- Liny Chan
- ព័ត៌មានជាតិ
សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និងឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀតនឹងលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។ នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ តែមួយបែបនេះណាស់។ សម្លេងនេះតំណាងឱ្យសម្រែកនៃឯកភាពជាតិ ដែលបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាតែមួយវេញត្របាញ់ចូលគ្នានៅក្នុងសង្វាក់ហើយលោតព្រមៗគ្នាក្នុងពេលតែមួយដ៏កម្រ
August 5, 2024 - ព័ត៌មានអន្តរជាតិ
(បារីស)៖ គិតត្រឹមថ្ងៃទី០៥ ខែសីហានេះ ក្រុមអត្តពលិកអាមេរិក បានឡើងឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 ដោយមានមេដាយមាសស្មើគ្នាជាមួយក្រុមអត្តពលិកចិន ១៩គ្រឿង ខណៈម្ចាស់ផ្ទះបារាំង ឈរលេខ៣ មានមេដាយមាស ១២គ្រឿងសរុប ៤៤គ្រឿងជាបណ្តោះអាសន្ន ។ ក្រុមអត្តពលិកអាមេរិន បានឡើងឈរនាំមុខកំពូលតារាងមេដាយក្រោយរកបានមេដាយមាស ១៩គ្រឿង ប្រាក់ និងសំរឹទ្ធ ២៦គ្រឿងស្មើគ្នា ដោយសរុប ៧១គ្រឿង ដ្បិតក្រុមចិន មានមេដាយមាស ១៩គ្រឿង តែមានមេដាយប្រាក់តែ ១៥គ្រឿង ជាមួយមេដាយសំរឹទ្ធ ១១គ្រឿងសរុប ៤៥គ្រឿង ។ ក្នុងនោះក្រុមអូស្រ្តាលី
August 5, 2024 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និង២៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា មុនពេលកើតហេតុមានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួងក្នុងទឹកដីថៃ ដោយចូលក្នុងទឹកដីថៃប្រហែលម៉ោង១២.០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។ ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ ស្រី ២៥នាក់
August 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហាក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ តាមរយៈសារសម្លេងពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឱ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ស្រាប់តែត្រឹមរយៈពេល០២ថ្ងៃដើមខែសីហានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន១៥គ្រឿង ក្នុងនោះរួមមាន៖ នៅថ្ងៃទី៣១ ខែកក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ០៤គ្រឿង ដែលបានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់។
August 5, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។ ឯកអគ្គរាជទូតថ្លែងបែបនេះកំឡុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងសង្គ្រោះ King Salman (KSHARC) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដើម្បីណែនាំពីកម្មវិធីវេជ្ជសាស្ត្រស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌល KSHARC នៅកម្ពុជា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត និង ឯកឧត្តម អូស្មាន ហាស្សាន់
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥៨៤ ៣៧៥នាក់ កើន៣៣.០០% និងទទួលបានចំណូល ២៧ ១៧៧ ៤៣០ដុល្លារអាមេរិក កើនឡើង ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រ MCC បានទម្លាក់ប្រអប់ថ្ម បង្កើតជម្រកសិប្បនិម្មិត នៅសហគមន៍នេសាទព្រែកត្នោតនេះ តាំងពីឆ្នាំ២០២៣។ ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក ធនធានជីវៈចម្រុះនៅតំបន់នេះបានកើនឡើង ហើយប្រជានេសាទ ទទួលបានផលពីការនេសាទប្រសើរជាងមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 3, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ខ្នងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង០៧:២០នាទីយប់ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន ស្រីអូន អាយុ៣១ឆ្នាំ។ តាមរបាយការណ៍ ផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន៖ *ទូរទស្សន៍០១*សំបុត្រកំណើត៣សន្លឹក*អត្តសញ្ញាណប័ណ្ណ២សន្លឹក*សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុដែលបណ្ដាលមកពីម្ចាស់មិននៅ ទៅបុណ្យសពបងប្អូននៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលហើយពុំបានបិទបារ៉ែតភ្លើង ទើបបណ្តាលឆ្លងចរន្តអគ្គីសនី។ ចំពោះករណីនេះ នគរបាលបានប្រើប្រាស់រថយន្តបង្ការពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចំនួន០២គ្រឿង ឡានទឹក របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម០២គ្រឿង
August 3, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល ដោយបានចាត់លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ សហការជាមួយផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងអរិយក្សត្រ ចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ។ លោកអភិបាលក្រុងបានរៀបរាប់ប្រាប់យកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា លទ្ធផលដែលក្រុមការងារធ្វើការមានដូចជា៖ *ទី១៖ សង្កាត់ព្រែកក្មេង បានធ្វើការអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ ប្រមូលបានដុំឆក់ត្រី ចំនួន១៤គ្រឿង*ទី២៖ សង្កាត់បាក់ដាវ បានចុះអប់រំ
August 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ បានយាងប្រោសប្រទានព្រះរាជអំណោយជូនព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ និងសិប្បករ សរុបចំនួន ៥០៥នាក់ ដែលមានជីវភាពខ្វះខាតក្រីក្រ និងចាស់ជរា។ ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បករខ្មែរ និងក្រុមហ៊ុនឯកជនមួយ។ នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា និងការយកព្រះទ័យទុកដាក់ចំពោះសិល្បៈវប្បធម៌ ជាពិសេសពីជីវភាពសិល្បករ សិល្បការិនី
August 3, 2024









