Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានបំផ្លើស និងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម ដែលអាចព្យាបាលជំងឺទឹកនោមផ្អែម។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានសង្កេតឃើញថា មានការផ្សព្វផ្សាយពាណិជ្ជកម្ម និងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឱសថបុរាណមួយ ចំនួនដូចជា ផលិតផល បាណាបា ផលិតផល Gymnova ផលិតផល Hypoly និងផលិតផលផ្សេងៗទៀត តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok… ដែលនិយាយបំផ្លើសថា អាចព្យាបាលជំងឺទឹកនោម ផ្អែមជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថសម័យ ជាការមិនពិតឡើយ។ ក្រសួងសុខាភិបាល

    August 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាហាប់គីដូកម្ពុជា បានបញ្ចប់បេសកកម្មនៃការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championships) ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ ដោយភាពជោគជ័យជាមួយការដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ១២, ប្រាក់ ១៣ និងសំរឹទ្ធ ១៥គ្រឿង ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ហើយជាការប្រកួតជើងឯកពិភពលោកថែមទៀត ក្រោមការដឹកនាំ និងជំរុញរបស់ប្រធានសហព័ន្ធលោកឧកញ៉ា សៅ សេងហាក់ ។ ការប្រកួតមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក

    August 5, 2024
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោក ដូចនេះសមល្មមនឹងយើងឆ្អែតឆ្អន់ហើយ, យើងត្រូវចេះ​សាមគ្គីគ្នាជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយមនឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ ជួយឱ្យទឹកដីនេះកាន់តែរឹងមាំរីកចម្រើនរុងរឿង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីបើកការដ្ឋានព្រែកជីកនេះមានគុណប្រយោជន៍ មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា

    August 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផលផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធ ដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះ និងទទួលបានលេខកូដសម្គាល់អនុម័តសម្រាប់នាំចេញ។ ការធានាបានសុចរិតភាព និងសុវត្ថិភាពផលផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល ក្រោមជំនួយបច្ចេកទេសពីអង្គការ UNIDO រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។ បើតាមការបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលជលផល បានថ្លែងថា៖ «ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុកការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន

    August 5, 2024
  • ព័ត៌មានជាតិ

    ​(កណ្ដាល)៖ ​ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាប្រឹងប្រែងសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យចេញជារូបរាង និងត្រូវធ្វើឱ្យបានលឿនបំផុត​ ដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ លើការបាត់បង់អធិបតេយ្យជាតិក្នុងរឿងព្រែកជីកហ្វូណនតេជោនេះ។​ សម្តេចធិបតីបានប្រសាសន៍ថា ​បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែគិតថា រាជរដ្ឋាភិបាលមានចេតនាធ្វើឱ្យបាត់អធិបតេយ្យភាព បាត់ទឹកដី​ ​ប្រសិនប្រជាពលរដ្ឋមិននាំចេញបញ្ចេញមតិលើបញ្ហានេះ ដែលការសង្ស័យនេះ នឹងធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា និងលែងទុកចិត្តរាជរដ្ឋាភិបាល។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ នឹងធ្វើឱ្យងាយស្រួលក្នុងការដុតឱ្យបែកបាក់ជាតិ ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបងប្អូនយើង ថាគម្រោងនេះមើលមែន ចែកគ្នាមើលទាំងអស់គ្នាថាបាត់ឬទេ?​ គឺអត់ទេ ហើយបញ្ជាក់តាមអី គឺបញ្ជាក់តាមសមិទ្ធផល

    August 5, 2024
  • ព័ត៌មានអន្តរជាតិ

    (អ៉ីស្តង់ប៊ុល)៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ក្រសួងការបរទេសតួកគី បានប្រកាសថា តួកគីសូមទទូចឱ្យពលរដ្ឋខ្លួនទាំងអស់នៅលីបង់ ចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេមិនចាំបាច់ស្ថិតនៅទីនោះ ដោយសារតែលទ្ធភាពនៃការធ្លាក់ចុះដុនដាបខ្លាំងនិងឆាប់រហ័ស នូវស្ថានការណ៍សន្តិសុខក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ក្រសួងការបរទេសតួកគី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋតួកគីទាំងអស់នៅលីបង់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និង​គួរតែកុំធ្វើដំណើរទៅកាន់តំបន់ដូចជា Nebatiyeh, South Lebanon, Bekka និង Baalbek-Hermel ឱ្យសោះ លុះត្រាតែ​វាជារឿងចាំបាច់បំផុត។ ក្រសួងបានបន្តថា សម្រាប់អ្នកដែលមិនចាំបាច់ត្រូវស្ថិតនៅលីបង់ទេនោះ គួរតែចាកចេញ ស្របពេលដែល​ជើងហោះហើរពាណិជ្ជកម្ម នៅបន្តធ្វើប្រតិបត្តិការ ហើយពលរដ្ឋតួកគីគួរជៀសវាង

