- Liny Chan
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ១.៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលប្តឹងដោយរដ្ឋតិចសាស់ ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អគ្គមេធាវីរដ្ឋតិចសាស់លោក Ken Paxton បាននិយាយថា លក្ខខណ្ឌនៃការទូទាត់ដែលបានលាតត្រដាងនៅថ្ងៃអង្គារ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតដែលមិនធ្លាប់មានដោយរដ្ឋតែមួយ ហើយនឹងត្រូវបង់រយៈ ពេល ៥ឆ្នាំ។ បណ្តឹងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ដោយចោទប្រកាន់ Meta ពីបទបំពានច្បាប់ឯកជនភាពរដ្ឋតិចសាស់ ដោយប្រមូលទិន្នន័យជីវមាត្រពីអ្នកប្រើប្រាស់រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេតាមរយៈមុខងារមួយហៅថា «Tag Suggestions» ដែលបានណែនាំក្នុងឆ្នាំ ២០១១។ មុខងារនេះ ប្រើការសម្គាល់មុខដោយស្វ័យប្រវត្តិ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងរូបថតដែលបានបង្ហោះទៅក្នុង Facebook ចាប់យកកំណត់ត្រានៃផ្ទៃមុខ
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញពី កម្មវិធីមានរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «Choeun Chork» ទៅបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ ឲ្យមានការរើសអើង ធ្វើឲ្យមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការកោះហៅ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម និងទទួលផលចោរកម្ម និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់បាត់ម៉ូតូ សូមមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីពិនិត្យម៉ូតូដោយភ្ជាប់មកជាមួយនូវឯកសារផ្លូវការ និងច្បាស់លាស់។ លោក សរ សុពុត្រា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន ចំពោះព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្ត ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ លោកអភិបាលខេត្តស្ទឹងត្រែង បានរៀបរាប់យ៉ាងដូច្នេះថា៖ «ករណីបំបែកសម្បុកក្រុមចោរលួចកាច់ករម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងរក្សាទុក
July 31, 2024 - ព័ត៌មានជាតិស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង ២៧នាក់ និងដកហូតម៉ូតូ ២០គ្រឿង នៅថ្ងៃទី៣០ ខែកក្កដា
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពង្រាយកម្លាំងអន្តាគមន៍ អនុវត្តវិធានការជំនាញ ចុះល្បាតត្រួតពិនិត្យមុខសញ្ញាសង្ស័យ តាមភូមិសាស្រ្តទូទាំងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនក្មេងទំនើង ២៧នាក់ ដកហូតម៉ូតចំនួន ២០គ្រឿង និងវត្ថុតាងមួយចំនួន។ យោងតាមរបាយការណ៍ ស្តីពីការបង្ការទប់ស្កាត់-បង្ក្រាបក្មេងទំនើង ក្នុងរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖ * បានធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង (រក្សាទុកអាវុធខុសច្បាប់) ១ករណី នៅខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកតាសេក នៅវេលាម៉ោង ១៨:៣០នាទី
July 31, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ រដ្ឋបាលជលផល និងសាកលវិទ្យាល័យសាគរសាស្រ្តសៀងហៃ នឹងសហការគ្នារៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសបំប៉នកូនបង្កងបែបទំនើប ដល់កសិករនៅខេត្តតាកែវ ដើម្បីជំរុញឱ្យការចិញ្ចឹមបង្កងក្នុងស្រែ ឱ្យទទួលបានអត្រារស់ខ្ពស់ និងមានទីផ្សារល្អជាងមុន ខណៈពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកសិករចិញ្ចឹមបង្កងក្នុងស្រែនៅខេត្តតាកែវ មានការកើនឡើងជាបន្តបន្ទាប់។ បណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅកសិដ្ឋានចិញ្ចឹមបង្កង ស្ថិតនៅភូមិឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលនឹងផ្តល់ការបណ្តុះបណ្តាល ដល់កសិករប្រមាណពី១៥ ទៅ២០នាក់។ លោកបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ
