Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារ៉ា ហ៊ុន ពេជមុន្នី រិទ្ធសិទ្ធិ ចៅប្រុសសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា ហើយត្រូវជាកូនរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានចូលរួមប្រឡងនៅសិង្ហបុរី ដោយទទួលបានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម។ តាមសារលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា «ចៅ រិទ្ធសិទ្ធិ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃ ដែលចៅសិទ្ធិ រៀននៅមតេយ្យ

    July 23, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Crowdstrike ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនយក្សមួយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខការពារតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទាំងវិស័យធនាគារ, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទូគមនាគមន៍ និងសេវាកម្មសំខាន់ៗផ្សេងៗទៀត។ ដូចទស្សនិកជនបានជ្រាប់ហើយថា កាលពីសប្តាហ៍មុនក្រុមហ៊ុន CrowdStrike ដែលជាអ្នករ៉ាប់រងសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Microsoft បានបង្កកំហុសមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ Microsoft ជាប់គាំងកម្មវិធីប៉ះពាល់ដល់វិស័យធំៗជាច្រើនទូទាំងពិភពលោក។ ដោយឡែកនៅពេលនេះ មានរបាយការណ៍មកថា អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋអំពាវនាវឱ្យនាយកប្រតិបត្តិ CrowdStrike លោក George Kurtz ផ្តល់សក្ខីកម្មចំពោះបញ្ហានេះ ខណៈតម្លៃភាគហ៊ុនគឺធ្លាក់ចុះខ្ទង់១៣% ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ អ្នកតំណាងមកពី​គណបក្ស​សាធារណរដ្ឋ​នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ​តាមរយៈសេចក្តីថ្លែងការណ៍មួយ

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះជិត៤០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៨។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV។ ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយមានការជជែកគ្នាច្រើនលើបញ្ហានេះ។ ការជជែកនេះ កើតមានបន្ទាប់ពីវិទ្យុ និងក្រុមប្រឆាំងនៅក្រៅប្រទេសនាំគ្នាផ្សាយបំភ្លៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ CLV។ សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ គ្រោងចំណាយថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់ សាលាហ្វឹកហាត់ប្រដាល់គុនខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលនឹងចេញជារូបរាង នាពេលឆាប់ៗ។ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់គុនខ្មែរ នៅវិឡាល័យព្រះស៊ីសុវត្ថិ ដល់សិស្សានុសិស្ស បច្ចុប្បន្ននេះ គឺកំពុងតែខ្វះខាត។ តាមរយៈការបង្ហោះ ក្នុង Page ផ្លូវការរបស់ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «បន្ទាប់ពីខ្ញុំបាទបានសិក្សា នៃគម្រោងសាងសង់ទីតាំងនេះ រួចរាល់គឺបានបង្ហាញថា ត្រូវចំណាយថវិការហូត ទៅដល់លើ៣ម៉ឺនដុល្លារជាងឯណោះ ហើយខ្ញុំបាទក៏ទទួលបន្ទុក ទៅលើការចំណាយថវិកានៃការសាងសង់នេះ

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅទីបំផុត ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងកំពូលតារាចម្រៀងជួរមុខ អ្នកនាង ម៉េង កែវពេជ្ជតា និងកំពូលតារាសម្តែងលេចធ្លោរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឈានដល់ការចាក់ទឹកពន្លត់បញ្ចប់រឿង និង ផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារ សង្គ្រាមពាក្យសម្តី រវាង អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឈានដល់ការប្តឹងប្តល់គ្នាឡើងតុលាការគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាស៊ូស្លាប់តតាំងគ្នាដល់ទីបញ្ចប់។ ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ លោកជំទាវអ្នកឧកញ៉ា

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចបញ្ជាក់ទៀតថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។

    July 23, 2024
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ ​ក្នុងរយៈពេល ៣សប្តាហ៍ក្នុងខែកក្កដានេះ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរប្រមាណជាង៧០០ជើង ​(ទ្វេទិស) ពោលគឺទទួលបាន​ជើងហោះហើរប្រមាណ ៣៦ជើងក្នុងមួយថ្ងៃ ខណៈអ្នកដំណើរចេញចូលជាមធ្យម​ចំនួន ២,៧០០នាក់ក្នុងមួយថ្ងៃ​។ នេះបើតាមការឱ្យដឹងពី​លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ២០២៤​​​ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរ ​(ទ្វេទិស​) ជាមធ្យម ៣៦ជើងក្នុងមួយថ្ងៃ និងមានអ្នកដំណើរជាមធ្យម (ទ្វេទិស) ប្រមាណពី

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថា បើសិនជាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ នោះសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវអាមេរិកសម្របសម្រួលជាមួយនឹងរុស្ស៊ី ដែលឈានដល់ការបិទបញ្ចប់ ប៉ុន្តែបញ្ហានៅតំបន់ចុងបូព៌ា នឹងត្រូវឡើងកម្ដៅខ្លាំងជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់លោកបណ្ឌិត នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើសិនជាបញ្ហានៅតំបន់ចុងបូព៌ា ឡើងកម្ដៅមានន័យថា ប៉ះពាល់ដល់ប្រទេសចិន។ ការប៉ះពាល់រវាងចិន និងអាមេរិក អាចនឹងនាំឲ្យកម្ពុជារងឥទ្ធិពលផងដែរ។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។ ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    July 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងនៅក្រោយការប៉ងធ្វើឃាតមិនបានសម្រេច និងត្រូវបានគេសន្និដ្ឋានថា អាចនាំឲ្យលោក ត្រាំ ឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ខាងមុខ។ ការកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងនេះ ត្រូវបានគេលើកឡើងថា តើការបាញ់ប្រហារនោះជាការរៀបចំរបស់លោក ត្រាំ ផ្ទាល់ ឬហៅម្យ៉ាងទៀតថា ជាល្បិចឈឺសាច់ឬយ៉ាងណា? ឆ្លើយតបសំណួរនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា តាមសកម្មភាពនៃការបាញ់ប្រហារ វាមានភាគរយទាបណាស់ដែលជាល្បិចឈឺសាច់ ប៉ុន្តែលោកមិនច្រានចោល អំពីការចេះឆ្លៀតយកឱកាស នៃការបាញ់ប្រហារនេះ ដើម្បីបង្ហាញភាពក្លាហាន និងចំណេញដល់នយោបាយរបស់លោក ដូណាល់ ត្រាំ ឡើយ។

    July 22, 2024