- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤ ឲ្យបានទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 1, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ គិតត្រឹមថ្ងៃទី០១ ខែសីហានេះ ការប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 បានឈានចូលថ្ងៃទី៧ នៃការប្រកួតហើយ ខណៈក្រុមអត្តពលិកចិន បានឈានឡើងមកឈរនាំមុខកំពូលតារាងមេដាយ ក្រោយរកបានមេដាយមាស ៩គ្រឿងនិងសរុប ១៩គ្រឿង នាំមុខម្ចាស់ផ្ទះបារាំង ឈរលេខ២ រកបានមេដាយមាស ៨គ្រឿងជាបណ្តោះអាសន្ន។ ដោយគិតត្រឹម ៧ចំណាត់ថ្នាក់នៃអត្តពលិកក្នុងនោះ ក្រុមអត្តពលិកជប៉ុន ឈរលេខ៣ រកបានមេដាយមាស ៨គ្រឿងនិងសរុប ២៦គ្រឿង ហើយក្រុមអូស្ត្រាលី ឈរលេខ៤ មានមេដាយមាស ៧គ្រឿងនិងសរុប ១៦គ្រឿង ចំណែកឯក្រុមអង់គ្លេស មានមេដាយមាស ៦គ្រឿងឈរលេខ៥ និងក្រុមកូរ៉េខាងត្បូង
August 1, 2024 - ព័ត៌មានអន្តរជាតិ
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានប្រកាសដំឡើងបាក់រង្វាន់ទ្វេដង សម្រាប់អ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ ក្រឹត្យថ្មីរបស់ លោក ពូទីន បានបង្កើនប្រាក់កក់មុនសម្រាប់អ្នកចុះកិច្ចសន្យាថ្មីទាំងអស់ ដល់ ៤០០,០០០ រូប្លែ (ប្រមាណ ៤,៦៥១ ដុល្លារអាមេរិក)។ អាជ្ញាធរក្នុងតំបន់នានា ក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តដូចគ្នានេះផងដែរ។ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២០៤,០០០ រូប្លែ និងប្រាក់រង្វាន់បន្ថែមសម្រាប់ការបំពេញកាតព្វកិច្ចជាក់លាក់ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ទាហានអាចកើនឡើងដល់ជាង ៣ លានរូប្លែ (ប្រមាណ
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU CONTEST ក្នុងចំណោមអ្នកចូលរួមសរុប ៧៥,៦៨៦នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។ ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជីញចូលរួមពី លោកជំទាវបណ្ឌិត
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែកដល់ការបង្កើតការងារកាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែងមន្ត្រីជាន់ខ្ពស់៣រូប ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ មន្ត្រីជាន់ខ្ពស់៣រូប ដែលត្រូវបានតែងតាំងរួមមាន៖ លោក សៀន សុវណ្ណា ជារដ្ឋលេខាធិការ, លោក ឃ្លោក រក្សី និង លោក យ៉ន ភិរិន ជាអនុរដ្ឋលេខាធិការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។ ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់ គឺមានជ្រោះជ្រៅចោទ ដូច្នេះពេលវេលា
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការកាត់ផ្ដាច់ដំណើរការ និងការដាក់លក់ជាថ្មី នៃលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនី នៃលេខទូរស័ព្ទចល័ត ខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង៖១៖ ការកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និង ២៖ ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីងដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា
August 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖
August 1, 2024









