Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល 

    August 16, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ប៊ុន ផេង អភិបាល​រងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋចំនួន ២,៣៧២ប័ណ្ណ និងត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិក្បាលកោះ និងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី។ ថ្លែងក្នុងឱកាសនោះលោក ប៊ុន ផេង បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យមានការឣភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី

    August 16, 2024
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ គ្រោះរញ្ជួយដីខាងលើក៏បានបង្ករំញ័រដល់អគារក្នុងរដ្ឋធានីតៃប៉ិ ផងដែរ។ គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី ៩.៧គីឡូម៉ែត្រ ហើយបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ គ្រោះរញ្ជួយដីទាំង២ លើកនេះដែរ កើតឡើង ខណៈអាជ្ញាធរតៃវ៉ាន់បានព្រមានពីហានិភ័យនៃគ្រោះរអិលបាក់ដីនៅតាមតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។ គួរបញ្ជាក់ថា កាលពីខែមេសា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើទីក្រុង Hualien ដោយបានសម្លាប់មនុស្ស៩នាក់ និងច្រើនជាង

    August 16, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីជំនឿ និងមានសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ) និងកម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក នៅក្នុងនោះ នៅឆ្នាំ២០២៥ កម្ពុជាអាចនឹងមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។ លោក អ៊ាង សុផល្លែត បានបង្ហាញជំនឿយ៉ាងដូចនេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសដែលលោកបានដឹកនាំបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដល់កម្មករ និយោជិកជាង១០០០នាក់ មកពីតាមបណ្តារោងចក្រសហគ្រាសប្រមាណចំនួន ៦០៥រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ។ លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក

    August 15, 2024
  • ព័ត៌មានជាតិ

    (រតនគិរី)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារ​ជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។ នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់

    August 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា «អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ» ក្រោយពីលោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ​ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។ យោងតាមដីកាស្តីពីការបង្កើត មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ព្យុះទីហ្វុង Ampil បាននិងកំពុងរំកិលឆ្ពោះទៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវលុបចោលជើងហោះហើរ និងការផ្អាកសេវាកម្មផ្លូវរថភ្លើង ដើម្បីកាត់បន្ថយការធ្វើដំណើរ នៅក្នុងរដូវកាលឈប់សម្រាក នារដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Ampil ដែលត្រូវបានចាត់ថ្នាក់ជាព្យុះមានឥទ្ធិពលខ្លាំង ដោយទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ស្ថិតនៅចម្ងាយប្រហែល ៦៩០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) កំពុងឆ្ពោះមក ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ មន្រ្តី JMA បានប្រាប់សន្និសីទសារព័ត៌មានថា «ខណៈព្យុះនេះកាន់តែខិតជិតមកដល់ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ពីរលកសមុទ្រខ្ពស់ៗ

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រទេសចិន បាននិងកំពុងរៀបចំដាក់បញ្ចូលគ្នា នូវសេចក្តីព្រាងច្បាប់ដែលបានកែប្រែរួច ដើម្បីធ្វើឱ្យកាន់តែមាន ភាពងាយស្រួល សម្រាប់គូស្នេហ៍ក្នុងការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ ជាមួយនិងការលំបាកក្នុងការដាក់ពាក្យសុំលែងលះ ខណៈដែលផែនការនេះ បានរងនូវការិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គម ហើយក្លាយទៅជាប្រធានបទល្បីលើអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។ សេចក្តីព្រាងច្បាប់នោះ មានគោលបំណងកសាង «សង្គមគ្រួសាររីករាយ» និងត្រូវបានចេញដោយក្រសួងកិច្ចការស៉ីវិលចិន ក្នុងសប្តាហ៍នេះ សម្រាប់ស្ទង់មតិសាធារណៈ ហើយពលរដ្ឋ​អាច​ដាក់មតិយោបល់​ទៅ​ក្រសួង ​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា។ ច្បាប់ដែលបានស្នើឡើងថ្មីនេះ នឹងដកចេញការរឹតត្បិតមួយចំនួនពីច្បាប់ចាស់ ដែលតម្រូវឱ្យការចុះអាពាហ៍ពិពាហ៍ ចាំបាច់ត្រូវតែ​ធ្វើឡើងនៅកន្លែងចុះបញ្ជីស្នាក់នៅរបស់គូស្នេហ៍។ ដោយឡែក ការលែងលះ នឹងត្រូវដាក់ឱ្យស្ថិតក្រោមរយៈពេលអន្តរកាល ៣០ថ្ងៃ

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ បុរសម្នាក់នៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលជិត៥ទសវត្សរ៍ ក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្ម ដែលខ្លួន​មិនបានប្រព្រឹត្ត នឹងត្រូវទទួលបានប្រាក់សំណង ចំនួន៧.១៥លានដុល្លារ ពីទីក្រុងដែលបានផ្តន្ទាទោសខុសលើរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នាថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៤។ បុរសខាងលើមានឈ្មោះថា Glynn Simmons គឺជាជនជាតិអាមេរិកស្បែកខ្មៅ ដែលសព្វថ្ងៃមានអាយុ៧១ឆ្នាំ។ លោកត្រូវបាន​ដោះលែងចេញពីពន្ធនាគារវិញ កាលពីឆ្នាំ២០២៣ ក្រោយជាប់អស់រយៈពេលសរុប៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ។ លោក Simmons និងបុរសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានផ្តន្ទាទោសប្រហារជីវិត ក្នុងទីក្រុង Oklahoma នៅឆ្នាំ១៩៧៥ សម្រាប់ករណីឃាតកម្មកាលពី១ឆ្នាំ​មុននោះ

    August 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយហើយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀត។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំដាក់ចេញវិធានការក្ដៅ ថ្ងៃមុនខ្ញុំឲ្យបិទអាជ្ញាប័ណ្ណល្បែងស៊ីសង ហើយបានចេញមកទៀត សុំអាជ្ញាប័ណ្ណ

    August 15, 2024