Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ម.ក បានដាក់ដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញដែលមានស្លាកសញ្ញា KHQR Code គណនីប្រាក់រៀល។ ការដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នេះធ្វើឡើងក្រោមការចូលរួមលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk ព្រមទាំងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារភ្នំពេញ ពាណិជ្ជ

    August 30, 2024
  • ព័ត៌មានជាតិ

    (Oita ជប៉ុន)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះថាព្យុះទីហ្វុង Shanshan បានថមថយចុះឥទ្ធិពលហើយ តែបានបង្កឱ្យមានភ្លៀង ធ្លាក់ខ្លាំង រំខានដល់សេវាធ្វើដំណើរ ខណៈអ្នកស្លាប់បានកើនដល់ ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ Shanshan ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយវាយប្រហារលើប្រទេសជប៉ុន ក្នុងឆ្នាំ២០២៤នេះ បានថមថយចុះឥទ្ធិពលនៅព្រឹកថ្ងៃសុក្រនេះ ដោយល្លឿនខ្យល់បក់ បានធ្លាក់ចុះពី ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង មកនៅត្រឹម ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមក្រុមមន្ត្រីជប៉ុន មុនព្យុះនេះបក់បោកដល់តំបន់ដីគោកនៃកោះ Kyushu គ្រោះរអិលបាក់ដីមួយបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៣នាក់ជាសមាជិកក្នុងគ្រួសារតែមួយកាលពីថ្ងៃអង្គារ នៅខេត្ត Aichi។ ចំណែក មនុស្ស២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត Tokushima ហើយមនុស្សយ៉ាងហោច

    August 30, 2024
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ឈ្មួញលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាមតាមរថយន្ត ១គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះមានផលិតកម្ម និងបសុព្យាបាលខេត្តបានសហការជាមួយ​អគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចុះចាប់បាននៅវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុច ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យដឹងថា ក្រោយពីធ្វើការដកហូត ចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាម រួចមក តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់ឲ្យដឹងថា

    August 30, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ ៣២ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី៩ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន២៧ ដែលមានទុនវិនិយោគសរុប ៣០៦លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក,

    August 29, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ក្រុមវិនិយោគខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងសិក្សា និងគ្រោងវិនិយោគលើទឹកប្រាក់ប្រមាណ៥០លានដុល្លារបន្ថែម ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមខ្លឹមសារនៅក្នុងជំនួបរវាងអភិបាលខេត្តកំពង់ស្ពឺ និងក្រុមវិនិយោគចិន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឱ្យដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំង ប្រទេសចិនលោក XIA RUZHONG បានសម្រេចទម្លាក់ទុនវិនិយោគដ៏ច្រើននេះនៅក្នុងកំពង់ស្ពឺ គឺក្រោយពេលដែលលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគ នៅក្នុងប្រទេសវៀតណាមចំនួន៨លើក និងប្រទេសថៃចំនួន២លើក។ អភិបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា កម្ពុជាជាប្រទេសទីមួយ និងចុងក្រោយ ដែលលោក XIA RUZHONG បានមកដល់ និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលមកដល់ប្រទេសកម្ពុជា។

    August 29, 2024
  • ព័ត៌មានជាតិ

    (ប៉ារីស)៖ ចៅក្រមម្នាក់នៅក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៨ ខែសីហា បានដាក់ឱ្យស្ថាបនិក និងជា CEO ក្រុមហ៊ុន Telegram លោក Pavel Durov ស្ថិតនៅក្រោម ការស៊ើបអង្កេតជាផ្លូវការ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនដែលត្រូវបានប្រព្រឹត្ត នៅលើកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ ប៉ុន្តែបានអនុញ្ញាតឱ្យមហាសេដ្ឋីមាន ដើមកំណើតរុស្ស៉ីរូបនេះអាចស្ថិតនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ ៥លានអឺរ៉ូ ឬ៥.៥៦លានដុល្លារ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋអាជ្ញាបារាំង លោកស្រី Laure Beccuau បានបញ្ជាក់ថា ចៅក្រមបានរកឃើញថាមានភស្តុតាងជាច្រើន ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ លើលោក

    August 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)​ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង(Details Design)។ លោក

    August 29, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់រួចមកហើយថាក្រុមហ៊ុន Apple នឹងរៀបចំមហាព្រឹត្តិការណ៍ប្រកាសចេញ​ត្រកូល iPhone 16 នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ពោលគឺនៅសស់តែជាង ១០ថ្ងៃទៀតតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Apple ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​នឹង​សម្រេច​បាន​ប្រាក់​ចំណូល​លើស​ពី ៤០០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រំពឹង​ទុក​នៃ​ការ​ចេញ​លក់​ស៊េរី iPhone 16 និង​ផលិតផល​ថ្មី​ផ្សេង​ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ តាមការប៉ាន់ប្រមាណនៅពេលដែល Apple ចាប់ផ្តើមដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៧៧ ប្រាក់ចំណូលសម្រាប់ឆ្នាំដំបូងរបស់ខ្លួនគឺមានប្រហែល ៧៧៥,០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែជិត ៥០ឆ្នាំក្រោយមក លទ្ធផលហិរញ្ញវត្ថុផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនយក្សនេះ បានបង្ហាញថាខ្លួនរកបានរហូតដល់ ៨៤.៧៨

    August 29, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ខណៈភ្ញៀវទេសចរសម្រុកទៅទស្សនាប្រទេសជប៉ុន ដោយសារប្រទេសនេះ មានបដិសណ្ឋារកិច្ចដ៏ល្បីល្បាញ នៅលើពិភពលោក មានអាហារស៊ូស៊ីពិសេស និងទីសក្ការបូជាបុរាណគួរឱ្យចង់គយគន់ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន កំពុងប្រឈមនឹងកង្វះអ្នកបើកបរយន្តហោះយ៉ាងខ្លាំង ហើយការស្វែងរកអ្នកបើកបរ មកបំពេញបន្ថែមអាចមិនងាយស្រួល។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បច្ចុប្បន្នប្រទេសជប៉ុន មានអ្នកបើកយន្តហោះប្រហែល ៧ ១០០នាក់ ហើយរដ្ឋាភិបាលជប៉ុនមានផែនការត្រូវការ ១ពាន់នាក់បន្ថែមទៀតនៅឆ្នាំ២០៣០ ដើម្បីជួយឱ្យសម្រេចបានទិសដៅរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យបាន ៦០លាននាក់នៅឆ្នាំដដែល។ បើយោងតាម Bloomberg ជប៉ុនអាចសម្លឹងរកមើលអ្នកបើកបរយន្តហោះ ពីក្រៅប្រទេសពោល គឺវិធានការមួយដែលកំពុងត្រូវបានពិចារណា ដោយក្រុមការងារដែលបង្កើតឡើង ដោយក្រសួងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ វិធានការនេះរួមមានទាំងការបំប្លែងអាជ្ញាប័ណ្ណរបស់អ្នកបើកបរយន្តហោះបរទេស ទៅជាអាជ្ញាធរប័ណ្ណរបស់ជប៉ុន ក្នុងល្បឿនឱ្យបានកាន់តែលឿន និងចំណាយកាន់តែទាប។ ប៉ុន្តែមានហេតុផលមួយចំនួន

    August 29, 2024