- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវ អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា «មនុស្សពី ៧០ទៅ៨០ភាគរយ អានតែចំណងជើងអត្ថបទព័ត៌មានតែប៉ុណ្ណោះ ពួកគេមិនបានអានខ្លឹមសារពេញលេញនៃអត្ថបទនោះទេ»។ លោកបណ្ឌិត បានលើកឡើងអំពីការសិក្សាមួយទៀតនៅសហរដ្ឋអាម៉េរិក ចុះផ្សាយដោយ Yahoo កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា មនុស្សជាង៧០ភាគរយ បានចែករំលែកអត្ថបទព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ខ្លួន ទាំងដែលពួកគេបានអានតែ២-៣បន្ទាត់ ឬមិនអានសោះតែម្តង។ ការសិក្សាដដែលនេះបានរកឃើញថា ការចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម
July 31, 2024 - ព័ត៌មានជាតិ
(ប៉ារីស)៖ ជាលទ្ធផលកីឡាករហែលទឹកកម្ពុជា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី ទទួលបានចំណាត់លេខ៣ ក្នុង (heat) ហើយមានចំណាត់ថ្នាក់រួមទី៦៧ ក្នុងចំណោមកីឡា ៧៩នាក់ តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ។ សូមជម្រាបផងថា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 បន្ទាប់ពីបញ្ចប់ការប្រកួតរបស់អត្តពិលហែលទឹកផ្នែកបុរស ១០០ម៉ែត្ររបស់កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ គឺកម្ពុជា នៅមានអត្តពលិក
July 31, 2024 - ព័ត៌មានអន្តរជាតិ
(គែរ)៖ ក្រុមហាម៉ាស នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួន គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៉ីស្រាអែល) លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេហេរ៉ង់។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian។ ព្រមពេលជាមួយគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាសរូបនេះត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «គេហដ្ឋានរបស់របស់លោក
July 31, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម លាត បន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ របស់កម្ពុជា បានផលិតចេញនូវមនុស្សយន្តជំនាន់ថ្មីចំនួន២គ្រឿង ដែលអាចនិយាយទាក់ទងជាមួយមនុស្សបានរហូតដល់៨ភាសា។ មនុស្សយន្ដទាំង២នេះ មានឈ្មោះថា «វិជ្ជា» និង «កុសុមៈ» អាចនិយាយឆ្លងឆ្លើយជាមួយមនុស្សជុំវិញខ្លួន តាមរយៈការបំពាក់បច្ចេកវិទ្យា AI។ ពួកគេអាចប្រាប់ព័ត៌មានទូទៅនៃស្ថាប័ន ព្រមទាំងអស់ឆ្លើយតបទៅតាមសំណួរដែលអ្នកជុំវិញចង់ដឹងផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសានេះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក៏គ្រោងនឹងផលិតមនុស្សយន្តច្រើនថែមទៀត ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសនាពេលខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដទៃទៀត។ ក្រោយពេលទទួលបានព័ត៌មានលោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឱ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឱ្យបុរសនោះបើកទ្វារ តែមិនបានសម្រេចហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ដោយទុកពេលមួយសប្តាហ៍ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វេីការបោសសំអាតគ្រឿងញៀនតាមហាងបៀរហ្គាឌិន ជ្រកក្រោមផ្លាកខារ៉ាអូខេ (KTV)។ ការដាក់បទបញ្ជានេះធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាព និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ ដោយទុកពេលមួយអាទិត្យដេីម្បីរៀបចំផែនការក្នុងការបោសសម្អាតនៅតាម KTV ជាពិសេសខាងមុខហាងដែលដាក់ផ្លាកជាបៀរហ្គាឌិន តែខាងក្នុងមានការប្រេីប្រាស់គ្រឿងញៀនដោយសេរី។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ការប្រេីប្រាស់ញៀនកាន់តែអាក្រក់ពីគ្រាប់ ទៅជាម្សៅ ដែលមានតំលៃថោកជាងមុនប៉ះពាល់ខ្លាំងដល់អ្នកប្រេីប្រាស់
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមក្មេងទំនើងសរុបចំនួន២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់ និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន ដែលជាមេបញ្ជាការរងនិងជានាយសេនាធិការ
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ហើយដែលមានយន្តការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ផងនោះ បាននិងកំពុងខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ ដើម្បីឈានទៅដល់ការប្រើប្រព័ន្ធឌីជីថល ឬឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត។ ដើម្បីអនុវត្តកិច្ចការនេះប្រកបដោយអនុលោមភាពតាមច្បាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគណៈកម្មាធិការជាតិ គ.ជ.ដ.អ. បានរៀបចំសិក្ខាសាលាធំជាលើកទី៤ ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside ក្រោមអធិបតីភាពលោក
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើដំណើរតាមរថយន្ត ចុះពិនិត្យដោយផ្ទាល់សកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែន និងពិនិត្យស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគីរី។ ជាមួយនឹងវីដេអូសកម្មភាពចុះពិនិត្យតាមបន្ទាប់ព្រំដែន សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះខ្លឹមសារទាំងស្រុងថា៖ «កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន គឺជាការចាំបាច់។ ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី»៕
July 30, 2024









