- Liny Chan
- ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 នៅសល់ត្រឹម ១ថ្ងៃទៀតត្រូវបិទបញ្ចប់ជាផ្លូវការ ខណៈក្រុមអត្តពលិកសហរដ្ឋអាមេរិក និងក្រុមចិន នៅតែឈរនាំមុខកំពូលតារាងចំណាត់ថ្នាក់មេដាយ ដោយមានមេដាយមាស ៣៣គ្រឿងស្មើគ្នា ដ្បិតម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៦ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ អាមេរិក ពេលនេះរកបានមេដាយមាស ៣៣គ្រឿង ហើយសរុបទាំងប្រាក់ នឹងសំរឹទ្ធកើនដល់ ១១១គ្រឿង ដ្បិតក្រុមអត្តពលិកចិន ឈរលេខ២ ក៏មានមេដាយមាស ៣៣គ្រឿងតែសរុបជាមួយប្រាក់ នឹងសំរឹទ្ធ មានត្រឹម ៨៣គ្រឿងប៉ុណ្ណោះ ហើយក្រុមអូស្ត្រាលី រកបានមេដាយសរុប ៤៨គ្រឿង និងក្រុមជប៉ុន
August 10, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥,៥៥៥ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានថ្លែងថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បញ្ហាមួយចំនួនដែលធ្លាប់កើតឡើងដំបូងៗពាក់ព័ន្ធនឹងសេវា ប.ស.ស ត្រូវបានដោះស្រាយហើយ។ លោកអះអាងថា កាលពីដំបូង នៅពេលចាប់ផ្ដើមរបស់ ប.ស.ស គឺមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋមួយចំនួនលើការផ្ដល់សេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ ប.ស.ស។ ប៉ុន្តែក្រោយពីបានទទួលដំណឹងនេះ ក្រុមការងារ ប.ស.ស បានចុះទៅពន្យល់នៅតាមមូលដ្ឋានសុខាភិបាល និងអញ្ជើញតំណាងសុខាភិបាល ដើម្បីប្រជុំពិភាក្សាអំពីបញ្ហានេះ និងដោះស្រាយរួចរាល់ហើយ។ ការលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បង្ហាញពីវឌ្ឍនភាពការងារ ប.ស.ស នៃរយៈពេល៧ ខែចុងក្រោយនេះ។ បើតាមលោកបណ្ឌិត
August 10, 2024 - ព័ត៌មានអន្តរជាតិ
(ញូដេលី)៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina មិនបានលាលែងចេញពីតំណែង នៅមុនពេលភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌានោះទេ ខណៈ ក្រុមបាតុករបានសម្រុកចូលនិវេសនដ្ឋានផ្លូវការរបស់លោកស្រី។ នេះជាការបញ្ជាក់ពីកូនប្រុស និងជាទីប្រឹក្សារបស់លោកស្រី Hasina ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះ។ លោកស្រី Hasina បានរត់ភៀសខ្លួនទៅកាន់ទីក្រុង New Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង ប្រែក្លាយទៅជាអំពើហិង្សាសម្លាប់មនុស្សជាង៣០០នាក់ និងនាំទៅរកការបិទបញ្ចប់ការកាន់អំណាច១៥ឆ្នាំមកនេះរបស់លោកស្រី នៅបង់ក្លាដែស ជាប្រទេសមួយមាន ប្រជាជន ១៧០លាននាក់។ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ពីទីក្រុងវ៉ាស៊ីនតោន លោក
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៧ ជាទីកន្លែង ដែលមានការភ្ជាប់សម្គាល់ទីតាំង (Tag) ច្រើនបំផុត របស់អ្នកបង្ហោះសារ នៅលើតិកតុក (TikTok) និងអ៉ីនស្តាក្រាម (Instagram)។ នេះបើតាមការផ្សាយដោយ SEA Infographics នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ដោយស្រង់ប្រភពពី Titan Travel។ ប្រភពព័ត៌មាននោះ បានបញ្ជាក់ថា ប្រាសាទអង្គរវត្ត របស់កម្ពុជា និងសួន the Bay របស់សិង្ហបុរី បានលេចចេញជាទីតាំងដ៏ល្បីល្បាញលើបណ្តាញសង្គម ដោយប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី៧ ដោយមាន Tag ចំនួន
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញ-ចូល ជាង៣លាននាក់ ខណៈចំនួនជើងហោះហើរ មានជិត៣ម៉ឺនជើង។ នេះបើយោងតាម លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា (ភ្នំពេញ -សៀមរាប – ព្រះសីហនុ) មានអ្នកដំណើរចេញ-ចូល ប្រមាណ ៣,០៣៦,៩៤៤នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិមានចំនួន
August 10, 2024 - ព័ត៌មានជាតិ
(កំពត)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ដែលរងការខូចខាតនៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលប្រចាំ ក្រោមការទទួលបន្ទុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ដោយមន្ទីរតែងចេញគ្រឿងចក្របន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់ប្រជាពលរដ្ឋ។ លោក ផន រឹម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកផងដែរ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កន្លងមកបុគ្គលមួយចំនួនបានធ្វើការផ្សព្វផ្សាយសារ និងមាតិកាខុសច្បាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ រូបភាពនិងវីដេអូអាសអាភាសកុមារ ព័ត៌មានមិនពិត ក្លែងបន្លំ និងបោកបញ្ឆោត ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងអ្នកប្រើប្រាស់សេវាទូរគមនាគមន៍។ ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពីសាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការបិទខ្ទប់ការចូលមើល គេហទំព័រ និងអាសយដ្ឋានអាយភី (IP Address) ពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់ដូចបានជម្រាបជូនខាងលើជាបន្តបន្ទាប់ សរុបចំនួន ៧,៣២៣គេហទំព័រ /អាសយដ្ឋានអាយភី នាពេលកន្លងមក។ ដោយឡែកថ្មីៗនេះ ន.ទ.ក. ក៏បានចាត់វិធានការបិទខ្ទប់គេហទំព័រខុសច្បាប់ចំនួន ១,៩៦៥ នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ និងចំនួន៤៨៩ផ្សេងទៀត នៅថ្ងៃទី៩ ខែសីហា
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ការថ្លែងរបស់លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia
August 10, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានសម្រេចជាគោលការណ៍ ធ្វើការសាងសង់ស្ពានថ្មមួយកន្លែង ប្រវែង១៣០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋឃុំឈូក និងស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនសកិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលឆ្លងទៅមក ដើម្បីទៅសិក្សារៀនសូត្រ។ ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ខ្វះខាតនិងចាស់ជរាចំនួន៣០០ គ្រួសាររស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្នុងបរិវរណសាលាស្រុកប្រាសាទសំបូរ ។ លោកស្រីបណ្ឌិត បណ្ឌិត
August 10, 2024









