Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខកងទ័ពអ៉ីស្រាអែល បានប្តេជ្ញាថា នឹងតាមប្រមាញ់ហើយកម្ចាត់ លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជា មេដឹកនាំថ្មីរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់លោក ​Herzi Halevi ដែលជាប្រមុខយោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Halevi បានប្រាប់កងទ័ពដូច្នេះថា «យើង​នឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ដាប្រទេសចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីថ្មីៗ បានលាន់មាត់ និងស្ងើចសរសើរ ចំពោះការធ្វើបានយ៉ាងល្អរបស់ក្រុមកីឡាហាប់គីដូកម្ពុជា ដ្បិតទើបចូលរួមការប្រកួតអន្ដរជាតិលើកដំបូង ពិសេសធនធានថ្នាល ដែលបានបង្ហាញនូវសមត្ថភាព និងបច្ចេកទេសល្អក្នុងការប្រកួតដ៏ធំនេះ។ នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យពីការបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីឆ្នាំ០១-០៤ ខែសីហាកន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥)។

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអេហ្ស៉ីប បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ ក៏ដូចជាលីបង់ ចំពោះមុខហានិភ័យនៃភាពតានតឹងកាន់តែទូលំទូលាយ ដោយសារតែជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ សេចក្តីណែនាំរបស់ចក្រភពអង់គ្លេស ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ នាពេលនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអេហ្ស៉ីបក៏បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ខ្លួន កុំធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ រយៈពេល ៣ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស មិនបានបើកការហោះហើរទៅកាន់ប្រទេសលីបង់ទេ ក្នុងពេលបច្ចុប្បន្ននេះ។ OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ បានឱ្យដឹងថា

    August 8, 2024
  • ព័ត៌មានជាតិ

    (ឡុងដ៍)៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម (អ្នកកាន់សាសនា អ៉ីស្លាម» កាលពីសប្តាហ៍មុន ហើយដែលនេះជាការកាត់ទោសដំបូងបំផុតមួយ ចាប់តាំងពីមានរលកនៃអំពើហិង្សា បន្ទាប់ពីក្មេងស្រី៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Derek Drummond អាយុ ៥៨ឆ្នាំ ត្រូវបានកាត់ទោសនៅតុលាការ Liverpool Crown Court កាលពីថ្ងៃពុធ ទី៧ ខែសីហា បន្ទាប់ពីបានសារភាពថារូបគេពិតជា បានប្រើហិង្សាលើប៉ូលិស និងបង្កចលាចល។ ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀតក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ពីបទបង្ក

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាកា)៖ ព្រឹត្តិការណ៍ចលាចលនយោបាយមួយក្នុងប្រទេសបង់ក្លាដែស បាននាំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់អំណាចរយៈពេលប្រមាណ២ទសវត្សរ៍ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង និងថែមទាំងភៀសខ្លួនចេញពីប្រទេសទៀត។ * តើមានព្រឹត្តិការណ៍នយោបាយអ្វីដែលកើតឡើងក្នុងប្រទេសបង់ក្លាដែស? នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែងហើយ បន្ទាប់ពីមានអំពើហិង្សាតវ៉ាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសដោយសារការប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលរបស់លោកស្រី។ ការលាលែងតំណែងជាមួយនឹងការរត់គេចខ្លួនចេញពីប្រទេសថែមទៀតនេះ គឺជាការបញ្ចប់ជីវិតធ្វើនយោបាយរបស់លោកស្រីក្នុងរយៈពេលជាង២ទសវត្សរ៍នៅក្នុងប្រទេសបង់ក្លាដែសនេះ។ លោកស្រី Hasina អាយុ៧៦ឆ្នាំ ត្រូវគេរាយការណ៍ថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៥​ ខែសីហា ឆ្នាំ២០២៤ និងបម្រុងបន្តដំណើរទៅកាន់ក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ ហ្វូងមនុស្សបង្ហាញក្តីរីករាយ ត្រូវគេឃើញបានដើរតាមដងផ្លូវសម្តែងក្តីសប្បាយរីករាយចំពោះដំណឹងរត់ភៀសខ្លួននេះ និងពួកគេខ្លះថែមទាំងបាននាំគ្នាសម្រុកចូលទៅក្នុងគេហដ្ឋានដ៏ស្តុកស្តម្ភរបស់លោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងរបាយការណ៍ដែលនិយាយអំពីការលួចយកវត្ថុនិងសម្ភារៈនានានៅក្នុងគេហដ្ឋាននោះថែមទៀត។ រដ្ឋាភិបាលថ្មីបណ្តោះអាសន្នត្រៀមនឹងបង្កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់លោកស្រី Hasina។

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ប៉ូលិស និងក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវ នៅទូទាំងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី៧ ខែសីហា ដើម្បីតតាំងជាមួយ ក្រុមស្ដាំនិយមជ្រុល ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយកុបកម្មដ៏ហិង្សារើសអើងប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចក្រភពអងគ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបានអះអាងថា ជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ។ នៅមុនការត្រៀមលក្ខណៈរបស់ប៉ូលិស និងការប្រមូលផ្ដុំគ្នារបស់ក្រុមបាតុករប្រឆាំងនឹងការរើសអើងពូជសាសន៍ មានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនថា ក្រុមស្ដាំនិយមជ្រុល និងក្រុមបាតុករប្រឆាំងមូស្លីម មានគោលដៅវាយប្រហារលើទីតាំងដែលជនអន្តោប្រវេសន៍ស្នាក់នៅ ឬអង្គការ រួមទាំងស្ថាប័នស៊ីវិលដែលគាំទ្រជនអន្តោប្រវេសន៍

    August 8, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០,០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយលោក ប៉ែន កុសល រួមទាំង

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាល​នៅក្នុង​ប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់​ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែ​សីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែង នៅលើឆាកអន្តរជាតិ និងពុំមានសុខភាពល្អគ្រប់គ្រាន់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖  ប្រទេសចំនួន៦ ដែលមានសិង្ហបុរី ​ម៉ាឡេស៊ី ថៃ…គ្រោងចូលរួមការប្រកួតធ្វើម្ហូប និងបដិសណ្ឋារកិច្ចនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូបអាហារ និងបដិសណ្ឋារកិច្ច ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរ និងធ្វើការទាក់ទាញម្ចាស់អាជីវកម្មក្រៅប្រទេស ឲ្យដាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូប អាហារនិងបដិសណ្ឋានកិច្ច ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏នឹងមានការដាក់បញ្ចូលនូវការប្រកួតប្រជែងចម្អិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិដែលនឹងធ្វើឡើង ក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។ បើតាមលោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងថា ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនិងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឲ្យកាន់តែប្រសើរ។ លោកបញ្ជាក់ថា «យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិសម្រាប់ធ្វើឲ្យប្រសើរឡើងនៃម្ហូបដល់សំបូរបែបរបស់កម្ពុជា»។ ជុំវិញរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ camfood

    August 8, 2024