Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់អាចារ្យ អាចារិនី ដែលជាអ្នកដឹកនាំក្នុងកម្មវិធីសាសនាផ្សេងៗ ត្រូវតែប្រតិបត្តិទៅតាមស្ដង់ដាររួមតែមួយ ដោយប្រកាន់ខ្ជាប់តាមធម្មវិន័យព្រះពុទ្ធសាសនា និងរក្សានូវក្រមសីលធម៌សង្គម ដើម្បីចៀសវាងជម្លោះកើតឡើង។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ពោលមិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឲ្យ​អនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ អភិបាលស្តីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរក្នុងប្រទេសរុស្ស៉ីសម្រេចជម្លៀសប្រជាជនចេញពីស្រុក Glushkov ក្នុងតំបន់ Kursk ចំពេលមានការបន្តវាយលុកឆ្លងព្រំដែនពីសំណាក់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។ ស្រុក Glushkov ដែលនៅជាប់នឹងព្រំដែនជាមួយអ៊ុយក្រែនតែម្តង មានប្រជាជនរស់នៅជាង ២០,០០០នាក់ ហើយបើតាម លោក Smirnov ប៉ូលិស និងស្ថាប័នរដ្ឋផ្សេងទៀតរបស់រុស្ស៉ី នឹងសហការគ្នាក្នុងដំណើរការជម្លៀសពួកគេ។ ក្រុមមន្រ្តីនិយាយថា មនុស្សជិត ២០,០០០នាក់ កំពុងត្រូវបានជម្លៀសដោយសារតែការវាយប្រហារ។ គួរបញ្ជាក់ថា

    August 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងជាថ្មីអំពីតំបន់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដោយបានកត់សម្គាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមឃើញថា រយៈពេលចុងក្រោយនេះ ចរន្តពីរផ្សេងគ្នារបស់ប្រជាពលរដ្ឋ មានការគាំទ្រ និងមានខ្លះសុំឱ្យដកខ្លួនចេញ ដែលនាំឱ្យមានមន្ទឹលសង្ស័យគ្នា​រវាងខ្មែរ និងខ្មែរ កើតមានការព្រួយបារម្ភខ្លាចថានឹងនាំមកនូវការបែកបាក់ ឬ អំពើហិង្សាណាមួយកើតឡើង។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រឈមគ្នាមិនមែនជាដំណោះស្រាយនោះទេ ការចេះនិយាយគ្នា ស្វែងរកការឯកភាពគ្នា ទើបជាដំណោះស្រាយល្អ។ សម្តេចសង្កត់ធ្ងន់ថា ជាស្តែងប្រវត្តិសាស្ត្ររបស់កម្ពុជា បានបង្ហាញហើយថា ការឈ្លោះទាស់ទែងគ្នារវាងខ្មែរ និងខ្មែរ ជាមូលហេតុចំបង

    August 15, 2024
  • ព័ត៌មានជាតិ

    សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ក្រុម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ របស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន។ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤នេះ  សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អម ដំណើរ

    August 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារ​បានឲ្យដឹងថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១៧៦.៦៩ ប៊ីលានរៀល

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានដាក់ពិន័យលើធនាគារចំនួន៤ គឺធនាគារ CIMB Berhad, ធនាគារ CIMB Islamic Bank Berhad, ធនាគារ Malayan Banking Berhad និងធនាគារ Maybank Islamic Berhad ពាក់ព័ន្ធនឹងការអូសបន្លាយពេល ផ្តល់សេវាធនាគាររបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) ថា ធនាគារកណ្តាលនេះបានដាក់ពិន័យរដ្ឋបាល ជាប្រាក់ចំនួន ៧៦០ ០០០រីងហ្គីត (១៧២

    August 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយលោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាន និងស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ គណៈកម្មធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នា កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផ្ដល់យោបល់ឱ្យប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថាតើត្រូវប្រកាស ចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលដែរឬក៏យ៉ាងណា? ភាពអាសន្នសុខាភិបាលសាធារណៈសកល គឺជាកម្រិតអាសន្នខ្ពស់បំផុតរបស់ WHO ដែលមានគោលដៅពន្លឿនការស្រាវជ្រាវ ស្វែងរកមូលនិធិ

    August 15, 2024
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅទីក្រុង Samjiyon ភាគឦសាន នៅខែធ្នូ និងអាចនៅតាមតំបន់ផ្សេងទៀតនៃប្រទេស នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ បានឱ្យដឹងនៅថ្ងៃពុធនេះ។ សកម្មភាពនេះជាសញ្ញាមួយបង្ហាញថា ប្រទេសដ៏ឯកោនេះ កំពុងត្រៀមបើកព្រំដែនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសក្រុមធំៗ បន្ទាប់ពីការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «យើងបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់យើងថា ការទេសចរណ៍ទៅកាន់ទីក្រុង Samjiyon និងប្រហែលជាប្រទេសទាំងមូលនឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៤»។ ជើងហោះហើរអន្តរជាតិចេញចូលប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុន ហើយក្រុមទេសចររុស្ស៊ីមួយក្រុមតូច បានហោះហើរទៅកាន់កូរ៉េខាងជើងសម្រាប់ដំណើរកម្សាន្តឯកជនកាលពីខែកុម្ភៈ។ មន្ត្រីជាន់ខ្ពស់បរទេស រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមិថុនា ក៏បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះផងដែរ។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានបើកទទួលភ្ញៀវទេសចរអន្តរជាតិទាំងស្រុងនៅឡើយទេ ចាប់តាំងពីឆ្នាំ២០២០។

    August 15, 2024