- Liny Chan
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតនៅអ៉ីស្រាអែលនិងលីបង់ ឱ្យចាកចេញពីប្រទេសទាំង២ជាបន្ទាន់ តាមតែអាចធ្វើទៅបាន ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Lee Jae-woong អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សេចក្តីណែនាំខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅលីបង់ ហើយនិងមេដឹកនាំនយោបាយរបស់ហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់។ ក្រុមហាម៉ាសនិងក្រុម Hezbollah សុទ្ធតែមាន អ៉ីរ៉ង់ជាខ្នងបង្អែក។ ការធ្វើឃាតអ្នកទាំងពីរ បានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍ចិន បានសហការបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិន ក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» ក្នុងគោលបំណងបង្កើនបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា និងបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលជាប់ដងទន្លេមេគង្គ-ឡានឆាង។ ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពលោក ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក ស៊ា យុនហាយ (XIA Yunhai) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យកិច្ចការព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកស្រី វ៉ាង ជាំងហុង (WANG
August 6, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡានមួយករណី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋានមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាប យ៉ាងយកចិត្តទុកដាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។ រហូតដល់ម៉ោងប្រហែល០២៖៣០យប់ថ្ងៃទី០៦ ខែសីហា កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន២នាក់ (ស្រ្តីខ្មែរម្នាក់ និងជនជាតិចិនម្នាក់)។ ដកហូតបានកាំភ្លើងខ្លី២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។
August 6, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ ក្រុមបាតុករនៅប្រទេសបង់ក្លាដែស នាថ្ងៃអង្គារនេះ បាននិយាយថា ពួកគេនឹងជំរុញឱ្យម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Yunus វ័យ៨៤ឆ្នាំ គឺជាសេដ្ឋវិទូម្នាក់ ដែលទទួលបានការស្ញប់ស្ញែងខ្ពស់។ រូបលោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០៦ សម្រាប់ការបង្កើតធនាគារមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ មនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ។ លោកត្រូវបានគេចាត់ទុកជា ស្ថាបនិកនៃមីក្រូហិរញ្ញវត្ថុ
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែន យើងត្រូវធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺយើងធ្វើនៅខាងក្នុងព្រំដែនរបស់យើង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឫបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី
August 6, 2024 - ព័ត៌មានជាតិ
(កណ្តាល)៖ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមហាសមិទ្ធផលដ៏ធំធេងរបស់ជាតិកម្ពុជានោះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានៅ «ស្កាយលែន 7NG វិហារសួរ» របស់លោកចំនួន៧ថ្ងៃ ដោយមិនគិតថ្លៃ។ លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គ្រាន់តែថ្ងៃដំបូងបើកឆាក ទី៥ ខែសីហា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង៨០០០នាក់ បានមកចូលទស្សនាសួនកំសាន្ត ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ជាតិមួយនេះ។ សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានចោទជាសំណួរថា សមទ្ធិកម្មលើដី ពោលការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើជាតម្រុយនាំឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិ ឬធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ? ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ជាពិសេសក្រោយបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ នៅគ្រប់ទីកន្លែងទាំងអស់របស់កម្ពុជា គឺមានការរីកចម្រើន ដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរកាន់តែខ្លាំង ដែលមិនមានបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលជាអ្នកសិក្សា បញ្ញវ័ន្តនិស្សិតរបស់យើង
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលបានជិះម៉ូតូដឹកគ្នា ពីខេត្ដបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីម្សិលមិញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ម្សិលមិញករណីពិសេសមួយ ប្រពន្ធខ្ញុំផ្ញើសារមក លោកតាម្នាក់ ឌុបប្រពន្ធពីបាត់ដំបង គាត់ថា ចេញម៉ោង៥ តែបើកូនគាត់ប្រាប់ គាត់ងើបតាំងពីម៉ោង៣ ជិះម៉ូតូពីបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ»។
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ chevening.org/apply.។ អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្របរិញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេពីផែនការទៅជាកាពិតបាន។ អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេសក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។ ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈ ជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥/ ២០២៦ អាហារូបករណ៍ Chevening
August 6, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បានអំពាវនាវឱ្យកងទ័ពបង់ក្លាដែស រក្សាភាពអត់ធ្មត់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប្រជាធិបតេយ្យមួយ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលាលែងរបស់លោកស្រី Hasina ធ្វើឡើងបន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្មតវ៉ា ដែលទាមទារឱ្យលុបចោលកូតាការងាររដ្ឋការ ហើយ ក្រោយមកបាតុកម្មនេះដែរបានរាលដាលទៅជាការតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។ ប្រមុខកងទ័ពបង់ក្លាដែស លោកនាយឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាស ដោយផ្ទាល់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ អំពីការលែងពីតំណែងរបស់លោកស្រី Hasina ហើយថារដ្ឋាភិបាលបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ ជុំវិញស្ថានការណ៍នៅបង់ក្លាដែស អ្នកនាំពាក្យម្នាក់របស់សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកបានអំពាវនាវជាយូរណាស់មកហើយឱ្យមានការគោរពសិទ្ធិប្រជាធិបតេយ្យ
August 6, 2024









