- Liny Chan
- ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ (Toyota Motor) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ កើនឡើង ១៧ភាគរយ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ទទួលបានការជំរុញពីកិច្ចប្រឹងប្រែងកាត់បន្ថយថ្លៃដើម និងការធ្លាក់ចុះប្រាក់យ៉េន ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការលក់ និងបរិមាណផលិតកម្មទាបនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត របស់ពិភពលោកមួយនេះបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់រយៈពេលបីខែគិតពីខែមេសាដល់ខែមិថុនា មានចំនួនសរុប ១,៣ពាន់ពាន់លានយ៉េន (៨,៧ពាន់លានដុល្លារ)។ ប្រាក់ចំណេញប្រតិបត្តិការនេះ ធៀបនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ១,១ពាន់ពាន់លានយ៉េន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំសារពើពន្ធមុន និងប្រាក់ចំណេញប្រតិបត្តិការជាមធ្យមចំនួន ១,៣ពាន់ពាន់លានយ៉េន ដែលត្រូវបានព្យាករដោយអ្នកវិភាគចំនួន៦ នាក់ដែលចងក្រងដោយក្រុមហ៊ុនទិន្នន័យ LSEG។
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងមគ្គុទេសក៍ទេសចរណ៍ ត្រូវណែនាំភ្ញៀវបរទេស ឲ្យចាយវាយជាប្រាក់រៀល ឬមានប្រាក់រៀលទុកដូរជូនភ្ញៀវ ដើម្បីបង្កការងាយស្រួល ជូនដល់ភ្ញៀវទេសចរ នៅក្នុងចាយវាយ និងមិនព្រួយរឿងកាត់ទឹក ដូចប្រាក់ដុល្លារ។ ការស្នើសុំបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល» ក្នុងកម្មវិធី FRESH BUSINESS។ អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិសេសមគ្គុទេសក៍ទេសចរណ៍របស់យើង គួរតែទុកប្រាក់រៀលក្នុងខ្លួន
August 2, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ តំបន់ហ្លួងព្រះបាង របស់ប្រទេសឡាវ កំពុងប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក បើធ្វើឲ្យប៉ះពាល់ជាសាកល ដែលមិនអនុលោមតាមសំណើយូណេស្កូ ពាក់ព័ន្ធនឹងសំណង់ក្នុងតំបន់នេះ។ នេះបើតាមលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ លោកបានឲ្យដឹងថា បានឲ្យដឹងថា ដោយសារប៉ះពាល់តម្លៃជាសាកលនោះ អង្គការយូណេស្កូ បានដកទីតាំងមួយចំនួន ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន តំបន់ទេសភាព Arabian Oryx Sanctuary ប្រទេសអូម៉ង់ ទីក្រុង Liverpool
August 2, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តាមរបាយការណ៍ចុងក្រោយដែលបង្ហាញដោយស្ថាប័នស្រាវជ្រាវ Canalys បានឲ្យដឹងថា ការនាំចេញស្មាតហ្វូនសរុបទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយកើនឡើងសរុបខ្ទង់ ២៨៨.៩លានគ្រឿង។ ក្នុងចំណោមនោះ Apple តែឯងបាននាំចេញអស់ ៤៥.៦លានគ្រឿង ក្នុងរយៈពេលដូចគ្នានេះ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីអធិរាជ្យនាំចេញស្មាតហ្វូន Samsung។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Apple World Today។ Canalys បានឲ្យដឹងថាថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតផលិតផល និងការកែលម្អលក្ខខណ្ឌអាជីវកម្ម។ ទោះបីជាមានការកើនឡើងតិចតួចនៃការដឹកជញ្ជូនខ្ទង់ ១% ក៏ដោយក៏ Samsung បានរក្សាតំណែងជាអធិរាជ្យនាំចេញស្មាតហ្វូនបានច្រើនជាងគេ ឈរនៅលេខរៀងទី១ ក្រោយនាំចេញបានចំនួន ៥៣.៥
