Liny Chan
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ទោះបីជាមានការធ្លាក់ចុះការលក់យ៉ាងគំហុកក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែរក្សាបានតំណែងនាំមុខរបស់ខ្លួននៅក្នុងទីផ្សាររថយន្តរបស់វៀតណាមនៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយលក់រថយន្តបានចំនួន ២២ ៣៣៨គ្រឿង។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ការលក់របស់ក្រុមហ៊ុនជប៉ុន Toyota បានធ្លាក់ចុះ ១៧% នៅឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងគ្រាដែលមានការធ្លាក់ចុះជាទូទៅនៃតម្រូវការរថយន្ត។ ក្រុនហ៊ុន VinFast របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយលក់រថយន្តបានចំនួន ២០ ០០០គ្រឿង (អគ្គិសនីទាំងអស់) ខណៈដែលក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងលក់បានចំនួន ១៩ ២៩៣គ្រឿង ហើយក្រុមហ៊ុន Ford លក់បាន

    July 24, 2024
  • ព័ត៌មានជាតិ

    (សេអ៊ូល)៖ ក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP​ ថាបាឡុងផ្ទុកសំរាមមួយចំនួនបង្ហោះដោយកូរ៉េខាងជើង បានធ្លាក់ក្នុងបរិវេណ វិមានប្រធានាធិបតី នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ ដោយជំរុញឱ្យសេអ៊ូលដាក់ពង្រាយក្រុមអ្នកជំនាញខាងសារធាតុគីមី។ នេះជាលើកដំបូងបំផុត ដែលបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណការិយាល័យមេដឹកនាំកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល ដែលត្រូវបានការពារយ៉ាងមាំទាំ ដោយទាហានជាច្រើន និងជាតំបន់គ្មានការហោះហើរ ចាប់តាំងពីទីក្រុងព្យុងយ៉ាង ផ្ដើមធ្វើយុទ្ធនាការបោះបង្ហោះបាឡុងសណ្ដោងសំរាមចូលដីកូរ៉េខាងត្បូង កាលពីខែឧសភា មក។ មន្ត្រីសន្តិសុខប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់​ AFP ថាក្រុមអ្នកជំនាញខាងសារធាតុគីមី ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម បានប្រមូលបាឡុងសំរាម ទាំងនោះដោយសុវត្ថិភាព ហើយក្រោយការវិភាគ ជាលទ្ធផលបញ្ជាក់ថាមិនមានសារធាតុគ្រោះថ្នាក់ ឬសារធាតុចម្លងជំងឺណាមួយត្រូវបានរកឃើញនោះទេ។ គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅមុននោះបន្តិច បានឱ្យដឹងថាកូរ៉េខាងជើង

    July 24, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ស្មាតហ្វូនដែលផលិតក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍មកថា គ្រោងបញ្ចុះតម្លៃ ១៥% សម្រាប់អតិថិជនក្នុងស្រុក បន្ទាប់ពីប្រទេសនេះទើបតែចេញច្បាប់ថ្មីស្តីពីការបន្ធូរបន្ថយពន្ធ ដែលត្រូវបានប្រកាសអនុវត្តដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌាផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន GSM Aarena។ ការបញ្ចេញច្បាប់ថ្មីក្នុងឆ្នាំ២០២៤ ស្តីពីការបន្ធូរបន្ថយពន្ធនៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីឱ្យឧបករណ៍ដែលផលិតក្នុងប្រទេសឥណ្ឌាកាន់តែមានតម្លៃសមរម្យ និងជំរុញដល់ឧស្សាហកម្មទូរស័ព្ទនៅក្នុងប្រទេសនេះផ្ទាល់ ក្នុងយុទ្ធនាការ «Make in India»។ ទោះបីជាយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះទៀតសោទ គឺអនុវត្តចំពោះតែផ្នែកខ្លះប៉ុណ្ណោះ មានន័យថាមានតែទូរសព្ទដែលបានដំឡើងនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលនឹងអាចយកមកអនុវត្តចំពោះច្បាប់ថ្មីនេះ។ យោងតាមអ្នកវិភាគមួយចំនួន យល់ឃើញថាការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជំរុញការប្រមូលផ្តុំក្នុងស្រុក និងទាក់ទាញការវិនិយោគសកល។ កត្តានេះអាចពង្រឹងជំហររបស់ប្រទេសឥណ្ឌា ឲ្យប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតស្មាតហ្វូនរបស់ពិភពលោក និងធ្វើឱ្យការលក់ស្មាតហ្វូនកាន់តែប្រសើរឡើង ជាពិសេសគឺផ្តោតលើស្មាតហ្វូនមានតម្លៃក្រោម ៣០០ដុល្លារ។ គំនិតផ្តួចផ្តើម «Make in India» នេះត្រូវបានចាប់ផ្តើមជិត

