Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។ ឯកអគ្គរាជទូតថ្លែងបែបនេះកំឡុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងសង្គ្រោះ King Salman (KSHARC) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដើម្បីណែនាំពីកម្មវិធីវេជ្ជសាស្ត្រស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌល KSHARC នៅកម្ពុជា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត និង ឯកឧត្តម អូស្មាន ហាស្សាន់

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួលបានផលពីការនេសាទប្រសើរជាងមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 3, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ខ្នងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង០៧:២០នាទីយប់ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ៣១ឆ្នាំ។ តាមរបាយការណ៍ ផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន៖ *ទូរទស្សន៍០១*សំបុត្រកំណើត៣សន្លឹក*អត្តសញ្ញាណប័ណ្ណ២សន្លឹក*សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុដែលបណ្ដាលមកពីម្ចាស់មិននៅ ទៅបុណ្យសពបងប្អូននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលហើយពុំបានបិទបារ៉ែតភ្លើង ទើបបណ្តាលឆ្លងចរន្តអគ្គីសនី។ ចំពោះករណីនេះ នគរបាលបានប្រើប្រាស់រថយន្តបង្ការពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចំនួន០២គ្រឿង ឡានទឹក របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម០២គ្រឿង

    August 3, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល ដោយបានចាត់លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ សហការជាមួយផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងអរិយក្សត្រ ចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ។ លោកអភិបាលក្រុងបានរៀបរាប់ប្រាប់យកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា លទ្ធផលដែលក្រុមការងារធ្វើការមានដូចជា៖ *ទី១៖ សង្កាត់ព្រែកក្មេង បានធ្វើការអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ ប្រមូលបានដុំឆក់ត្រី ចំនួន១៤គ្រឿង*ទី២៖ សង្កាត់បាក់ដាវ បានចុះអប់រំ

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា។ ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនឯកជនមួយ។ នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី

    August 3, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបទល្មើសនេសាទនៅទឹកដីរបស់ខ្លួនដោយកម្ទេចចោលឧបករណ៍ទាំងអស់ និងព្រមានវិធានការច្បាប់ចំពោះនរណាដែលហ៊ានរឹងទទឹង។ ជនដែលប្រព្រឹត្តបទល្មើសនេសាទជាជនជាតិវៀតណាមខុសច្បាប់ និងកំពុងត្រូវបានអាជ្ញាធរស្រាវជ្រាវតាមចាប់ខ្លួន។ លោកអភិបាលស្រុកថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៍ម៉ឺងម៉ាត់របស់លោក គួច ចំរើន​ អភិបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាព ស្រុកលើកដែក បានចាត់តាំងក្រុមការងារដឹកនាំដោយលោក មាស សាន់ នាយសង្កាត់ជលផលលើកដែក បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រដែលជនជាតិវៀតណាមបានប្រព្រឹត្តល្មើស។ លោកថា ជាលទ្ធផលនៅចំណុចឃុំក្អមសំណ-ក្រុងសំពៅពូន កម្ទេចចោលនៅនិងកន្លែងលូស្បៃមុង ចំនួន១៩មាត់ របាំងស្បៃមុង ប្រវែង១៧០០ម បង្កោល ចំនួន៥០០ដើម

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា គោលការណ៍ក្រមប្រតិបត្តិរបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធនឹងការរស់ប្រចាំថ្ងៃរបស់ប្រជាជន សម្ដេចបានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីចុះពិនិត្យបញ្ហានេះ ដើម្បីរិះរកវិធីពន្លត់ភ្លើង ជាជាងបក់ផ្សែង។

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ៩០ភាគរយឡើងទៅ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិលើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតតាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរដែលធ្វើការនៅកន្លែងនោះមានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា *ទី១៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្ដេចតេជោ

    August 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធានាថា កម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតីក៏បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន ហើយបើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងពិធី​សំណេះ​សំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធានាអះអាងថា ការអភិវឌ្ឍ CLV – DTA នេះ គឺកម្ពុជាយើងនឹងមិនបាត់បង់អធិបតេយ្យភាព ឬ បាត់បង់ទឹកដីនោះទេ ខ្ញុំយកអនាគតខ្ញុំ និងអនាគតរបស់កូនចៅខ្ញុំមកធានា»។

    August 3, 2024