August 2, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគារស្នាក់នៅនិងពាណិជ្ជកម្ម១ខ្នង មានកម្ពស់៥ជាន់ បានរងការឆាបឆេះ ក្នុងតំបន់ Chinatown នៃទីក្រុងម៉ានីល។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ គ្រោះអគ្គិភ័យខាងលើ ដែលបានកើតឡើងនៅសង្កាត់ Binodo នៃរដ្ឋធានីរបស់ហ្វីលីពីន ត្រូវបានពន្លត់ទៅវិញរយៈពេលខ្ទង់៣ម៉ោង បន្ទាប់ពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានជូនដំណឹង នាវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក។ យ៉ាងណាមិញ មិនមានការបង្ហើបពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ នៅឡើយទេ។ គួរបញ្ជាក់ថា ហ្វីលីពីនមានកំណត់ត្រាមិនសូវល្អប៉ុន្មានទេ ក្នុងការអនុវត្តវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមអគារ លំនៅដ្ឋាន និងកន្លែងធ្វើការ។
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀល និងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រី បាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។ នេះជាការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្វពិធី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។ អង្គប្រជុំបានលើកឡើងថា សម្រាប់ការពារសន្តិសុខ
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបកស្រាយចម្ងល់របស់សាធារណជនដែលថា «តើប្រាក់រៀល របស់កម្ពុជា អាចទិញទំនិញពីក្រៅប្រទេសបានទេ ប្រសិនកម្ពុជា ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង ដោយមិនប្រើប្រាស់ក្រដាសប្រាក់ដុល្លារទៀត ខណៈលោកជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមទូទាត់លុយរៀល គ្រប់ការទិញទំនិញទាំងអស់ទាំងរាយ និងដុំ?»។ លោកបានពន្យល់ថា នៅថ្ងៃខាងមុខ ប្រសិនកម្ពុជាឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង នោះកម្ពុជានៅតែអាចទូទាត់ថ្លៃទំនិញជាមួយប្រទេសនានា ដែលនាំចូលមកបាន ព្រោះធនាគារជាតិនៃកម្ពុជា នឹងដើរតួជាតួអង្គកណ្តាល ក្នុងការដោះដូររូបិយប័ណ្ណជាតិ ទៅរូបិយប័ណ្ណអន្តរជាតិ ដូចជាប្រាក់ដុល្លារ ប្រាក់យ័ន ឬប្រាក់អឺរ៉ូជាដើម។ ជាក់ស្តែងកាលពីសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏ចាយតែប្រភេទប្រាក់រៀលសុទ្ធ ប៉ុន្តែកម្ពុជានៅតែអាចធ្វើការដោះដូរទំនិញជាមួយទីផ្សារអន្តរជាតិបាន ដោយសារធនាគារជាតិនៃកម្ពុជា គឺជាអាជ្ញាកណ្តាលសម្រាប់ការទូទាត់ជាមួយប្រទេសណាមួយ។ អ្នកឧកញ៉ា លឹម ហេង
August 2, 2024 - ព័ត៌មានជាតិ
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង០០៖០០នាទី កណ្ដាលអធ្រាត្រ ដល់ម៉ោង១៖០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 2, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានហក់ពីចំណាត់ថ្នាក់លេខ៧ មកឈរលេខ២ វិញតាមពីក្រោយចិន ក្នុងតំណែងតារាងមេដាយអូឡាំពិក រដូវក្តៅនៅប្រទេសបារាំង គិតត្រឹមថ្ងៃសុក្រ ទី០២ ខែសីហា ឈ្នាំ២០២៤ នេះ។ យោងតាមការចេញផ្យាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អាមេរិកបានកើនមេដាយមាសដល់ ៩គ្រឿង ក្នុងចំណោមេដាយសរុប ៣៧គ្រឿងជាបណ្តោះអាសន្ននៅអូឡាំពិក លើកទី៣៣ នាទីក្រុងប៉ារីស ស្របពេលចិន ដែលឈ្នះមេដាយសរុប ២៤គ្រឿងឈរទីកំពូលតារាង ដោយសារមានមេដាយមាសលើសអាមេរិក ២គ្រឿង។ យ៉ាងណាក៏ដោយ ការប្រកួតប្រជែងមេដាយនៅអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ គ្រាដែលម្ចាស់ផ្ទះបារាំងធ្លាក់ពីលេខ២ មកលេខ៣
August 2, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាកំពុងពិចារណាក្នុងការសិក្សា ក្នុងការដាក់ «ស្ថានីយល្អាងស្ពាន» មួយទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទី នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលលើកទី៤៦ របស់គណកម្មការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។ លោកបណ្ឌិត ឈុំ
August 2, 2024









