Liny Chan
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ផ្លូវមួយកន្លែងនៅក្នុងប្រទេសថៃ នៅសុខៗស្រាប់តែបាក់ស្រុតយ៉ាងឆាប់រហ័ស និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកបើកបរជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមករា។ ទីតាំងដែលជាកន្លែងកើតហេតុដ៏កម្រនេះ គឺជាផ្នែកមួយនៃផ្លូវ Rama II ក្នុងខេត្តសាមុតសាខន ត្រង់ចំណុចបត់ចូលទៅកាន់ទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា ផ្លូវស្រាប់តែបានបាក់ស្រុងយ៉ាងឆាប់រហ័សនៅម៉ោងប្រមាណជា ៦ និង ៣០នាទី ព្រឹកមិញនេះ និងបានបណ្តាលឱ្យរថយន្តភីកអាប់មួយគ្រឿងដែលកំពុងបើកបរត្រូវផុងជាប់ទៅក្នុងរណ្តៅដ៏ធំនៅលើផ្លូវផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា អ្នកបើកបរនៅក្នុងរថយន្តភីកអាប់មិនមានគ្រោះថ្នាក់ធ្ងន់ធរនោះទេ តែហេតុការណ៍នេះបានបង្កឱ្យមានការកកស្ទះផ្លូវយ៉ាងខ្លាំង ខណៈអ្នកបើកបរជាច្រើនបានស្នើសុំឱ្យក្រុមអ្នកជំនាញពិនិត្យមើលគុណភាពផ្លូវឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុនៅថ្ងៃខាងមុខ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    January 17, 2026
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធិនាមជា «អ្នកម្ដាយមនុស្សធម៌» ដ៏មាននូវព្រហ្មវិហារធម៌ និងទឹកចិត្ដសណ្ដោះប្រណីដ៏មហាសាលដល់ប្រជាជនប្រុសស្រី ក្មេងចាស់ គ្រប់រូប ពិសេសកូនចៅប្រុសស្រី ដែលជួបនូវបញ្ហាខ្វះខាត និងងាយរងគ្រោះបំផុត គឺអ្នកម្ដាយមិនដែលនៅស្ងៀម ដោយមិនបានយកចិត្ដទុកដាក់នោះឡើយ មានតែខ្វល់ខ្វាយ និងជួយចែករំលែករាល់ការលំបាកឱ្យអស់ពីលទ្ធភាព ទាំងការផ្ដល់ជាកម្លាំងកាយ-ចិត្ដ ថវិកា ស្បៀងឧបភោគបរិភោគ សម្ភារចាំបាច់ ខ្លះក៏មានផ្ដល់នូវផ្ទះសម្បែង និងផ្ដល់ការសិក្សារៀនសូត្រដល់កុលធីតាខ្មែរដែលចង់សិក្សាតែគ្មានលទ្ធភាពផងដែរនាពេលកន្លងមកនេះ។ សម្រាប់ក្នុងការគ្រាដ៏លំបាកនៃបញ្ហាព្រំដែនមួយរយៈកន្លងមកនេះ ទឹកចិត្ដរបស់អ្នកម្ដាយ ស្ទើរមិនបានសម្រាន្ដយប់ថ្ងៃ ព្រួយបារម្ដកាន់តែខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រុសស្រីគ្រប់រូបៗ ពិសេសរស់នៅតាមបណ្ដោយព្រំដែន ដែលត្រូវបង្ខំចិត្ដរត់ចេញពីផ្ទះសម្បែងដ៏កក់ក្ដៅរបស់ខ្លួន ទៅរកទីតាំងមានសុវត្ថិភាព ដើម្បីផុតពីគ្រាប់បែកទម្លាក់ ឬបាញ់គ្រប់រូបភាព

    January 17, 2026
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាលជាតិ ដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

    January 17, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា៖ “មានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៤ ០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយសារយោធាថៃនៅតែបន្តកាន់កាប់តំបន់ជនស៊ីវិលនៅកម្ពុជាមួយចំនួន និងបានរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យដល់បទឈប់បាញ់រវាងប្រទេសទាំងពីរ”។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ “ស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដូច្នេះយើងសង្ឃឹមថា ប្រទេសថៃនឹងប្តេជ្ញាចិត្តចំពោះការអនុវត្តបទឈប់បាញ់ពេញលេញ និងបញ្ឈប់ទង្វើបង្កអរិភាពរបស់ខ្លួន”។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលកន្លងទៅ បានឱ្យដឹងថា យោធាថៃបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី២៧

    January 16, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី ១៥ ខែមករា​ ឆ្នាំ ២០២៦ នេះ បានចេញសេចក្ដីប្រកាស ស្វែងរកឪពុករបស់កុមារម្នាក់ ដែលបានរងគ្រោះដោយសារភ្លើងឆេះ  ហើយកំពុងព្យាបាលនៅពេទ្យគន្ធបុប្ផា។ នៅក្នុងសេចក្ដីប្រកាសដំណឹង មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នៅវេលាម៉ោង ៩:០០នាទីយប់ មានករណីកុមារាម្នាក់ ឈ្មោះ ស្រូយ អាយុ ០៥ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុចរង្វង់មូលអាំងទឹកស្តាតអូឡាំពិក នៅរាជធានីភ្នំពេញ។ ករណីនេះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវប្រទះឃើញភ្លាមៗ ហើយក៏បានជួយអន្តរាគមន៍សង្គ្រោះបញ្ជូនកុមារទៅមន្ទីរពេទ្យភ្លាមៗនោះតែម្តង។ បច្ចុប្បន្នកុមាររងគ្រោះទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការមើលថែទាំពីក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន

    January 16, 2026
  • ព័ត៌មានជាតិ

    រហូតមកទល់ថ្ងៃនេះ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានផ្តល់កំណើតដល់បទឈប់បាញ់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអាយុ២០ថ្ងៃហើយ។ ក្នុងអំឡុងពេលនេះ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទ «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ»ផ្សាយផ្ទាល់ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តថា

    January 16, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ និតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់យល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន បីមាត្រា។ ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេស១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវដែលជាប្រទេសមិនជាប់សមុទ្រ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ។ ព្រះរាជាណាចក្រកម្ពុជា

    January 16, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទីទី១៦ ខែមករា ឆ្នាំ២០២៦៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖ • លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែល ជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ • លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក

    January 16, 2026
  • ព័ត៌មានជាតិ

    កម្ពុជាសម្រេចលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមការបង្ហោះនៅលើឆាណែលតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ ពីសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នេះ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PCR) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិន​តៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬ ប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន

    January 16, 2026
  • ព័ត៌មានជាតិ

    លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ

    January 16, 2026