Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374»។ ជាមួយគ្នានេះ លោក ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។ គួរបញ្ជាក់ថា

    August 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 9, 2024
  • PR

    (ភ្នំពេញ)៖ នៅពេលដែលពួកគាត់នៅលើសង្វៀនម្តងៗទាំងក្នុងស្រុក និងក្រៅស្រុក មានអ្នកគាំទ្ររាប់លាននាក់បានប្រមូលផ្តុំជុំវិញពួកគាត់។ ការប្រើ កណ្តាប់ដៃ លឿន ដូចព្យុះ កែងឆេះកាប់ដូចពូថៅ ជង្គង់ហោះលឿនដូចរន្ទះ ជាកីឡាករកំពូលជើងខ្លាំងគុនខ្មែរនាទសវត្សទី២១ ក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ដោយសារតែមានការវែកញែកជាច្រើន GANZBERG បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ សូមអបអរសាទរជើងខ្លាំងក្នុងគុនខ្មែរទាំង ៤ រូបនេះ ត្រូវបានក្រុមហ៊ុនស្រាបៀរ GANZBERG ចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈ របស់ខ្លួនកាលពីថ្ងៃទី8 ខែសីហា នៅក្នុងកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ នាទឹកដីអច្ឆិយៈ ខេត្ត សៀមរាប។ ជើងខ្លាំងក្នុងប្រវត្តិសាស្រ្តគុនខ្មែរទាំងនោះរួមមាន៖   ជើងខ្លាំងក្នុងប្រវត្តិសាស្ត្រគុនខ្មែរទាំង ៤រូបនេះ គឺជា

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ហុងកុង)៖ សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 អត្តពលិកហុងកុង នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់អត្តពលិកច្រើនជាងគេ ដោយមានការកើនឡើងប្រមាណ ២០ភាគរយ បើធៀនកាលនៅកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយស្ថិតនៅក្នុងឆ្នាំ២០២៤ នាទីក្រុងប៉ារីស សម្រាប់អត្តពលិកហុងកុង ដែលដណ្តើមមេដាយមាស ទទួលទឹកប្រាក់ចំនួន ៦លានដុល្លាហុងកុង ស្មើនឹង ៧៦៨,០០០ម៉ឺនដុល្លាអាមេរិក ដែលនេះជាចំនួនច្រើនជាងគេសម្រាប់ក្រុមបានមកចូលរួមនៅទីក្រុងប៉ារីស ។ បើយោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា ក្នុងនោះប្រទេសស្ថិតក្នុងតំបន់អាស៊ាន សឹង្ហបុរី នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តម្ចាស់មេដាយមាស (៧៤៥,០០០ម៉ឺនដុល្លារ) ហើយប្រទេសឥណ្ឌូនេស៊ី ឈរលំដាប់ទី៣ នឹងផ្តល់ការលើកទឹកចិត្តប្រមាណ(៣០០,០០០ម៉ឺនដុល្លា) បើធៀននឹងប្រទេសតំបន់អឺរ៉ុប ដូចជាម្ចាស់បារាំង មានការចំណាយប្រមាណ

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (អូតាវ៉ា)៖ កាសែត Canadian Press រាយការណ៍ថា រដ្ឋាភិបាលកាណាដា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនសម្រេចចិត្តឱ្យនាំកុមារ និងអាណាព្យាបាលបុគ្គលិកទូតរបស់ខ្លួន ចាកចេញពីប្រទេសអ៉ីស្រាអែល ចំពេលមានការភ័យខ្លាចពី ជម្លោះកាន់តែទូលំទូលាយ​ នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ ភាពតានតឹងរវាងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងជាមួយក្រុម Hezbollah បង្កឱ្យមានការភ័យខ្លាចថា ជម្លោះអាចរាលដាលក្នុងតំបន់ ដែលមានសង្រ្គាមមួយរួចទៅហើយគឺនៅហ្កាហ្សា។ ហានិភ័យនៃការទាញឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្រ្គាម ក៏កាន់តែកើនឡើងថែមទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយរបស់ហាម៉ាស នៅក្នុងប្រទេសអ៉ីរ៉ង់ និងមេបញ្ជាការយោធារបស់ក្រុម Hezbollah Fuad Shukr ក្នុងទីក្រុងបេរូត

    August 8, 2024
  • PR

    ព្រឹតិ្តការណ៍ដ៏សែនអស់ស្ទះ IDOL SUPER DAY រដូវកាលទី២ នៅក្នុងថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដែលបានធ្វើឡើងនៅទីតាំង ផ្សារទំនើប អ៊ីអន ម៉ល 3 មានជ័យ ដែលមានប្រជាពលរដ្ឋគាំទ្រចូលរួមយ៉ាងច្រើន សន្ធឹកសន្ធាប់ តម្រង់ជួរគ្នា ជាង ១ម៉ឺនអ្នកឯណោះ ដើម្បីមកទទួលសំណាងរបស់ខ្លួនពី IDOL Drink ។ ក្នុងឱកាសពិសេសនេះផងដែរ មានអតិថិជនកំពូលសំណាងរបស់ IDOL Drink បានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ ; ៧៧៧ដុល្លារ

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពីការកំណត់វិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ តាមលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា វិញ្ញាសាជម្រើសសម្រាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖ * ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា*

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។ USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ ដែលស្ថិតនៅ​មិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាចឬបានប្រឈមនឹងរលកស៊ូណាមិ កម្ពស់ប្រហែលត្រឹម១ម៉ែត្រ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ

    August 8, 2024
  • PR

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២​នាក់ បានចូលចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យចាប់អារម្មណ៍ដែលជាការលើកមុខមាត់ប្រទេសជាតិក្នុងការការប្រកួតគិតលេខរហ័ស International I.A.M.A.​ ​ឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងហុងកុងនាពេលកន្លងទៅថ្មីៗនេះ ។ ពួកគេទទួលបានតំណែងកំពូលៗជាច្រើន ក្រោយបង្ហាញពីជំនាញពិសេសរបស់ខ្លួនក្នុងការប្រកួតលើផ្នែកគណិតវិទ្យា និងការគណនាលេខដោយប្រើការគិតរហ័ស និងមិនចាំបាច់សរសេរ ឬប្រើម៉ាស៊ីនគិតលេខឡើយ ។ ការប្រលងគណិតវិទ្យាលំដាប់ពិភពនៅទីក្រុងហុងកុងនេះ, សិស្សឆ្នើមមកពីសាលាអន្តរជាតិឃីងគ្លរីចំនួន ១២​នាក់ ទទួលបានពានជ័យលាភីសរុបចំនួន១៣គ្រឿង, មេដាយមាសចំនួន៨គ្រឿង ដែលក្នុងនោះមានពានជ័យលាភីលេខ២ចំនួន៤គ្រឿង, ពានជ័យលាភីលេខ៣ចំនួន៩ និងជ័យលាភីលេខ៤ជាមេដាយមាសចំនួន៨គ្រឿង ។ សូមជម្រាបថា សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២​នាក់ដែលបានចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍មានដូចខាងក្រោម៖ * កម្រិត K3 ​៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ទាំងវិញ្ញាសារប្រភេទបុគ្គល និងជាក្រុម។*

    August 8, 2024