- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។ ជាមួយគ្នានេះ សម្តេចក៏បានឆ្លើយតប ចំពោះចម្ងល់របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? សម្តេចបញ្ជាក់ថា អនុវត្តនូវគោលការណ៍ថ្មីនេះ ត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ព្រោះតែការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ត្រូវយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលត្រូវការចំណាយថវិកាច្រើន។ ជាមួយវីដេអូដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, សម្តេចធិបតី
August 2, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ បងប្អូនក្រុមអាជីវករលក់ដូរ តាមបណ្តាផ្សារនានាក្នុងខេត្តសៀមរាប ព្រមទាំងបងប្អូនប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូរ៉ឺម៉កកង់បីជាដើម បានបង្ហាញនូវក្តីរីករាយ និងភាពងាយស្រួល ក្នុងការចាយវាយប្រាក់ដុល្លារ បើទោះបីមានសភាព រហែក ទក់ ប្រឡាក់ក៏ដោយ ក៏ពួកគាត់ទទួលយកពីភ្ញៀវទេសចរផងដែរ ក្រោយធនាគារជាតិនៃកម្ពុជា សម្រេចកែសម្រួលលក្ខខណ្ឌ ក្នុងការប្រើប្រាស់ប្រាក់ដុល្លារនៅខេត្តសៀមរាប តាមសំណើរបស់សម្តេចធិបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រុមអាជីវករនិយាយថា «ពួកអាជីវករយើងខ្ញុំសប្បាយចិត្តមែនទែន និងសូមអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសពីការប្រើប្រាស់លុយដុល្លារដែលរហែក ប្រឡាក់ ចាស់ ដូរជាមួយធនាគារមិនកាត់ទឹក។ ការធ្វើបែបនេះ គឺយើងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីកុំឱ្យភ្ញៀវមានអារម្មណ៍ធុញធប់។ ឥឡូវភ្ញៀវសប្បាយចិត្តច្រើន»។ ជាមួយគ្នានេះ
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង ២៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានយុវជនទំនើង ០៦នាក់ ម៉ូតូ០៤គ្រឿង បានចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ រួចក៏បបួលគ្នាជិះម៉ូតូទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់បឹងកក់ ឃើញថាស្ងាត់ល្អក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ តែចៃដន្យអី បានមួយសន្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះធ្វើការឃាត់សួរនាំពីបញ្ហាបង្ហោះម៉ូតូ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ យុវជនទាំង០៦នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ០៣នាក់មកពីខេត្តកំពង់ចាម និង០៣នាក់ទៀតជាអ្នកមកពីខេត្តព្រៃវែង។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ
August 2, 2024 - បច្ចេកវិទ្យា
សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យបណ្តារដ្ឋបាលខេត្ត បន្តពង្រឹងយកចិត្តទុកដាក់គ្រប់គ្រង តាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស គ្រឿងញៀន និងអាវុធជាតិផ្ទុះ។ លោកអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ពិធីផ្សព្វផ្សាយប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស០៥ឆ្នាំ (២០២៤-២០២៨)» លើកទី៤ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្រសួងមហាផ្ទៃ។ ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងយ៉ាងដូច្នេះថា «កម្ពុជាខ្លួនឯងផ្ទាល់ត្រូវតែពង្រឹងការគ្រប់គ្រងច្រកព្រំដែន ហើយជាពិសេស ម្សិលមិញខ្ញុំសូមផ្ដាំផ្ញើទៅដល់រដ្ឋបាលរាជធានី-ខេត្ត និងខេត្តនៅជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ កម្ពុជា-ថៃ បន្តក្នុងការទំនាក់ទំនងល្អ ផ្លាស់ប្ដូរ
August 1, 2024 - ព័ត៌មានជាតិ
(បរទេស)៖ អាចនិយាយបានថា ជារឿងមួយដ៏អស្ចារ្យសម្រាប់អ្នកនិយមប្រើប្រាស់រថយន្តម៉ាក់ Tesla របស់កំពូលមហាសេដ្ឋី Elon Musk ត្បិតនាពេលថ្មីៗនេះ Tesla Model 3 Performance ឆ្នាំ២០២៤ថ្មី បានបំបែកកំណត់ត្រានៅឯទីលានប្រណាំងរថយន្ត «Rockingham Dragway» ដោយបើកបានចម្ងាយរហូតដល់ ២០៦គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ១០.៦៥វិនាទី ដែលនេះគឺបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Tesla ក្នុងការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Vehicle Suggest។ ដោយដកកៅអីអ្នកដំណើរទាំងអស់មានទម្ងន់ជាង៤៥គីឡូចេញពីលើរថយន្ត, អ្នកបើកបរឈ្មោះ Travis Wills បានអ្នកបើកបរចាប់ផ្តើមបើករថយន្ត Tesla របស់ខ្លួនក្នុងសន្ទុះមួយយ៉ាងលឿនរហ័ស រហូតបំបែកកំណត់ត្រឹមដោយប្រើរយៈពេល ១០.៦៥វិនាទី បើកបានចម្ងាយរហូតដល់ជាង ២០៦គីឡូម៉ែត្រ
August 1, 2024 - ព័ត៌មានអន្តរជាតិ
(ស៉ីដនី)៖ អូស្រ្តាលី បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។ នេះបើយោងបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។ ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះ ជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងភ្លាមៗ ដោយស្ទើរតែ ឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រី
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខណៈនេះក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហាប់គីដូចកម្ពុជា សរុបចំនួន ២៤នាក់ បាននឹងកំពុងធ្វើដំណើរតាមរថយន្ដ (ឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត) ឆ្ពោះទៅខេត្តនុនថាបុរី ប្រទេសថៃ ក្រោយចាកចេញពីភ្នំពេញនាព្រឹកមិញ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championship) ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១-០៤ ខែសីហាខាងមុខ។ នេះគឺជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ក្រោយបង្កើតសហព័ន្ធរយៈពេល ២៣ឆ្នាំកន្លងមក បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ដឹកនាំអាណត្តិមុនៗ រហូតដល់បច្ចុប្បន្ន ពិសេសប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណត្ដិថ្មី លោកឧកញ៉ា សៅ សេងហាក់ ដែលព្យាយាមជំរុញការអភិវឌ្ឍ និងរៀបចំឲ្យមានការប្រកួតជើងឯកជាតិ ហើយបន្ដមានឱកាសចូលរួមការប្រកួតអន្ដរជាតិថែមទៀត។
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារាចរមួយ អនុញ្ញាតមានការឱ្យឈប់សម្រាក១ថ្ងៃ នៅថ្ងៃទី៥ ខែសីហា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 1, 2024









