Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Ismail Haniyeh ដែល ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើងចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែលជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad

    August 7, 2024
  • PR

    (ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ

    August 6, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ នាថ្ងៃអង្គារនេះ លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នា បានលាលែងពីតំណែង និងរត់ចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រី ត្រូវបានដោះលែងហើយ។ ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី

    August 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានដឹកនាំក្រុមការងារចុះមកដល់ផ្ទះក្រុមគ្រួសារសពទាំងពីរ

    August 6, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតនៅអ៉ីស្រាអែលនិងលីបង់ ឱ្យចាកចេញពីប្រទេសទាំង២ជាបន្ទាន់ តាមតែអាចធ្វើទៅបាន ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Lee Jae-woong អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សេចក្តីណែនាំខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅលីបង់ ហើយនិងមេដឹកនាំនយោបាយរបស់ហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់។ ក្រុមហាម៉ាសនិងក្រុម Hezbollah សុទ្ធតែមាន អ៉ីរ៉ង់ជាខ្នងបង្អែក។ ការធ្វើឃាតអ្នកទាំងពីរ បានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ

    August 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍ចិន បានសហការបើកសម្ពោធច្រករបៀងវប្បធម៌កម្ពុជា-ចិន ក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» ក្នុងគោលបំណងបង្កើនបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា និងបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលជាប់ដងទន្លេមេគង្គ-ឡានឆាង។ ពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពលោក ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក ស៊ា យុនហាយ (XIA Yunhai) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យកិច្ចការព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកស្រី វ៉ាង ជាំងហុង (WANG

    August 6, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតមនុស្សដាក់ឡានមួយករណី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋានមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងភ្លាមៗ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្រ្កាប យ៉ាងយកចិត្តទុកដាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។ រហូតដល់ម៉ោងប្រហែល០២៖៣០យប់ថ្ងៃទី០៦ ខែសីហា កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន២នាក់ (ស្រ្តីខ្មែរម្នាក់ និងជនជាតិចិនម្នាក់)។ ដកហូតបានកាំភ្លើងខ្លី២ដើម ខ្នោះដៃចំនួន២គូ និងវត្ថុតាងមួយចំនួនទៀត។

    August 6, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាក្កា)៖ ក្រុមបាតុករនៅប្រទេសបង់ក្លាដែស នាថ្ងៃអង្គារនេះ បាននិយាយថា ពួកគេនឹងជំរុញឱ្យម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Yunus វ័យ៨៤ឆ្នាំ គឺជាសេដ្ឋវិទូម្នាក់ ដែលទទួលបានការស្ញប់ស្ញែងខ្ពស់។ រូបលោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០៦ សម្រាប់ការបង្កើតធនាគារមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ មនុស្សរាប់លាននាក់ចេញផុតពី​ភាពក្រីក្រ។ លោកត្រូវបានគេចាត់ទុកជា ស្ថាបនិកនៃមីក្រូហិរញ្ញវត្ថុ

    August 6, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែន យើងត្រូវធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺយើងធ្វើនៅខាងក្នុងព្រំដែនរបស់យើង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយ​ជោគជ័យចំនួន ៥៦១នាក់។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឫបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី

    August 6, 2024
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមហាសមិទ្ធផលដ៏ធំធេងរបស់ជាតិកម្ពុជានោះ លោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានៅ «ស្កាយលែន 7NG វិហារសួរ» របស់លោកចំនួន៧ថ្ងៃ ដោយមិនគិតថ្លៃ។ លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា គ្រាន់តែថ្ងៃដំបូងបើកឆាក ទី៥ ខែសីហា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង៨០០០នាក់ បានមកចូលទស្សនាសួនកំសាន្ត ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់សមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ជាតិមួយនេះ។ សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» គឺជាគំនិតផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន

    August 6, 2024