    August 5, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនធ្វើឱ្យបាត់បង់ទឹកដីរបស់ខ្មែរយើងទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចធិបតី ធ្វើឡើងដើម្បីជម្រះការមន្ទិលសង្ស័យរបស់បងប្អូនមួយចំនួន ដែលបារម្ភថាការធ្វើព្រែកជីកនេះ អាចនឹងធ្វើឱ្យបាត់បង់ទឹកដី ឬអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ ពីមូលហេតុដែលរាជរដ្ឋាភិបាល មានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគម្រោងព្រែកជីកនេះឱ្យទាល់តែបាន ព្រោះសមិទ្ធផលនេះ មិនត្រឹមតែជាសមិទ្ធផលសម្រាប់ជាតិ និងសេដ្ឋកិច្ចយើងទេ ប៉ុន្តែក៏ជួយជាធាតុផ្សំ ដើម្បីរក្សានូវការទុកចិត្តគ្នា និងសាមគ្គីភាព រវាងប្រជាជាតិខ្មែរផងដែរ។ សម្តេចបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន មានការបារម្ភ

    August 5, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ស្រាប់ហើយថា រហូតមកទល់នឹងពេលនេះ iPhone16 មិនទាន់នឹងបញ្ចេញរូបរាងផង ហើយពេលនេះស្រាប់តែមានដំណឹងជាបន្តបន្ទាប់អំពី iPhone17 ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៥ខាងមុខ។ បើតាមអ្នកវិភាគល្បីលោក Jeff Pu បានបង្ហើបថា គ្រប់ម៉ូដែលទាំងអស់របស់ iPhone17 នឹងបំពាក់កាមេរ៉ាទំហំធំរហូតដល់ ២៤មេហ្គាភិចសែល។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Arena។ លោក Pu បានចែករំលែកការយល់ឃើញខាងលើដោយផ្អែកទៅលើ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Investment Bank Haitong ដែលបង្ហាញថា iPhone 17, iPhone 17 Slim, iPhone 17 Pro

    August 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន​ នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ (ព្រែកជីកហ្វូណនតេជោ) ដែលជាការបន្តចក្ខុវិស័យរបស់ពួកគាត់ឡើងវិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាទាំងមូល។ គួរជម្រាបថា រាជាណាចក្រភ្នំ ឬហ្វូណន (វ្នំ) គឺជារាជាណាចក្រដំបូងបង្អស់របស់ប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីដើមគ្រិស្ដសករាជមកម្ល៉េះ។ នាបឋមសម័យនោះដែរ បុព្វបុរសខ្មែរបានកសាងព្រែកជីកជាច្រើនខ្សែពីសមុទ្រមកកាន់រាជធានីអង្គរបុរី សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន និងជាផ្លូវពាណិជ្ជកម្មទៅមកជាមួយពួកឈ្មួញបរទេស។ ព្រែកជីកទាំងនេះបានចូលរួមកសាងរាជាណាចក្រភ្នំប្រកបដោយភាពរុងរឿង ភាពសម្បូរសប្បាយ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយបរទេសជិតឆ្ងាយនានា តាមរយៈការធ្វើពាណិជ្ជកម្ម និងការទូត។ ប៉ុន្តែនៅពេលរាជាណាចក្រភ្នំចុះខ្សោយនិងដួលរលំទៅ ព្រែកជីកទាំងនោះក៏បាត់បង់តួនាទីសំខាន់ លែងមានការប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មធំដំតទៅទៀត ព្រោះតែប្រទេសកម្ពុជាមានផ្លាស់ប្ដូរាជធានី និងមានទន្លេធំៗជាផ្លូវពាណិជ្ជកម្មជំនួសវិញ ដូចជាទន្លេមេគង្គ ទន្លេសាបជាដើម។ លុះមកដល់សករាជសន្តិភាពនាពេលបច្ចុប្បន្ននេះ

    August 5, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ២០០០ឆ្នាំមុន កម្ពុជាធ្លាប់ជាមហាអាណាចក្រដ៏រុងរឿងអស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដោយសារតែបុព្វបុរសយើងបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏សម្បើម។ ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងនឹងធ្វើឲ្យប្រវត្តិសាស្ត្រខ្មែរ រុងរឿងសារជាថ្មីម្តងទៀត ដូចជំនាន់មហានគរ តាមរយៈការបង្កើត ព្រែកជីក ហ្វូណនតេជោ។ ព្រែកជីក ហ្វូណនតេជោ មិនត្រឹមតែជាគម្រោងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាតែប៉ុណ្ណោះទេ តែគម្រោងនេះនឹងនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរុងរឿងជូនជាតិមាតុភូមិទៀតផង។ ដូច្នេះបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា សូមចូលរួមចំនែកក្នុងការបង្កើតវីដេអូមួយនេះ ដើម្បីជាកាដូ និងសាក្ខីភាព ក្នុងការសាទរ និងគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងប្រវត្តិសាស្ត្រដ៏មហិមាមួយនេះ ដើម្បីជាប្រយោជន៍ដល់ ជាតិ និងជនរួមជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 5, 2024