ុណ្ណោះ ….។ ត្រៀមបិទរបងហើយ តែត្រូវបានបុគ្គលិកក្រុមហ៊ុនបកស្រាយទាន់ពេល ជុំវិញករណីយកឡានរង្វាន់ ១តឹក ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ កាលពីថ្ងៃទី 12 ខែ 08 ឆ្នំា 2024 កន្លងទៅថ្មីៗនេះ ។ គោលបំណងដែលយកឡាន ១តឹកទៅប្រគល់ជូននោះ គឺគ្រាន់តែចង់សាកចិត្តគាត់តែប៉ុណ្ណោះទេ
August 16, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងអភិវឌ្ឍន៍ឧបករណ៍មនុស្សយន្តនៅលើតុ (tabletop robot device) ដែលត្រូវបានគេរំពឹងថានឹងចេញលក់នៅប្រហែលឆ្នាំ២០២៦ ឬ ២០២៧ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រហែល ១,០០០ដុល្លារ។ ឧបករណ៍នេះមានអេក្រង់បង្ហាញបែប iPad ភ្ជាប់ទៅនឹងដៃមនុស្សយន្ត ដែលអាចបង្វិលបាន 360 ដឺក្រេ និងផ្អៀងឡើងលើចុះក្រោម។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា tabletop robot device ឬ
August 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «លោកជំទាវ ជាទីគោរពរាប់អាន! ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា
August 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 16, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានប្រកាសថានឹងបង្កើនការការពារនៅព្រំដែន តាមការរយៈការធ្វើឱ្យប្រសើរឡើងនូវរបៀបបញ្ជា និងគ្រប់គ្រង ហើយដាក់ពង្រាយកងកម្លាំងបន្ថែមទៀត ខណៈដែលការវាយលុកឆ្លងព្រំដែនពីអ៊ុយក្រែន ធ្វើឡើងប្រហែល ១០ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov និយាយថា បុគ្គលិកយោធាបាននិងកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ដើម្បីការពារតំបន់ព្រំដែនដូចជានៅ Kursk, Bryansk និង Belgorod ដែល ៣ទីតាំងនេះមានផ្ទៃដីប្រហាក់ប្រហែល នឹងប្រទេសព័រទុយហ្គាល់។ លោក Belousov បានប្រាប់ក្រុមឧត្តមសេនីយ៍ និងមន្រ្តី ដូច្នេះថា «ដំបូង
August 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្ដិសុខឯកជន។ តាមរយៈសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា សេចក្ដីណែនាំធ្វើឡើងក្នុងគោលបំណងបញ្ចៀសការភាន់ច្រឡំ នៃការប្រើប្រាស់ឯកសណ្ឋាដែលដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល
August 16, 2024









