- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ បានចោទជាសំណួរថា សមទ្ធិកម្មលើដី ពោលការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តើជាតម្រុយនាំឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិ ឬធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ? ក្នុងន័យនេះ សម្តេចសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ជាពិសេសក្រោយបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ នៅគ្រប់ទីកន្លែងទាំងអស់របស់កម្ពុជា គឺមានការរីកចម្រើន ដែលបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរកាន់តែខ្លាំង ដែលមិនមានបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រជិត៦០០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលជាអ្នកសិក្សា បញ្ញវ័ន្តនិស្សិតរបស់យើង
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះតាយាយពីរនាក់ប្តីប្រពន្ធ ដែលបានជិះម៉ូតូដឹកគ្នា ពីខេត្ដបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីម្សិលមិញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ម្សិលមិញករណីពិសេសមួយ ប្រពន្ធខ្ញុំផ្ញើសារមក លោកតាម្នាក់ ឌុបប្រពន្ធពីបាត់ដំបង គាត់ថា ចេញម៉ោង៥ តែបើកូនគាត់ប្រាប់ គាត់ងើបតាំងពីម៉ោង៣ ជិះម៉ូតូពីបាត់ដំបង មកមើលព្រឹត្តិការណ៍ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ»។
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាហារូបករណ៍ Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ chevening.org/apply.។ អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មានជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្របរិញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេពីផែនការទៅជាកាពិតបាន។ អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេសក្នុងពេលជាមួយគ្នានោះដែរ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។ ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈ ជាង៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥/ ២០២៦ អាហារូបករណ៍ Chevening
August 6, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បានអំពាវនាវឱ្យកងទ័ពបង់ក្លាដែស រក្សាភាពអត់ធ្មត់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប្រជាធិបតេយ្យមួយ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលាលែងរបស់លោកស្រី Hasina ធ្វើឡើងបន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្មតវ៉ា ដែលទាមទារឱ្យលុបចោលកូតាការងាររដ្ឋការ ហើយ ក្រោយមកបាតុកម្មនេះដែរបានរាលដាលទៅជាការតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។ ប្រមុខកងទ័ពបង់ក្លាដែស លោកនាយឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាស ដោយផ្ទាល់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ អំពីការលែងពីតំណែងរបស់លោកស្រី Hasina ហើយថារដ្ឋាភិបាលបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។ ជុំវិញស្ថានការណ៍នៅបង់ក្លាដែស អ្នកនាំពាក្យម្នាក់របស់សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកបានអំពាវនាវជាយូរណាស់មកហើយឱ្យមានការគោរពសិទ្ធិប្រជាធិបតេយ្យ
August 6, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ អ្នកគាំទ្រ iPhone ពិតជាបានជ្រាប់ច្បាស់ហើយថាក្នុងអំឡុងខែកញ្ញាជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ ទទួលដំណឹងថាមក iPhone 16 នឹងបង្ហាញវត្តមានឡើង ពោលគឺចំថ្ងៃទី១០ ខែកញ្ញាតែម្តង ខណៈថ្ងៃដាក់លក់ផ្លូវការ គឺនៅថ្ងៃទី២០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។ តាមការចេញផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ទូរស័ព្ទ iPhone 16 នឹងមានជម្រើសពណ៌ចំនួន៧ដូចជា ខ្មៅ, ខៀវ, ផ្កាឈូក លឿង, បៃតង, ស និងពណ៌ស្វាយ ខណៈដែល
