Liny Chan
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ វាយកំទេចរបង់ និងកាយដី ដែលបានសាងសង់ និងចាក់រំលោភព្រែកខុសច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​ លោកអភិបាលស្រុក បានថ្លែងថា ម្ចាស់ទីតាំងនេះ មិនសហការជាមួយអាជ្ញាធរឡើយ រឹងរូស និងមិនអនុវត្តតាមសេចក្តីជូនដំណឹង និងការហាមឃាត់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរ ទើបអាជ្ញាធរសម្រេចចិត្ត វាយកម្ទេចចោលតែម្ដង។ លោកសង្កត់ធ្ងន់ថា នឹងមិនបណ្ដែតបណ្ដោយ ឲ្យជនណាអាចមករំលោភបំពានលើដីរដ្ឋបានជាដាច់ខាត

    August 8, 2024
  • PR

    ក្តីស្រឡាញ់ដ៏ធំធេង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្នុងពិភពលោក គឺជារង្វាន់ ដែលបង្ហាញនូវក្តីស្រឡាញ់ ជូនពួកម៉ាកល្អ រហូតដល់ ១០០នាក់បន្ថែមទៀត ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ។ ជាប្រវត្តិសាស្ត្រដំបូងគេមិនធ្លាប់មានពីមុនមក ហើយក៏ជាកំពូលរង្វាន់យក្ស របស់ក្រុមហ៊ុនយក្ស គឺ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ នារដូវកាលថ្មី ក្នុងស្រុកខ្មែរ លើប្រាក់រង្វាន់មិនធ្លាប់មាន គឺ រង្វាន់ ១៦៨ ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ។ សំណាងជាងគេបំផុត បានទៅលើបងប្រុសទាំង ២រូប ដែលជាពួកម៉ាកល្អនឹងគ្នា តែងតែមានសុខ-ទុករួមគ្នា ស្នាក់អាស្រ័យ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរផ្សារ K-Mal

    August 7, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ស្របពេលតុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រម រំលាយគណបក្សប្រឆាំង Move Forward សមាជិកជាន់ខ្ពស់ទាំង១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ដែលរួមមានទាំងអតីតមេដឹកនាំគណបក្សនេះ គឺលោក Pita Limjaroenrat ក៏ត្រូវជាប់បម្រាមមិនឱ្យធ្វើនយោបាយ សម្រាប់រយៈពេល១០ឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។ ការរំលាយបក្ស Move

    August 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ៥០,០០០រៀលក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។ នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្ស​សរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា

    August 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៦ អាណត្តិទី៣។ ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៨ ពាក្យប្ដឹង។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និងអន្តរជាតិជាដើម។

    August 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាអនុក្រឹត្យ៖

    August 7, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅស្ដុបតែមាន ស្រាប់នៅជិត២០០ទីតាំង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំនាញបានតម្លើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖ *ទី១៖ ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ*ទី២៖ ភ្លើងស្តុប

    August 7, 2024
  • ព័ត៌មានជាតិ

    (បាងកក)៖ តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហានេះ បានចេញសាលក្រមរំលាយគណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេបំផុត ក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣។ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖

    August 7, 2024
  • ព័ត៌មានជាតិ

    (តូក្យូ)៖ ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានកាលពីខែមេសា ដោយលក់ប្រាក់យ៉េនចំនួន ៥,៩២ពាន់ពាន់លានយ៉េន (៤០,៨៣ពាន់លានដុល្លារ) ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះថ្លៃប្រាក់យ៉េននៅពេលនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យប្រចាំត្រីមាសពីក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបានចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មានចំនួន ៥,៩២ពាន់ពាន់លានយ៉េនលើកិច្ចអន្តរាគមន៍ទិញប្រាក់យ៉េនក្នុងរយៈពេលតែមួយថ្ងៃគឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ និង ៣,៨៧ពាន់ពាន់លានយ៉េនបន្ថែមទៀតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតកន្លងមកសម្រាប់អន្តរាគមន៍បែបនេះមានចំនួន ៥,៦២ពាន់ពាន់លានយ៉េនដែលបានចំណាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដែលបានកត់ត្រាមានតាំងពីឆ្នាំ១៩៩១។ ទិន្នន័យចុងក្រោយបំផុតនេះគឺជាតួលេខប្រចាំថ្ងៃលម្អិតនៃកិច្ចអន្តរាគមន៍ទឹកប្រាក់សរុប ៩,៧៩ពាន់ពាន់លានយ៉េនដែលបានបង្ហាញពីមុនដែលបានធ្វើឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី២៩ ខែឧសភា។ អន្តរាគមន៍លក់ប្រាក់ដុល្លារឬទិញប្រាក់យ៉េនដ៏ធំចំនួនពីរលើកនេះបានជួយជំរុញឱ្យប្រាក់យ៉េនឡើងថ្លៃ ៥ភាគរយពីអត្រា១៦០,២៤៥យ៉េនក្នុងមួយដុល្លារដែលជាកម្រិតទាបរយៈពេល ៣៤ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃរូបិយប័ណ្ណនេះក្នុងរយៈពេលវែង។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រាក់យ៉េនបានបន្តការធ្លាក់ចុះថ្លៃរបស់ខ្លួន ហើយបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៨ឆ្នាំគឺ

    August 7, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីសារៈសំខាន់របស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងព្រែកជីហ្វូណនតេជោ ដែលអាចជំរុញនូវការនាំចេញកសិផលរាយរបស់កម្ពុជា កាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដើម្បីប្រកួតប្រជែងជាមួយទំនិញបរទេស។ ក្នុងឱកាសចុះទស្សនកិច្ចកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា៖ «កំពង់ផែស្វយ័តខេត្តព្រះសីហនុ គួរតែធ្វើការអភិវឌ្ឍឱ្យបានលឿន ដើម្បីជំរុញឱ្យការនាំចេញសមត្ថភាពផែ និងការប្រកួតប្រជែងផែ ថ្លៃដើមក្នុងការដឹកជញ្ជូននេះមានការធ្លាក់ចុះទាបជាងនេះ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់គាំទ្រព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា

    August 7, 2024