- Liny Chan
- ព័ត៌មានអន្តរជាតិ
(SAO PAULO)៖ ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីប្រេស៊ីល យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង Cascavel នៃរដ្ឋ Parana ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Sao Paulo ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Vinhedo ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Sao Paulo។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម
August 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 9, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារក្រុងតូក្យូ និងតំបន់ជុំវិញនៅល្ងាចថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាលើកដំបូងមិនធ្លាប់មាន អំពីហានិភ័យនៃការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ រដ្ឋាភិបាលបានចេញសេចក្ដីព្រមានជាបន្ទាន់ អំពីការរញ្ជួយដីខ្លាំងសម្រាប់រាជធានី និងខេត្ត Kanagawa, Saitama, Yamanashi និង Shizuoka ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះបានធ្វើឱ្យអគារនៅក្រុងតូក្យូញ័រយ៉ាងខ្លាំង។ រថភ្លើងក្រោមដីតូក្យូ (Tokyo Metro) បានផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវខ្សែរថភ្លើងរបស់ខ្លួនយ៉ាងហោចណាស់មួយ ប៉ុន្តែសេវាកម្មនេះត្រូវបានដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ការខូចខាតនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្នែកខាងលិចនៃខេត្ត Kanagawa
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន Chery Holding ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិន បង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានបញ្ជាក់ដោយលោក Xu Hui អគ្គនាយករងក្រុមហ៊ុន Chery Holding Group Co., Ltd. ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Xu Hui បានជម្រាបសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់
August 9, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗ នឹងបានដាក់ឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីផ្លូវដែកនេះរងការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានពង្រឹងទីតាំង ដែលមានទឹកដក់បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា ដោយពង្រឹងគ្រឹះ ចាក់ថ្ម និងធ្វើប្រព័ន្ធលូដើម្បីបញ្ចៀសទឹកបណ្តាលឱ្យប៉ះពាល់ដល់តួផ្លូវ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានថ្លែងឲ្យដឹងថា ការបរាជ័យនៃការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារភាពលោភលន់ អត់មានចំណេះដឹងគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ជឿ ឬធ្វើការវិនិយោគតាមគ្នា កត្តាទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយរងគ្រោះដោយគម្រោងបោកប្រាស់ ឬគម្រោងខ្យល់។ ការលើកឡើងរបស់លោក គាម សៀកឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។ លោក គាម សៀកឡុង បានថ្លែងឲ្យដឹងថា «ហានិភ័យនៃការវិនិយោគនៅកម្ពុជា កើតឡើងដោយសារតែអ្នកវិនិយោគ មិនសូវយល់ច្បាស់ ប៉ុន្ដែហ៊ានវិនិយោគតាមគ្នា ដោយមិនមានចំណេះដឹង, ជំនាញ និងព័ត៌មានគ្រប់ជ្រុងជ្រោយ។
August 9, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (United Airlines) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំពីការផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv របស់អ៉ីស្រាអែល មួយរយៈពេល ហើយថានឹងដំណើរការឡើងវិញ នៅពេលមានសុវត្ថិភាពសម្រាប់អតិថិជន និងក្រុមពីឡុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន នៅទីក្រុង Chicago មួយនេះ ក៏បានផ្អាកសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ចេញពីទីក្រុង Newark នៃរដ្ឋ New Jersey ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃទី៣១ ខែកក្កដា
August 9, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានសម្លឹងឃើញថា ស្ថានភាពអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាគម្រោងជាប់គាំងមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ដ ក្នុងការវិនិយោគ ក្នុងវិស័យអចលនទ្រព្យឡើងវិញ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គាម សៀកឡុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក គាម សៀកឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា នៅឆ្នាំ២០២៥ មានសញ្ញាប្រសើរជាងឆ្នាំ២០២៣
August 9, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានសម្រេចលុបចោល គម្រោងបំពេញទស្សនកិច្ចមួយ ចេញទៅកាន់តំបន់អាស៉ីកណ្តាល បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេសអាស៉ីខាងកើតមួយនេះ គួរតែត្រៀមលក្ខណៈ សម្រាប់លទ្ធភាពដែលកើនឡើង នៃគ្រោះរញ្ជួយដីដ៏ធំមួយ ក្នុងកម្រិតហៅថា «megaquake»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានចេញការព្រមានដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយមនុស្សចំនួន៨នាក់ បានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយគ្រោះរញ្ជួយដីធំៗ២ផ្ទួនគ្នា គឺកម្រិត៦.៩រ៉ិចទ័រ និង៧.១រ៉ិចទ័រ នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ បើតាមផែនការគ្រោងទុក លោក
August 9, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ថ្ងៃសុក្រនេះ គណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ គឺ Move Forward បានប្រកាសឈ្មោះថ្មី ក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានរំលាយចោល ដោយតុលាការធម្មនុញ្ញ ក្នុងសប្តាហ៍នេះ ដោយសារតែគោលនយោបាយ ចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យ Move Forward បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សថ្មីនឹងមានឈ្មោះ Prachachon ដែលមានន័យថា People ឬ ប្រជាជន ហើយដឹកនាំដោយសហគ្រិនបច្ចេកវិទ្យា លោក ណាតថាភុង រឿងបញ្ញាវុឌ្ឍិ (Natthaphong
August 9, 2024