July 31, 2024 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ ក្រុមកីឡាករ-កីឡាការិនីរបស់ជប៉ុន បន្តឈរនៅទីកំពូលតារាងមេដាយអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំងដដែល ដ្បិតការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។ បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ គិតត្រឹមថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ អត្តពលិកជប៉ុនបានឈ្នះមេដាយមាស ៧គ្រឿងច្រើនជាងគេ ក្នុងចំណោមមេដាយសរុប ១៣គ្រឿង នៅពេលចិនឈរលេខ២ មានមេដាយមាស ៦គ្រឿងស្មើទៅនឹងអូស្រ្តាលី ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្ន។ ជាការកត់សម្គាល់ផងដែរ ម្ចាស់ផ្ទះបារាំងដែលបានឡើងមកលេខ២ កាលពីថ្ងៃអង្គារម្សិលមិញ បានធ្លាក់មកលេខ៤ វិញ តាមរយៈឈ្នះមេដាយមាស ៥គ្រឿង គ្រាដែលសហរដ្ឋអាមេរិកគូប្រជែងមេដាយជាមួយចិននៅព្រឹត្តិការណ៍អូឡាំពិក ទាំងរដូវក្តៅ
July 31, 2024 - ព័ត៌មានអន្តរជាតិ
(ឡុងដ៏)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះ ដោយព្រមានថាភាពតានតឹងកាន់តែខ្លាំង នៅតាមព្រំដែនជាមួយអ៉ីស្រាអែល អាចនឹងកើតឡើងភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់សភា យ៉ាងដូច្នេះថា «មានការបាញ់ផ្លោងដាក់គ្នាជាញឹកញាប់ និងការវាយប្រហារតាមអាកាស។ ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយស្ថានភាពអាចនឹងប្រែទៅជាគ្រោះថ្នាក់ភ្លាមៗ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារនៃស្ថានកុងស៊ុលនៅបរទេស ដើម្បីធានាថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ ប៉ុន្តែបើជម្លោះនោះកាន់តែឡើងកម្តៅ រដ្ឋាភិបាលមិនអាចធានាថានឹងមានលទ្ធភាពជម្លៀសអ្នកគ្រប់គ្នាបានភ្លាមៗទេ ដូច្នេះប្រជាជនទាំងអស់អាចត្រូវបង្ខំឱ្យគេចទៅជម្រកបណ្តោះអាសន្ន»។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ក៏បានកោះប្រជុំគណៈកម្មាធិការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ
July 31, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេត CrowdStrike ត្រូវបានរាយការណ៍មកថា ធ្លាក់ចុះជាង៨% នៅថ្ងៃអង្គារន៍សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines គ្រោងដាក់ពាក្យប្តឹងទាមទារសំណង ជុំវិញបញ្ហាបច្ចេកវិទ្យាដែលបានកើតឡើងនាពេលថ្មីៗនេះ ធ្វើឲ្យគាំងកម្មវិធី Windows នៅជុំវិញពិភពលោក និងធ្វើឲ្យជើងហោះហើរជាច្រើនប្រកាសផ្អាកដំណើរការជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ បញ្ហាគាំងដោយសារកំហុសបច្ចេកវិទ្យានាពេលថ្មីៗនេះ បាននាំឱ្យមានការលុបចោលជើងហោះហើរច្រើនជាង ២,២០០កាលពីថ្ងៃទី១៩ ខែកក្កដា ហើយក្រុមហ៊ុន Delta បានលុបចោលជើងហោះហើរជាង ៦,០០០ចាប់តាំងពីពេលនោះមក។ កម្មវិធី Falcon Sensor របស់ក្រុមហ៊ុន CrowdStrike បានធ្វើឱ្យ
July 31, 2024 - ព័ត៌មានអន្តរជាតិ
(ញូវដេលី)៖ ការអិលបាក់ដីពាសពេញតំបន់ចម្ការតែ និងភូមិនានានៅឯភាគខាងត្បូងរដ្ឋ Kerala ប្រទេសឥណ្ឌា បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៥១នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈភ្លៀងធ្លាក់ខ្លាំងភ្លាមៗធ្វើឱ្យបាក់ដីជម្រាលភ្នំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ ដីតាមជម្រាលភ្នំបានបាក់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃចន្ទ នៅឯស្រុក Wayanad នៃរដ្ឋ Kerala ដែលគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌា។ ភាគច្រើននៃជនរងគ្រោះគឺជាកម្មករចម្ការតែ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមផ្ទះតូចៗ ឬជម្រកបណ្តោះអាសន្ន។ អភិបាលរដ្ឋ Kerala លោក Pinarayi Vijayan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សជាង ៣,០០០នាក់
July 31, 2024