August 6, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ នារាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ បរិយាកាសអធិកអធម ពលរដ្ឋសប្បាយជួបជុំយ៉ាងច្រើនកុះករកកកុញ រួមជាមួយស្តង់តាំងពិពរណ៍ សម្លេងប្រគុំតន្ត្រី ពន្លឺភ្លើងភ្លឺផ្លេក និងកាំជ្រួចចម្រុះពណ៍ពាសពេញផ្ទៃមេឃ។ ទិដ្ឋភាពដែលផុសត្រដែតឡើង ប្រៀបដូចផ្ទាំងគំនូរនាពេលរាត្រីនេះ ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សុទ្ធសឹងស្ថិតក្រោមកត្តាម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង និងបើកព្រឹត្តិការណ៍នេះ ជាផ្លូវការ ក្រោមការដឹកនាំពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ហេង សំអាន ឧត្តមភរិយា។ សូមជម្រាបថា: ដើម្បីឲ្យពលរដ្ឋរីករាយសប្បាយជួបជុំ និងដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
August 6, 2024 - ព័ត៌មានអន្តរជាតិ
(ដាកា)៖ ក្រោយពីនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌា អគ្គមេបញ្ជាការកងទ័ពលោក Waker-Us-Zaman បានប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ស្ថានការណ៍នៅប្រទេសបង់ក្លាដែស កំពុងតែប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែការតវ៉ា និងអំពើហិង្សាដែលកាន់តែកើនឡើង បានបង្ខំឱ្យនាយករដ្ឋមន្ត្រី លោកស្រី Hasina លាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេស។ ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពលោក Waker-Us-Zaman បានប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដើម្បីស្ដារស្ថិរភាព និងដឹកនាំប្រទេសក្នុងអំឡុងពេលមានវិបត្តិនេះ។ ប្រជាជនបង់ក្លាដែសរាប់ពាន់នាក់បានចុះមកតាមដងផ្លូវ ដើម្បីអបអរសាទរការចាកចេញរបស់លោកស្រី
August 6, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយឃើញការបង្ហោះវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលសាកសួរពីចំណាប់អារម្មណ៍របស់លោកតា លោកយាយ បានចាត់ឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាំយកថវិកាប្រគល់ជូនពួកគាត់ នៅរង្វង់មូលលោកតាដំបងគ្រញូង។ លោកតា និងលោកយាយដែលទទួលបានថវិកាឧបត្ថម្ភពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ ជាអតីតមេភូមិស្វាយបីដើម (ឆ្នាំ២០១៥-២០១៨)
August 5, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង់ក្លាដែស បានរាយការណ៍ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ការលាលែងពីតំណែង និងរត់ចេញពីប្រទេសនេះ កើតមានឡើង ចំពេលមានការធ្វើបាតុកម្មផ្ទុះជាអំពើហិង្សា ទាមទារឱ្យលោកស្រី ចុះចេញពីអំណាច។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន លោកស្រី Hasina បានភៀសខ្លួនចេញពីបង់ក្លាដែសតាមឧទ្ធម្ភាគចក្រ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ខណៈក្រុមបាតុកម្មបានសម្រុកចូលដល់ វិមាននាយករដ្ឋមន្រ្តីរបស់លោកស្រី។ មនុស្សប្រមាណជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ
August 5, 2024 - ព័ត៌មានជាតិ
(បរទេស)៖ បន្ទាប់ពីគម្រោងផ្សាំបន្ទះឈីបចូលទៅក្នុងខួរក្បាលអ្នកជំងឺដំបូងទទួលបានជោគជ័យ កំពូលមហាសេដ្ឋីលោក Elon Musk ហាក់មិននៅស្ងៀមនោះទេបានប្រកាសស្វែងរកអ្នកជំងឺជាបន្តបន្ទាប់ចុះឈ្មោះសាកល្បងនៅក្នុងគម្រោងរបស់លោក។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Neuralink បានសម្រេចធ្វើតេស្តសាកល្បងដាំបន្ទះឈីបចូលទៅក្នុងអ្នកជំងឺជាលើកទីពីរ នៅថ្ងៃអាទិត្យម្សិលមិញនេះ Musk បានជូនដំណឹងមកថា ការផ្សាំនោះទទួលបានជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ Neuralink គឺជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការសាងល្បងនៅឡើយ ដែលមានបំណងជួយមនុស្សដែលមានពិការភាព។ ឧបករណ៍នេះ បានអនុញ្ញាតឱ្យអ្នកជំងឺដំបូងឈ្មោះ Noland Arbaugh អាចលេងហ្គេម ប្រើប្រាស់ការស្រាវជ្រាវតាមអ៊ីនធឺណិត បង្ហោះព័ត៌មានផ្សេងៗនៅលើបណ្តាញផ្សព្វផ្សាយ ថែមទាំងអាចបញ្ជា Cursor នៅលើកុំព្យូទ័រថែមទៀតផង។ នាពេលថ្មីៗនេះលោក Elon
August 5, 2024