    July 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី២៣ ខែកក្កដា ​បានច្រានចោលការអំពាវនាវពីសំណាក់សម្ព័ន្ធគណបក្សឆ្វេងនិយម ឱ្យតែងតាំង នាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិដ៏ជូចត់ ដោយទុកឱ្យលោកនាយករដ្ឋមន្ត្រីចាំផ្ទះ Gabriel Attal ដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមលោក ម៉ាក្រុង គណបក្សទាំងអស់នៅក្នុងរដ្ឋសភាបារាំង ត្រូវតែរួបរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស (Paris Olympic Games) បិទបញ្ចប់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 2 លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងចាំបាច់ត្រូវផ្តោត លើព្រឹត្តិការណ៍កីឡាអូឡាំពិក រហូតដល់ពាក់កណ្ដាលខែសីហា…ហើយបន្ទាប់ពីនោះ

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង​៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 24, 2024
  • PR

    មហាព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ធំអស្ចារ្យនឹងកើតមាននៅលើទឹកនៃខេត្តស្វាយរៀងនាពេលឆាប់ៗនេះ ជាកម្មវិធីថ្មី ប្លែកចម្លែកអារម្មណ៍បានត្រឡប់មកវិញហើយ ជាការប្រកួតប្រជែងរវាងក្រុមពួកម៉ាកល្អ និងក្រុមពួកម៉ាកល្អ តោះធីមពួកម៉ាកល្អ! នាំពួកម៉ាកដែលយល់ចិត្ត! នាំពួកម៉ាកដែលគុណភាព ទៅចូលរួមប្រកួតក្នុងកម្មវិធី GANZBERG ពួកម៉ាកល្អ សែងម៉ូតូ ឈ្នះម៉ូតូ រដូវកាលទី២ ទាំងអស់គ្នា។ ១. ក្រុមជ័យលាភីលេខ ១ ទទួលបានរង្វាន់ ម៉ូតូ Yamaha X-Ride ចំនួន ៣ គ្រឿង២. ក្រុមជ័យលាភីលេខ ២ ទទួលបានរង្វាន់ ម៉ូតូ Yamaha X-Ride ចំនួន ២ គ្រឿង៣.

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអះអាងច្បាស់ៗថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនទាំងនោះ ហើយមិនមានការកាត់ខេត្តចំនួន៤របស់កម្ពុជា ឲ្យទៅប្រទេសវៀតណាមនោះទេ។ តាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ក្រោយមានការប្រឌិតព័ត៌មានរឿងកម្ពុជា កាត់ដីខេត្តចំនួន៤ ឲ្យទៅប្រទេសវៀតណាមនោះ, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៩ ហើយសម្ដេចជាអ្នកស្នើសុំការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកនឹងសិក្សាបន្តជាមួយនឹងអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត ដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់គាត់ ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខូវ ឆាយ បានឱ្យដឹងថា«ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល ខណៈដែលមានករណីពុលផ្សិតនៅខេត្តរតនគិរី ចំនួន ១៧ករណី។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកទ២៤ ខែកក្កដា នេះបានឲ្យដឹងថា កាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំឃុំប៉ក់ញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននិងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុមការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

    July 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលដែលបានអុជអាល និងបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ខណៈបច្ចុប្បន្ននេះ មនុស្ស៣នាក់ហើយដែលបានចាប់ខ្លួនបន្ទាប់ពីនិយាយបំភ្លៃករណីនេះ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)​ ទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤​។ សម្តេចបានសង្កត់ធ្ងន់ថា ការនិយាយអុជអាលបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលបានយកបាន និងមិនអាចលើកលែងទោសឱ្យបានទេ។ សម្តេចតេជោ

    July 23, 2024