Liny Chan
  • PR

    ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន  ខេមបូឌា នឹងទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែនសម្រួលចរន្តសាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket។ ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ កិច្ចសហការមួយ

    August 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ កូនប្រុសលោកស្រី Sheikh Hasina នាថ្ងៃសុក្រនេះបានអះអាងថា អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែសរូបនេះ នឹងវិលត្រឡប់ទៅកាន់ប្រទេសបង់ក្លាដែសវិញ នៅពេលដែលរដ្ឋាភិបាលបណ្តោះអាសន្ន សម្រេចរៀបចំការបោះឆ្នោតសកលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។ លោកស្រី Hasina បានរត់ភៀសខ្លួនមកកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការធ្វើបាតុកម្មយ៉ាងហិង្សា អស់ជាច្រើនសប្តាហ៍ បានបង្ខំឱ្យលោកស្រី ចុះចេញពីអំណាច។ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បត៍ ជាមួយភារកិច្ចត្រូវរៀបចំឱ្យមានការបោះឆ្នោតសកលថ្មី។ ប្រាប់ទៅកាន់សារព័ត៌មានឥណ្ឌា Times

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសជាសន្តិសុខនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24 ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅទៅណែនាំ និងរងការផាកពិន័យចំនួន៤០ម៉ឺនរៀល នាព្រឹកថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៤ ព្រោះតែបោះសំរាមចោលនៅទីសាធារណៈត្រង់មុខហាងដែលខ្លួនយាម ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ វីដេអូនៅលើបណ្ដាញសង្គមហ្វេស គេឃើញបុរសរូបនេះមានឈ្មោះ សុក វ៉ាន់ អាយុ៥៩ឆ្នាំ បានចាក់សំរាមចេញពីធុងសំរាមនៅមុខការិយាល័យ Nham 24 ទាំងដែលកំពុងភ្លៀង ដើម្បីឲ្យហូរទឹកភ្លៀង។ អាជ្ញាធរខណ្ឌដូនពេញ បានអប់រំណែនាំដល់បុរសរូបនេះ ឱ្យបញ្ឈប់ការបោះចោលសំរាមនៅទីសាធារណៈ ព្រមទាំងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យសំរាមរាយប៉ាយពាស វាលពាសកាល ឬអាចធ្វើឱ្យស្ទះលូបង្ហូរទៀតផង។ អាជ្ញាធរខណ្ឌដូនពេញ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតនៅជុំវិញ និងជៀសវាងការបង្កការកកស្ទះសំរាមនៅតាមលូក្រោមដីផងដែរ៕

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ពលរដ្ឋដែលខ្ចីបំណុលធនាគារមកទិញអចលនទ្រព្យ ដើម្បីទុកលក់យកចំណេញ ត្រូវរងការខាតបង់ ២ដង ​ដោយសារ​តម្លៃអចលនទ្រព្យធ្លាក់ចុះ ហើយកម្ចីធនាគារ​ក៏កើន​ការប្រាក់ ដែលកត្តានេះបាននិងកំពុងជះឥទ្ធិពល​ដល់ការសងត្រឡប់ទៅកាន់ធនាគារ។ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានពន្យល់ថា ក្នុងការទិញអចលនទ្រព្យ ដូចទិញផ្ទះ ទិញដី គឺអ្នកទិញភាគច្រើនសុទ្ធតែខ្ចីបំណុលធនាគារ ដោយមានតែមនុស្សភាគតិចប៉ុណ្ណោះ ដែលមានលុយសុទ្ធរបស់ខ្លួន យកទិញអចលនទ្រព្យ។​​ការដែលពួកគាត់យកកម្ចីមកទិញអចលនទ្រព្យ ដោយសារពួកគាត់រំពឹងថា នឹងទទួលបានផលចំណេញត្រឡប់មកវិញ ប៉ុន្តែជាក់ស្តែងបែរជាលក់មិនចេញ។ លោក គាម សៀកឡុង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃ៨ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោង ដែលបានធ្វើឱ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។ ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសម្អាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់សម្ដេចដែរ

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លិខិតនេះជា លិខិតក្លែងក្លាយ ពុំមែនចេញដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារនោះទេ។ លិខិតរដ្ឋបាលនានារបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានលេខកូដ និង បារកូដសម្គាល់ច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់តាមរយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) របស់អគ្គនាយកដ្ឋានពន្ធដារ។ ទន្ទឹមនឹងនេះ

    August 9, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅបន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោក ត្រាំ នៅតែបន្តបន្សល់ទុកការសង្ស័យជាមួយការចោទសួរថាតើការបោះឆ្នោត នឹងមានភាពយុត្តិធម៌ ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ វានឹងមានការផ្ទេរអំណាចដោយសន្តិវិធី…ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងមានការបោះឆ្នោតដោយយុត្តិធម៌»។ គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលលេខ258 ផ្លូវលេខ39BT ភូមិសន្សំកុសល២ សង្កាត់បឹងទំនុពទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោកលួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HO-9651 រួចជិះគេចខ្លួនបាត់។ ដោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចមន្ដ្រីរាជការ ២រូប និងតែងតាំងមន្ដ្រីរាជការ ២រូប ឱ្យចូលកាន់តំណែងជាអភិបាលស្រុកកណ្តៀង អភិបាលស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់។ នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដូចនេះថា សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូបមាន៖ លោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន និងលោក ផាយ ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី

    August 9, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អ្នកវិភាគបានអះអាងថា ក្រុមហ៊ុនយក្ស Apple អាចគិតប្រាក់ពីអ្នកប្រើប្រាស់រហូតដល់២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ Apple Intelligence ថ្មី ដែលគ្រោងដាក់ចេញនាចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងសម្លឹងមើលការជំរុញកំណើនអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ គេបានដឹងថាក្រុមហ៊ុន Apple ប្រកាសប្រព័ន្ធ AI របស់ខ្លួនមួយនេះនៅក្នុងខែមិថុនាកន្លងទៅ ដោយបានសន្យាថានឹងផ្តល់ជំនួយការសំឡេង Siri កានតែទំនើប ក៏ដូចជាមុខងារជាច្រើនរួមទាំងសមត្ថភាពក្នុងការបង្កើតអ៊ីមែល និងរូបភាពដោយស្វ័យប្រវត្តិ។ តែយ៉ាងណាអ្នកវិភាគបាននិយាយថា ខណៈពេលដែលលក្ខណៈពិសេសទាំងនេះ នឹងចាប់ផ្តើមដំណើរជាបណ្តើរៗនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសចិន និងអឺរ៉ុបដំបូង ដោយជំហានដំបូងមិនគិតថ្លៃជាវនោះ នាពេលខាងមុខ Apple អាចនឹងកំណត់តម្លៃជាវជាមិនខាន។

    August 9, 2024