Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង២២០% ដែលបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ​គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ​​ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល​ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក

    August 14, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ស្របពេលដែលក្រុមហ៊ុនយក្សអាមេរិក Apple គ្រោងបញ្ចេញ iPhone 16 ក្នុងខែកញ្ញាខាងមុខ នៅពេលនេះស្រាប់តែមានរបាយការណ៍ថ្មីពីត្រកូល iPhone 17 ត្បិតក្រុមហ៊ុននេះត្រូវបានរាយការណ៍មកថា មានគម្រោងបញ្ចេញ iPhone 17 Air នាឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Gizmo China។ ដំណឹងនេះគឺត្រូវបានបង្ហើបដោយលោក Mark Gurman ដែលជាអ្នកវិភាគល្បីម្នាក់ប្រចាំនៅស្ថាប័នសារព័ត៌មាន Bloomberg។ លោកបាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងប្រកាសស្មាតហ្វូនជំនាន់ថ្មី ultra-thin iPhone 17 model ហើយក៏អាចនឹងមានម៉ូដែល «Air» ផងដែរ។

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាបំពេញនូវរាល់ចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកាខាងមុខ បន្ទាប់ពីដណ្ដើមបានមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការតាំងចិត្ដនេះ បន្ទាប់ពីប្រតិភូកីឡាកាយវប្បកម្មកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍ពីលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអនុញ្ញាតឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា​ ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាម ​នៅតាមសមុទ្ររើសមកកែច្នៃ ជាវត្ថុអនុស្សាវរីយ៍មានតម្លៃ ចូលជួបពិភាក្សាការងារ នៅទីបញ្ជាការដ្ឋានស៉ីម៉ាក់ភ្នំពេញ​។ នៅក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៤ លោក ហេង រតនា ក៏បានស្នើឱ្យវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ជួយសាកស្បងយកជ័រសំបកគ្រាប់មីន​សម្លាប់មនុស្ស ទៅកែច្នៃផលិត​ជាវត្ថុអនុស្សាររីយ៍​។ លោក ហេង រតនា បានបន្ថែ​មថា លោកមានគោលបំណងកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍​បំរើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតជោសន្តិភាព​ ក៏ដូចជាការប្រែក្លាយ​ពីវត្ថុ សម្រាប់សម្លាប់មនុស្ស​ ទៅជាវត្ថុដែលអាចបម្រើមនុស្ស ដោយសន្តិភាព។

    August 14, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងសហការី បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ព​ជើង​គោក ទៅ​ប្រគល់​ជូន​ប្រជាជន​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយលោតពីលើដំបូលរោងចក្រមួយកន្លែងកាលវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសម្នាក់នេះបានរត់ទៅលើដំបូលរោងចក្រ ហើយក៏ធ្លាក់ពីលើដំបូលរងរបួសធ្ងន់ហូរឈាមជោគខ្លួន។ ភ្លាមៗប្រជាពលរដ្ឋបានទូរស័ព្ទប្ដឹងសមត្ថកិច្ច​​​ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសុំអន្តរាគមន៍រថយន្តសង្រ្គោះបន្ទាន់ ដឹកយកជនរងគ្រោះក្រែងអាចសង្រ្គោះជីវិតបាន។ បន្តិចក្រោយមក ក៏មានសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ចុះមកកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើមិនទាន់ដឹងថាមូលហេតុអ្វីនៅឡើយទេ តែមានប្រជាពលរដ្ឋលើកឡើងថា ឃើញមានបុរសវ័យប្រហែល៣៥ឆ្នាំ រត់ទៅឡើងលើដំបូលរោងចក្រ ស្រាប់តែលោតពីលើដំបូលរោងចក្រធ្លាក់មកលើដំបូលផ្ទះ​ បណ្ដាលរងរបួសធ្ងន់។ ភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកយកជនរងគ្រោះទៅព្យាបាល តែបានប្រហែល២០នាទី គ្រូពេទ្យបានតេទូរស័ព្ទមកសមត្ថកិច្ចថា ជនរងគ្រោះពេលដឹកមកដល់មន្ទីរពេទ្យស្លាប់បាត់ទៅហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh

    August 14, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា តំណាងមន្រ្តីធនាគាជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ឥណទានជូនអតិថិជន ត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួន ក្នុងដំណើរការប្រមូលឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន។ ការលើកឡើងរបស់លោក ម៉ែន ភក្តី ធ្វើឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហា ប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ លោកបានថ្លែងថា «ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការលើកឡើង របស់ជនមួយក្តាប់តូច ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទាក់ទងនឹងជម្រៅទឹកព្រែកជីកហ្វូណនតេជោ, លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោង​ព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា ការជីកព្រែកជីកហ្វូណនតេជោ គឺបានកំណត់ច្បាស់យកជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត របស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមកនេះ។ លោក ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ​គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ​​ក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល​ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ស៊ុន​

    August 14, 2024
  • PR

    ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោ ប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា

    August 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។ ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល

    August 14, 2024