Liny Chan
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សិស្សប្រុសថ្នាក់ទី៦ម្នាក់ នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានហក់ធាក់តុគ្រូបង្រៀននៅក្នុងថ្នាក់របស់ខ្លួន និងបង្ហាញកាយវិការមិនគួរគម្បី ត្រូវបានគេចែកចាយវីដេអូពេញបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់នាយកសាលា បានឲ្យដឹងថា សិស្សប្រុសម្នាក់នេះឈ្មោះ រី សុវណ្ណ អាយុ១៣ឆ្នាំ មានឪពុកឈ្មោះ វុត វី ជាកសិករ ម្តាយឈ្មោះ ប៉ក់ ទុំ ជាអ្នកលក់ដូរនៅក្នុងភូមិថ្មី ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានប្រើឥរិយាបថមិនសមរម្យចំពោះគ្រូដោយសិស្សរត់មក ធាក់តុគ្រូហើយចង់វាយគ្រូ។ ករណីបែបនេះមានពីរលើកមកហើយដោយលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផា បា​នផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង៥៨ម៉ឺននាក់ ដោយបានចំណាយថវិកាសរុបចំនួន ២១លានដុល្លារអាមេរិក ​ក្នុងនោះមិនរាប់បញ្ចូលថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ចំនួន ១.៤ លានដុល្លារអាមេរិក​នោះទេ។ នេះបើ​តាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៤​នេះ។ ​ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាល ជូនទារក កុមារ

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ ចាប់តាំងតែពីអតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង និងរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដោយសារតែការផ្ទុះបាតុកម្ម យ៉ាងកក្រើកមក ក្រុមអ្នកគាំទ្រ​និងអ្នកធ្លាប់បម្រើការឱ្យរដ្ឋាភិបាល របស់លោកស្រី ជាពិសេសសហគមន៍អ្នកកាន់សាសនាហិណ្ឌូ បានប្រឈមការវាយប្រហារ និងអំពើហិង្សាសងសឹក ដែលហាក់គ្មានការអើពើទប់ស្កាត់ពីអាជ្ញាធរឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។ សមាជិកនៃសហគមន៍ហិណ្ឌូ ដែលជាជនជាតិភាគតិចនៅបង់ក្លាដែស បាននិងកំពុងប្រឈមហានិភ័យខ្លាំង ដោយសារតែ​តាំងពីដើមមក ពួកគេបានគាំទ្រគណបក្ស Awami League របស់លោកស្រី Hasina ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ មានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៉ីស្លាម។ គិតតាំងពីលោកស្រី Hasina

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ដោយស្នើសុំឱ្យរូបលោកបញ្ចៀសការវាយប្រហារលើអ៉ីស្រាអែល ពីព្រោះសង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចសន្ទនារវាងលោក Starmer ជាមួយលោក Pezeshkian ធ្វើឡើងក្រោមក្របខណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុង តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងក្រុមហេសបូឡា ប្រឆាំងនឹងអ៉ីស្រាអែល ជុំវិញការសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh លើទឹកដីអ៉ីរ៉ង់ និងមេបញ្ជាការក្រុមហេសបូឡា លោក

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (ក្រុងឡុងដ៍)៖ អង្គការ OPEC កាលពីថ្ងៃចន្ទ បានកាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយលើកឡើងពីការរំពឹងទុកកាន់តែទាប សម្រាប់ប្រទេសចិន ហើយការកាត់បន្ថយការព្យាករនេះ បង្ហាញពីភាពលំបាកសម្រាប់អង្គការនេះ រួមជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដែលហៅថាអង្គការ OPEC + ក្នុងការបង្កើនផលិតកម្មប្រេងចាប់ពីខែតុលា។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការទម្លាក់ការព្យាករនេះ គឺជាការទម្លាក់លើកដំបូង សម្រាប់ឆ្នាំ២០២៤ របស់អង្គការ OPEC គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ហើយកើតមានឡើងបន្ទាប់ពីមានសញ្ញាកាន់តែខ្លាំងថា តម្រូវការប្រេងនៅក្នុងប្រទេសចិន បានធ្លាក់ចុះទាបជាងការរំពឹងទុក ដោយសារតែការថមថយការប្រើប្រាស់ប្រេងម៉ាស៊ូត និងខណៈពេលដែលវិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដាក់បន្ទុកលើសេដ្ឋកិច្ច។ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការប្រទេសនាំចេញប្រេង OPEC បានឱ្យដឹងថា

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ២៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២៤​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ២៧នាក់នោះ មាននៅ​ភ្នំពេញ​ ៤នាក់​ កំពង់ស្ពឺ​ ០៨នាក់​ សៀមរាប​ ០៨នាក់​ ព្រះសីហនុ​ ០៦នាក់​ និងខេត្តត្បូងឃ្មុំ​ ១នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហើបថា ការបង្ហាញរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាបុព្វសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះ ។ យ៉ាងណាមិញ លោកបានបង្ហាញនូវមោទនភាព និងបានចាត់ទុកវត្តមាននេះ គឺជាមហាកិត្តិយសមួយ សម្រាប់ចលនាអូឡាំពិកនៅកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល ។ មន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកកម្ពុជាខាងលើ បានបញ្ជាក់ថា ការជ្រើសរើសអ្នកមានឥទ្ធិពលជាសាធារណៈ និងមានប្រជាប្រិយភាពលើពិភពលោក គឺជាការច្នៃប្រឌិត និងជ្រើសរើសរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ។ អ្វីដែលពិសេស គឺ

    August 13, 2024
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្នុងពេលដែលរុស្ស៉ី កំពុងបន្តតស៊ូវាយរុញច្រានការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់កងទ័ពអ៊ុយក្រែន អស់រយៈពេលជាង១សប្ដាហ៍មកនេះ មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថាកងទ័ពអ៊ុយក្រែនកំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៉ី។ លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។

    August 13, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ តាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។ ក្នុងរយៈពេល៧ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសចិនរួមទាំងហុងកុង

    August 13, 2024
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សាច់បង្កកប្រមាណជាង៦តោន ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺដុតបំផ្លាញចោល នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លោកក៏បានបញ្ជាមន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញនោះ។ នៅវេលាម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយ ក៏បានជួបរថយន្តខាងលើបែកកង់ នៅចំណុចគីឡូម៉ែត្រលេខ K31+800

    August 13, 2024