- Liny Chan
- ព័ត៌មានជាតិ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលរចនាសម្ពន្ធបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្តដែលមានភាពខូចខាតធ្ងន់ធ្ងរ។ លោក ឃាម មុនី ប្រធានក្រុមការងារជួសជុលបណ្ណាល័យខាងត្បូងនេះ បញ្ជាក់ថា បច្ចុប្បន្ន បណ្ណាល័យខាងត្បួងនៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូង ឆៀងខាងកើតបានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម។ តួយ៉ាងហោជាង និងជញ្ជាំងរបស់បណ្ណាល័យហែកចេញពីគ្នា ដំបូលមួយចំនួនត្រូវបានបាត់បង់ ធ្នឹមរងនូវសំណឹក និងសសរមានសភាពពុកផុយជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 7, 2024 - ព័ត៌មានជាតិ
(បរទេស)៖ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ការនាំចេញថេប្លេតទូទាំងពិភពលោកក្នុងអំឡុងខែមេសា ដល់ខែមិថុនា បានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងទំហំនាំចេញសរុបចំនួន ៣៤.៤លានគ្រឿង ពោលគឺកើនឡើងប្រមាណ ២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីការស្ទុះឡើងវិញនៅក្នុងទីផ្សារ Tablet ជាសកល ខណៈវាបានជាប់គាំងចាប់តាំងពីជំងឺរាតត្បាត Covid មកម្លេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ បើយោងតាមទិន្នន័យបង្ហាញថាក្រុមហ៊ុន Apple នាំមុខគេលើទីផ្សារថេប្លេត ដោយបានចែកចាយ iPad ចំនួន ១២.៣ លានគ្រឿងតែម្នាក់ឯងក្នុងអំឡុងពេលនេះ ដែលបានពង្រឹងចំណែកទីផ្សាររបស់ខ្លួនដល់ទៅ ៣៥.៨ភាគរយ។ ក្រៅពីនេះ Samsung កាន់កាប់ចំណែកទីផ្សារ ៦.៩លានគ្រឿង, Lenovo
August 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤, លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ៤៧% នៃសំណុំរឿងសរុបដែលប្រជាពលរដ្ឋប្ដឹង គឺស្នើសុំឱ្យក្រសួងត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ខណៈដែល ៥៣%ទៀតជាបណ្ដឹងស្នើសុំជំរុញពន្លឿន។ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៦ខែគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ០២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១) យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង
August 7, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានកើនមេដាយមាសដល់ ២៤គ្រឿង បន្តនាំមុខកំពូលតារាងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ខណៈក្រុមអត្តពិលចិន ឈរលេខ២ រកបានមេដាយមាស ២២គ្រឿងជាបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះក្រុមអូស្ត្រាលី ឡើងមកឈរលេខ៣ ពីការរកបានមេដាយមាស ១៤គ្រឿង ហើយក្រុមម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៤ នៅមានមេដាយមាស ១៣គ្រឿង ជាមួយនឹងមេដាយប្រាក់ ១៦ និងសំរឹទ្ធ ១៩ ហើយសរុបមាន ៤៨គ្រឿងដដែល ខណៈក្រុមអង់គ្លេស ឈរលេខ៥ នៅមានដាយមាស ១២គ្រឿងដដែល
August 7, 2024 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើស ទន្ទ្រានកាន់កាប់ដីព្រៃយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោក ឈាង ឡាក់ ក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត
August 7, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើដំណើរមួយ ដោយអំពាវនាវឱ្យពលរដ្ឋជប៉ុនមិនត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។ ការជូណដំណឹងនេះធ្វើឡើង បន្ទាប់ពីការអំពាវនាវស្រដៀងគ្នានេះកាលពីថ្ងៃចន្ទ ដែលជំរុញឱ្យជនជាតិជប៉ុននៅប្រទេសលីបង់ ចាកចេញពីប្រទេសនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 7, 2024 - ព័ត៌មានអន្តរជាតិ
(ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Ismail Haniyeh ដែល ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើងចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែលជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad
August 7, 2024 - PR
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ
August 6, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ នាថ្ងៃអង្គារនេះ លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នា បានលាលែងពីតំណែង និងរត់ចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រី ត្រូវបានដោះលែងហើយ។ ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានដឹកនាំក្រុមការងារចុះមកដល់ផ្ទះក្រុមគ្រួសារសពទាំងពីរ
August 6, 2024









