- Liny Chan
- ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងបទល្មើសនេសាទនៅទឹកដីរបស់ខ្លួនដោយកម្ទេចចោលឧបករណ៍ទាំងអស់ និងព្រមានវិធានការច្បាប់ចំពោះនរណាដែលហ៊ានរឹងទទឹង។ ជនដែលប្រព្រឹត្តបទល្មើសនេសាទជាជនជាតិវៀតណាមខុសច្បាប់ និងកំពុងត្រូវបានអាជ្ញាធរស្រាវជ្រាវតាមចាប់ខ្លួន។ លោកអភិបាលស្រុកថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៍ម៉ឺងម៉ាត់របស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល, គណៈបញ្ជាការឯកភាព ស្រុកលើកដែក បានចាត់តាំងក្រុមការងារដឹកនាំដោយលោក មាស សាន់ នាយសង្កាត់ជលផលលើកដែក បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រដែលជនជាតិវៀតណាមបានប្រព្រឹត្តល្មើស។ លោកថា ជាលទ្ធផលនៅចំណុចឃុំក្អមសំណ-ក្រុងសំពៅពូន កម្ទេចចោលនៅនិងកន្លែងលូស្បៃមុង ចំនួន១៩មាត់ របាំងស្បៃមុង ប្រវែង១៧០០ម បង្កោល ចំនួន៥០០ដើម
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចបានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា គោលការណ៍ក្រមប្រតិបត្តិរបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធនឹងការរស់ប្រចាំថ្ងៃរបស់ប្រជាជន សម្ដេចបានប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីចុះពិនិត្យបញ្ហានេះ ដើម្បីរិះរកវិធីពន្លត់ភ្លើង ជាជាងបក់ផ្សែង។
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមានផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតនោះឡើយចាប់ពីឆ្នាំ២០១២មក ហើយដីសម្បទានសេដ្ឋកិច្ចមុនៗ នោះក៏មានរយៈពេលត្រឹម៥០ឆ្នាំប៉ុណ្ណោះ រីឯច្បាប់ដីសម្បទានសេដ្ឋកិច្ច រាល់ការមកវិនិយោគ គឺត្រូវយកកម្លាំងពលកម្មជាពលរដ្ឋខ្មែរ៩០ភាគរយឡើងទៅ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងថា ជុំវិញការព្រួយបារម្ភរឿងដីសម្បទានសេដ្ឋកិច្ច ដែលមានមតិលើកឡើងថា ការជួលដីឱ្យពលរដ្ឋប្រទេសជិតតាមរយៈដីសម្បទានសេដ្ឋកិច្ច ហើយពលរដ្ឋខ្មែរដែលធ្វើការនៅកន្លែងនោះមានចំនួនតិចតួច។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា *ទី១៖ សារាចរណែនាំលេខ ៨ ស.រ ឆ្នាំ២០១៥ ចុះហត្ថលេខាដោយសម្ដេចតេជោ
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធានាថា កម្មវិធីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ សម្តេចធិបតីក៏បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន ហើយបើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធានាអះអាងថា ការអភិវឌ្ឍ CLV – DTA នេះ គឺកម្ពុជាយើងនឹងមិនបាត់បង់អធិបតេយ្យភាព ឬ បាត់បង់ទឹកដីនោះទេ ខ្ញុំយកអនាគតខ្ញុំ និងអនាគតរបស់កូនចៅខ្ញុំមកធានា»។
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាចុះបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ នាវេលាម៉ោង ២២៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អាជ្ញាធរជាតិអប្សរា នៅយប់នេះ បានជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់។ បើតាមសេចក្តីជូនដំណឹង ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ៣ចំណុចដូចខាងក្រោម៖ ក៖ រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖ *១៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។*២៖ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា ខេត្តទាំង៤ រួមមាន៖ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដែលកម្ពុជាដាក់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀមណាម កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា កាលពីឆ្នាំ២០០២ មុននឹងយើងទៅដល់ខេត្តរតនគិរី
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាប់ព្រំដែននឹងគ្នា តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ មិនមែនមានតែកម្ពុជានោះទេ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងវេទិកាតុមូលជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» ដែលបានរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានវាគ្មិន៤រូប ចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា,
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ «NSSF MEMBER APP»។ ខាងក្រោមនេះជាសេចក្តីប្រកាស៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 2, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ក្រោយព្យាយាមទាក់ទងទៅកាន់កូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយមនុស្សធម៌ បន្ទាប់ពីឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់និងការខូចខាតធ្ងន់ធ្ងរ បង្កឡើងដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនមានឆន្ទៈផ្តល់ឱ្យជាបន្ទាន់ នូវជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ នៅកូរ៉េខាងជើង ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ នៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបាននិយាយថា ក្រសួងបង្រួបបង្រួមបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីស្នើផ្តល់ជំនួយ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនទាន់បានឆ្លើយតប នៅឡើយទេ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងបានបន្តថា ខ្លួននឹងមិនធ្វើការសន្និដ្ឋានណាមួយទេ ដោយនឹងនៅតែបន្តទន្ទឹងរង់ចាំ
August 2, 2024









